Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា នាពេលខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងឧបករណ៍ និងដាក់ឲ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់ក្នុងវិស័យទូរគមនាគមន៍ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។ ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគម៍នេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយផលិតដោយក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ សាធាណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងចក្រភពអង់គ្លេស ដើម្បីជាជំនួយបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិចុះទៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ក្នុងការវាស់ស្ទង់ តាមដាន វាយតម្លៃ និងចេញផ្សាយរបាយការណ៍ត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នៅពេលដាក់ឲ្យដំណើរការជាផ្លូវការ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ តាមប្រព័ន្ធ Mobile App នេះ ប្រជាពលរដ្ឋអាចចូលរួមចំណែកជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា

    December 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅតាមផ្លូវរថភ្លើង មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងអន្តរាគមន៍បាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ៕

    December 10, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជាការសាកល្បង ដំបូងដោយមានខាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានសហការនាំយកពលករកម្ពុជាតាមរយៈក្រុមហ៊ុនបានបញ្ជូនពលករកម្ពុជាតាមច្រកទ្វារព្រំដែន ដូង-បានឡែម បានតិចតួចនៅឡើយ ទៅធ្វើការនៅខេត្តចាន់បូរីប្រទេសថៃ ដោយតម្រូវឱ្យធ្វើតាមលក្ខខណ្ឌរបស់អាជ្ញាធរថៃ។ លោក ប្រាក់ សំដារ៉ា នាយរងអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិបានឡែម (ច្រកដូង) បានឱ្យដឹងថា ដំណើរការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមរយៈច្រកអន្តរជាតិ ដូងនេះចាប់ផ្តើមពី ថ្ងៃទី០៨ខែធ្នូ មកដល់រសៀលថ្ងៃទី០៩ខែធ្នូ ទើបបានប្រមាណ២០នាក់ប៉ុណ្ណោះតាមរយៈក្រុមហ៊ុន ដែលមានថៅកែជាជនជាតិថៃ ជាអ្នកចាំធានា។ មន្រ្តីអន្តោប្រវេសន៍ខាងលើបានបន្ថែមថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុន ដោយ មាន

    December 9, 2021
  • ព័ត៌មានជាតិ

    នា​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ២០២១​ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ឡាយព្រះហស្តលេខា លើអនុក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ជា «អ្នកឧកញ៉ា»៕

    December 9, 2021
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ចំណីអាហារខូចគុណភាពជាច្រើនប្រភេទ ត្រូវបានមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតពីទីតាំងបងប្អូនលក់ដូរនៅតាមផ្ទះក្នុងក្រុងស្ទឹងត្រែង យកមកកម្ទេចចោល ដើម្បីការពារសុខភាពអ្នកបរិភាគ និងព្រមានដល់បងប្អូន អាជីវករផ្សេងៗទៀតកុំឱ្យយកទំនិញបែបនេះមកតាំងលក់។ ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារដែលបងប្អូនអាជីវករតាំងលក់នៅតាមផ្ទះ ក្នុងក្រុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ធ្នូ លោក គឹម ប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំនៅខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ចាប់ពីពេលនេះទៅ បងប្អូនអាជីវករទាំងអស់ត្រូវភ្ញាក់រលឹកខ្លួនឯង មិនត្រូវយកទំនិញខូចគុណភាពឬហួសកាលបរិច្ឆេទប្រើប្រាស់ មកដាក់តាំង លក់ទៀតទេ។ លោកបន្តថា៖នេះជាករណីល្មើសទៅនឹងប្រកាសរបស់អន្តរក្រសួងស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយបើលើកក្រោយ មន្ត្រីជំនាញមកពិនិត្យ ឃើញមានចំណីអាហារខូចគុណភាពនៅដាក់តាំងលក់បែបនេះទៀត នឹងត្រូវផាកពិន័យទៅតាមច្បាប់ស្តីពីចំណីអាហារ ព្រោះមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយនិងអប់រំណែនាំជាច្រើនឆ្នាំមកហើយ។

    December 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានរួមគ្នារវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ដែលកំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបដើម្បីជៀសវាងការសោកស្តាយ។ បើទោះបីយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រកបដោយជោគជ័យ ដោយគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១០១,១០% នៃប្រជាជនគោលដៅ ១០លាននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏មួយដូស ហើយមនុស្សពេញវ័យ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ

    December 9, 2021
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,312នាក់, ករណីជាសះស្បើយសរុប 116,668នាក់ និងស្លាប់សរុប 2,974នាក់៕

    December 9, 2021
  • ព័ត៌មានជាតិ

    ក្រុងកំពត៖ យោងតាមការចុះផ្សាយរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា (ព័ត៌មានបឋម) នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានអគិ្គភ័យមួយករណី កើតឡើងនៅផ្ទះលក់ម៉ូតូ មួយកន្លែងស្ថិតនៅក្នុងក្រុងកំពត បណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះ ខូចខាតរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ៥៧គ្រឿងទៀតក៏រងការប៉ះពាល់និងខូចខាត ដែរ។ លោកឧត្តមសេនីយ៍ទោស្នងការឲ្យដឹងបន្ថែមថា សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ជួយពន្លត់ និងបន្តស្រាវជ្រាវរកមូលហេតុ នាំឲ្យកើតមានអគ្គិភយ័នេះ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    December 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១១នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៉ីនធើណេតមួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ

    December 9, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោក មានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ។ ថ្លែងបញ្ជាក់កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱ្យដឹងថា ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រក សត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។ ឯកឧត្តម នេត្រ ភក្ត្រា ដែលជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ

    December 9, 2021