- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ បានឲ្យដឹងថា នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្របសម្រួលទំនាស់រវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ដោយមានមេធាវី និង មិត្តភ័ក្ដិ នៃ គូរភាគីទាំងពីរចូលរួមផងដែរ ។ បន្ទាប់ពីមានការសម្របសម្រួលគ្នា ក្មួយៗទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្តនិង ដោយគ្មានការដាក់សម្ពាធ ឬ បង្ខិតបង្ខំ
December 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ នារសៀលថ្ងៃនេះ បានលើកឡើងថា « កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ
December 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល កុមារតូចៗដែលមានអាយុ ០៣ឆ្នាំ និង០៤ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកជំទាវ យក់ សម្បត្តិ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនេកា (AstraZeneca) ចំនួន ២៩០ ៤០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ តាមរយៈយន្តការកូវ៉ាក់ (Covax Facility)
December 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា៖ ចំពោះគ្រោះអគ្គិភ័យលើកទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណជា ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានម្ចាស់ទីតាំងមានឈ្មោះ សាន ដេន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
December 10, 2021 - កូវីដ-១៩
នៅថ្ងៃទី10 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,327នាក់, ករណីជាសះស្បើយសរុប 116,680នាក់ និងស្លាប់សរុប 2,978នាក់៕
December 10, 2021 - ព័ត៌មានជាតិ
ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផលលឿនជាងផែនការហើយរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតមកទល់បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ មានវឌ្ឍនភាពជារួមប្រមាណជា ៧០ ភាគរយហើយ។ មានចម្ងល់ជាច្រើនបានលើកឡើងថា តើអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននេះ អាចឈប់ឡានដើម្បីបត់ជើងបានដែរឬទេ? ជុំវិញចម្ងល់នេះ បើយោងតាមការបញ្ជាក់លើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឲ្យដឹងថា «ចំណេះដឹងរហ័ស បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់»។ មហាជនក៏មានចម្ងល់ទៀតថា «ចុះបើក្នុងករណីបែកកង់នៅលើផ្លូវល្បឿនលឿននេះ តើត្រូវធ្វើដូចម្តេច?»។ គណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឲ្យដឹងថា «បើបែកកង់ត្រូវប្រញាប់ឈប់ឡាននៅលើផ្លូវអាសន្ន មានផ្លូវមួយទុកសម្រាប់ការអាសន្នបែបនេះ។ បន្ទាប់មកត្រូវលើកផ្លាកក្រោយឡានដើម្បីឲ្យឡានក្រោយដឹងអំពីបញ្ហានៅខាងមុខ
December 10, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការអនុវត្តចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការរចំពោះមុខដូចខាងក្រោម៖ ១.បង្គោលដែនព្រៃលិចទឹក ដែលមិនទាន់បានបោះ និងខូច ត្រូវបោះបំពេញបន្ថែមឲ្យបានគ្រប់ឡើងវិញ ដោយប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម។ ២.ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹកនិងឧតុនិយម រៀបចំប៉ាណូបង្ហាញទីតាំងដែនព្រៃលិចទឹកដែលបានកំណត់។ ៣.អាជ្ញាធរទន្លេសាបតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ជាអ្នកស្នើសុំចុះបញ្ជីដីរដ្ឋ។ ៤.ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់កាប់ដី ផ្ទេរសិទ្ធកាន់កាប់ដី ឬជួលដីរដ្ឋក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលចេញរួចពីពេលមុន។ ៥.ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីក្នុងដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន និងដំឡើងផែនទី ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ
December 10, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ឯកឧត្តមបន្តថា កម្មវិធីនេះ នឹងរៀបចំនៅមុខ ប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយៈពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោនស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមានសារសំខាន់សម្រាប់បង្ហាញជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។
December 10, 2021 - ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖ – អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់ – អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់ – អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់ – អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development)
December 10, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ពន្ធនាគារខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធ ជូនសាធារណៈជនទាំងអស់ទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាទូទាំងប្រទេស ឲ្យបានជ្រាបថា៖ ពន្ធនាគារខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះបណ្ដញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារ “ផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង ៣០០នាក់” ពន្ធនាគារខេត្ត សូមអះអាងថា រាលខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapit Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា (PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ចីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព
December 10, 2021









