- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា
December 9, 2021 - ព័ត៌មានជាតិ
យោងតាម អនុក្រឹត្យលេខ ២២២ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពី ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក របស់អ្នកឧកញ៉ា និងឧកញ៉ា ត្រូវបានប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។ ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្លៀកពាក់ទៅតាមគោរមងារដែលទទួលបានជា អ្នកឧកញ៉ា និងឧកញ៉ា ដែលត្រូវបានកំណត់ខាងក្រោម៖
December 9, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ
December 9, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី០៨ ខែធ្នូ ពាក់ព័ន្ធនឹងការទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង។ មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ នៅចំណុច ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខណៈពួកគេនៅបន្តចេញចូលនៅតំបន់ ដែលរុករានបង្កបង្កើន ផលនៅតំបន់បីនោះ មិនព្រមចាកចេញឱ្យផុត។ របាយការណ៍របស់មន្រ្តីជំនាញដឹងថា ជនសង្ស័យទាំង៦នាក់នោះ
December 8, 2021 - ព័ត៌មានជាតិ
នាពេលបច្ចុប្បន្ននេះ បើទោះបីជាប្រទេសកម្ពុជាយើងមានការឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនតិចក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែបន្តអនុវត្ត ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមប្រារព្ធពិធីមង្គលការឡើងវិញ ដោយគោរពទៅតាមគោលការណ៍របស់ក្រសួង។ ដោយសារតែខ្លាចការឆ្លងជំងឺកូវីដ ភ្ញៀវដែលចូលរួមពិធីមង្គលការខ្លះមិនបានអង្គុយហូបអាហារនោះទេ ដោយគ្រាន់តែចូលចងដៃប៉ុណ្ណោះ ដោយសារតែកុំឲ្យភ្ញៀវចងដៃខាត ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងពិធីមង្គលការមួយនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយម្ចាស់ដើមការធ្វើការចែកជាមាន់១ក្បាល និងទឹកផ្លែឈើ ឬស្រាបៀរ៤កំប៉ុង ទៅឲ្យភ្ញៀវវិញ ដែលមកចងដៃការ តែមិនអង្គុយហូប។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Ros Visay បាឲ្យដឹងថា “មិនមែនចែកអំណោយទេបងប្អូន គឺអ្នកភូមិមកចងដៃការតែមិនអង្គុយហូប គឺទទួលបានមាន់មួយ ទឹកផ្លែឈើឬស្រា៤កំប៉ុង😅 # ដំដែក
December 8, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមចុះផ្សាយរបស់ រដ្ឋបាលខេត្តដំបង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការកាប់ទន្ទ្រាន និងឈូសឆាយដីរដ្ឋព្រៃលិចទឹក តំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធក្នុងការកាប់ទន្រ្ទាន និងឈូសឆាយដីរដ្ឋព្រៃលិចទឹកតំបន់៣ ដើម្បីប្រើប្រាស់កាន់កាប់ និងអាស្រ័យផល ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជ្រាបថា ដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ត្រូវបានកំណត់ដោយ រាជរដ្ឋភិបាលកម្ពុជា ដើម្បីរក្សា និងបង្កើតជាតំបន់ពងកូន និងការលូតលាស់នៃមច្ឆជាតិ ព្រមទាំងជីវៈចម្រុះគ្រប់ប្រភេទ។ កន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលទៅកាប់ឆ្ការ រុករាន និងឈូសឆាយតាមមធ្យោបាយ រូបភាពផ្សេងៗ នៅលើដីរដ្ឋនៃព្រៃលិចទឹកក្នុងតំបន់៣
December 8, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាពនៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។ ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕ ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ
December 8, 2021 - កូវីដ-១៩
នៅថ្ងៃទី08 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,300នាក់, ករណីជាសះស្បើយសរុប 116,655នាក់ និងស្លាប់សរុប 2,971នាក់៕
December 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ឲ្យបានជ្រាបថា៖ ចាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ បានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឲ្យឧបករណ៍តេស្តរហ័សមានភាពសំបូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ ហើយក្រសួងស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ បច្ចុប្បន្ន ក្រសួងកំពុងចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និងWondfo ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន
December 8, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់ដែលដាក់ចរាចរលក់នៅលើបណ្ដាទីផ្សារដែលស្ថិតនៅតាមបណ្ដាទីផ្សាររបស់ខ្លួន។ យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១.២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៧.៥លីត្រ។ រាល់ទំនិញខាងលើត្រូវបានមន្រ្តីជំនាញធ្វើការដកហូតមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
December 8, 2021









