Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្ដីជូនដំណឹងមានខ្លឹមសារថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័ន ឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗកន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ

    December 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណោះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១” ដើម្បីផ្ដល់ព័ត៌មានពិស្តារស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា។ សន្និសីរសារព័ត៌មាននេះ និងប្រព្រឹត្តិទៅដូចខាងក្រោម៖

    December 17, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះតារាសម្តែងនិងជាពិធីការនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន ត្រូវបាននារីម្នាក់អះអាងថាខ្លួនជាប្អូនស្រីបង្កើតរបស់នាង ហើយទម្លាយរឿងរ៉ាវដែលបងស្រីមិនទទួលស្គាល់ម្តាយបង្កើតរបស់ខ្លួននោះឡើយ។ ម្ចាស់គណនីឈ្មោះថា Zeii Pov បានរៀបរាប់នៅលើ Facebook ដោយភ្ជាប់រូបថតម្តាយ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ថា៖ “ខ្ញុំ​មិន​ជឿ​ថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បង​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី​នោះ​ទេ បងអាច​លាក់បាំង​ភ្នែក​មហាជន​បាន អាច​កុហក​អ្នកគាំទ្រ​បង​បាន តែ​បង​មិន​អាច​លាក់បាំង​ការ​ពិត នឹង​ប្រវត្តិ​របស់​ខ្លួនឯង​បាន​មួយ​ជីវិត​នោះ​បាន​ទេ រឹតតែ​មិន​អាច​កុហក​ខ្លួនឯង​ទៀត​។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។” ទោះជាយ៉ាងណាក្តីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ហាក់មិនប្រតិកម្មចំពោះការលើកឡើងនេះឡើយ រហូតម្ចាស់គណនីដដែលបានបង្ហោះសារបន្ថែមទៀតថា៖ “ទោះម៉ែមិនល្អសំរាប់អ្នកដ៏ទៃ

    December 17, 2021
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុករបស់ Ly Liya​ ដែលរៀបរាប់ពីរឿងរ៉ាវ ករណីក្មេងប្រុសម្នាក់លេងហ្គេមភ្នាល់គ្នាដាក់ជីវិត ​បន្ទាប់ពីលេងហ្គេមចាញ់មិត្តភកិ្តហើយ ក៏​បាន​យក​អាវុធខ្លី​របស់​ឪពុក​ទៅសម្ងំ​ក្នុង​បន្ទប់ទឹក​រួច​បាញ់សម្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម។ សារដាសតឿងរបស់ម្ចាស់គណនីហ្វេស ប៊ុក បានឲ្យដឹងថា ក្រុមក្មេងៗមួយក្រុម បានលេងហ្គេមភ្នាល់គ្នាដាក់ជីវិត ដោយយកជីវិតមែនទែនមកភ្នាក់នៅក្នុងហ្គេម ស្រាប់ក្មេងប្រុសអាយុប្រហែលជា ១៣ឆ្នាំ បានលួចសោរឡានពីឪពុក បើកLockទាញយកកាំភ្លើងពីក្នុងឡាន ទៅសម្ងំ​ក្នុង​បន្ទប់ទឹក​ បន្ទាប់មកក្មេងប្រុសនោះ បានធ្វើការLive Video យកស្កុតបិទមាត់ និងបានយកកាំភ្លើងបាញ់ចំស្នៀតកន្លែងក្បាលខ្លួនឯង​យ៉ាង​អាណោចអាធ័ម។ ម្ចាស់គណនីហ្វេស ប៊ុក ក៏សូមអំពាវនាវ ប៉ាម៉ាក់ដែលមានកូនតូចៗ សូមចូលមកស្ដាប់រឿងដែលរន្ធត់តក់ស្លុតមួយនេះផង និងស៊ែចែករំលែកផង សូមកុំអោយរឿងបែបនេះកើតឡើងក្នុងគ្រួសារអ្នក😭😭😭 កូនជាជីវិត ជាក្ដីសុខសុភមង្គលរបស់ប៉ាម៉ាក់គ្រប់គ្នា

    December 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់កម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដូសដែលបានផ្តល់ជូនរួចរាល់។ វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ សង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

    December 17, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្ដរាគមន៍ និងសម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ក្រោយធ្វើការសួរនាំអ្នកទាំង២ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។ បុគ្គលទាំង២នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងជិត ៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់៕

    December 17, 2021
  • សិល្បៈ

    រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។ កាលពីម្សិលមិញនេះផងដែរ ម្ចាស់រថយន្ត Prius ដែលជាជនរងគ្រោះបានបង្ហោះសារឲ្យដឹងថា នឹងធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់រថយន្តបានធ្វើការបង្ហោះសារជាថ្មីម្តងទៀត ដោយទាមទារសំណងរហូតដល់ ១០ម៉ឺនដុល្លារវិញ។ បើតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា៖ “មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ

    December 16, 2021
  • ព័ត៌មានជាតិ

    MC ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ នៅតែរក្សាជំហរដោយមិនមានការកែប្រែ ក្នុងការកែកិច្ចការ បេក្ខជនប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ ទោះបីជាមានការស្នើសុំពីលោកគ្រូ អ្នកគ្រូ ឱ្យមានការកែសន្លឹកកិច្ចការបេក្ខជន នៅតាមខេត្ត រៀងៗខ្លួនក៏ដោយ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់ថា ជាការឆ្លើយតបចំពោះគ្រូបង្រៀនមួយចំនួន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគ្រូៗនៅតាមបណ្តាខេត្ត កែកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅតាម ខេត្តរៀងៗខ្លួន គឺក្រសួងអប់រំ យុវជន

    December 16, 2021
  • ព័ត៌មានជាតិ

    MC ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២ទៀតនៅរាជធានីភ្នំពេញ ត្រៀមប្រគល់ជូនទៅកាន់វិស័យឯកជនវិញ នៅចុងខែធ្នូនេះ ឬដើមឆ្នាំក្រោយ ដោយសារតែការឆ្លងមានការថយចុះជារៀងរាល់ថ្ងៃ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណៈដែលស្ថានភាពឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទាំងអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានការថយចុះជាបន្តបន្ទាប់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២ទៀត ត្រៀមប្រគល់ ជូនទៅកាន់វិស័យឯកជនវិញ ដើម្បីឱ្យពួកគាត់អាចរៀបចំបើកជាកន្លែងជួលសម្រាប់ពិធីមង្គលការ ឬក៏ពិធីផ្សេងៗឡើងវិញ។ លោកបានបន្តថា មុននឹងប្រគល់ជូនដល់វិស័យឯកជនវិញ កន្លែងទាំងអស់នោះគឺបានរៀបចំនិងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពក្រោយបញ្ចប់ការយកអ្នកជំងឺកូវីដ-១៩មកព្យាបាលជាបន្តទៀត។ សំឡេង៖ « ពិភពថ្មីសែនសុខ (មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១) ហើយនិងដឺព្រីមៀរ (មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២) ថ្នាក់ដឹកនាំមានប្រសាសន៍ដែរថា ប្រហែលជាអាចនឹងចុងខែធ្នូឆ្នាំ២០២១នេះ ឬក៏ដើមខែមករាឆ្នាំ២០២២

    December 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕

    December 16, 2021