Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា៖ -ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន)និងខ្យល់មូសុងឦសាន។ -នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ(RAI)ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះមានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ ស្ថានៅភាពបែបនេះនឹងធ្វើអោយ៖ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    December 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ក្រុមការងារនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការកែសម្រួលសម្រេចបាន១០០ភាគរយ ហើយ ដើម្បីឱ្យទាន់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារក្រសួងការពាជាតិ ដែលគ្រោងនឹង សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅខែចុងខែធ្នូ ឆ្នាំ២០២១នេះ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះថា សួនច្បារនេះត្រូវបានឯកឧត្តម ឃួង

    December 13, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រ និងយូអអិលចំនួន ៩ បន្ទាប់ពីរកឃើញថា គេហទំព័រ និងយូអអិលទាំងនេះ បានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រូបតំណាង និយ័តករទូរគមនាគមន៍កម្ពុជា និងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និងយូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញ និងបង្កឲ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ គេហទំព័រ និងយូអអិលទាំង៩ នោះរួមមានដូចខាងក្រោម៖

    December 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់ * រាជធានីភ្នំពេញ ២៨,៨៤៤ នាក់ * ខេត្តកំពត ២៧,០៤១ នាក់ * ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់ * ខេត្តពោធិ៍សាត់ ២០,៨២៦

    December 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយ។ ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា

    December 13, 2021
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,370នាក់, ករណីជាសះស្បើយសរុប 116,720នាក់ និងស្លាប់សរុប 2,989នាក់៕

    December 13, 2021
  • សិល្បៈ

    បេក្ខជន សួ វិចិត្រ ដែលជាបេក្ខជនមួយរូបមកពីខេត្តពោធិ៍សាត់បានរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួន កើតចេញពីត្រកូលអ្នកក្រខ្សត់ម្នាក់ មិនបានរស់នៅជាមួយម្តាត ហើយត្រូវបានជីតារើសយកមកចិញ្ចឹម និងជួបការតស៊ូជាច្រើនក្នុងជីវិត។ បេក្ខជនរូបនេះបានដាក់ពាក្យមកប្រលងក្នុងកម្មវិធី Beat The Best របស់ស្ថានីយទូរទស្សន៍ហង្សមាស ដោយបានលើកយកចម្រៀងមួយបទដែលមានចំណងជើងថា “កុំឲ្យគេឈឺចាប់ដោយសារបង”។ ការបកស្រាយបទចម្រៀង “កុំឲ្យគេឈឺចាប់ដោយសារបង” របស់បេក្ខជន សួ វិចិត្រ ធ្វើអោយគណៈកម្មការទាំង៤រូបសម្រេចចិត្តអោយបន្តទៅវគ្គខាងមុខទៀតដោយមិនបង្អង់យូរនោះឡើយ ហើយក៏ធ្វើអោយទស្សនិកជនលាន់មាន់សរសើរថាពិរោះស្ទើរគ្រប់ Comment នៅក្នុង page ផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖

    December 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ​ រដ្ឋាបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ

    December 13, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បានឲ្យដឹងថា នៅភូមិលំហែសសីថ្ងៃអាទិត្យក្រោយនឹងមាន «បុណ្យខ្លែងបន្ទាយស្រី» កុំភ្លេចដាក់កន្ទេល និងខ្ចប់ម្ហូបអាហារយកមកពិកនិកជាលក្ខណៈគ្រួសារផង ក្រុមការងារនឹងមានរៀបចំកន្លែងជូន តែមានលក្ខខណ្ឌបរិស្ថានមួយគឺ រាល់សំរាមទាំងអស់ត្រូវតែខ្ចប់យកទៅវិញរៀងៗខ្លួន ហាមដាច់ខាតមិនឱ្យបន្សល់កាកសំណល់ប្លាស្ទិក ឬម្ហូបអាហារនៅក្នុងទីតាំងនេះឡើយ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ចាប់ផ្តើមពីម៉ោង២រសៀលតទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយសហគមន៍ភូមិសសី រៀបចំព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ថ្មីមួយនៅលើទឹកដីភូមិសសីនៃឃុំត្បែង ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាបង្អួតបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន និងទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ភូមិទេសចរណ៍ដែលទើបតែមានការអភិវឌ្ឍថ្មីៗមួយនេះ។ ទីតាំងប្រារព្ធពិធីនេះស្ថិតនៅក្នុងរមណីយដ្ឋានឯកជនដ៏ស្រស់ស្អាតមួយឈ្មោះ”ភូមិលំហែ សសី Sarsei Relaxing Village“ ដែលម្ចាស់ទីតាំងបានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋបាលស្រុក ផ្តល់ជូនទីកន្លែងដោយមិនគិតថ្លៃ ហេតុដូច្នេះសូមមេត្តាគោរពលក្ខខណ្ឌបរិស្ថានមួយនេះឱ្យបាន

    December 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជនផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា៖ គន្លងដោយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។ យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ។

    December 13, 2021