Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធ សូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ ខណៈការអនុគ្រោះពន្ធ១០ភាគរយ នៅសល់ត្រឹមតែ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT REGENCY PHNOM PENH) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ គិតត្រឹមថ្ងៃទី៣១

    December 15, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ(មានសារធាតុគីមីហាមឃាត់) ឬទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវនៅលើទីផ្សារ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២៩១គីឡូក្រាម ដែលត្រូវបានដាក់លក់លើទីផ្សារ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    December 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២១នេះ រួចជាស្រេច ដើម្បីធានាបាននូវនិរន្តរភាពគុណភាព និងធនធានមនុស្សពិតប្រាកដ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងបានរៀបចំទាំងវិញ្ញាសា ទាំងការចាត់តាំង ទាំងគណៈកម្មការផ្សេងៗ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនដូចពេលមុនៗ។ ឯកឧត្តម

    December 15, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី​ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ កវណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង ដោយស្ត្រីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងយន្តហោះចេញពីប្រទេសហ្គាណា (អាហ្វ្រិចខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។

    December 15, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីបួងសួងនៅបរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ហង់ ពៅ

    December 14, 2021
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខជ្រាបថា៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថន អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាតបានស្នាក់នៅដោយឥតគិតថ្លៃនៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

    December 14, 2021
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 14នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,382នាក់, ករណីជាសះស្បើយសរុប 116,734នាក់ និងស្លាប់សរុប 2,992នាក់៕

    December 14, 2021
  • ព័ត៌មានជាតិ

    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានខ្លះៗអំពីការបង់ប្រាក់ធ្វើដំណើរ ដោយបានបញ្ជាក់ឲ្យដឹងថា «បច្ចុប្បន្នការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿនគឺមិនទាន់កំណត់ឡើយ បើមានដំណឹងនឹងប្រាប់ទៅកាន់អ្នកទាំងអស់គ្នាភ្លាម។ លួចប្រាប់អ្នកទាំងអស់គ្នា ការធ្វើដំណើរលើផ្លូវល្បឿនលឿននាពេលថ្ងៃបុណ្យជាតិគឺមិនគិតថ្លៃទេណា យើងទន្ទឹមរង់ចាំទាំងអស់គ្នា!»។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ

    December 14, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ពលករសរុបចំនួន ១៣៨នាក់ ស្រី ៥៨នាក់

    December 14, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីច្រកទ្វារ បានឲ្យដឹងថា ការបញ្ជូនពលករខ្មែរទៅធ្វើការសាកល្បងនៅខេត្តចាន់បូរីប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់ក្នុងរយៈពេល២ ថ្ងៃនៃសប្តាហ៍ទី១ខែនេះ មានប្រហែល ២០០នាក់ហើយ ក្រោយពីមានការស្នើសុំពីភាគីថៃ។ លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកអន្តរជាតិបានឡែម (ហៅច្រកដូង) ស្រុកកំរៀងខេត្តបាត់ដំបង បានឱ្យដឹងនាថ្ងៃទី១៣ ខែធ្នូ នេះថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺ ថៃអនុញ្ញាតឱ្យនាំពលករខ្មែរ ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមច្រកអន្តរជាតិនេះ មួយសប្តាហ៍ ២ថ្ងៃ គឺថ្ងៃអង្គារនិងថ្ងៃពុធ ។ លោកបញ្ជាក់ថាក្នុងសប្តាហ៍ទី១

    December 14, 2021