Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ពិធីដង្ហែព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីព្រះដំណាក់ឆ្ពោះទៅតម្កល់នៅវាលព្រះមេរុ មុខវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីថ្វាយព្រះភ្លើង តាមប្រពៃណីសាសនា នាព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ ​ សូមបញ្ជាក់ផងដែរថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។ ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ

    December 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទី ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន(ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិធីព្រះនរោត្តម(ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យមហាវិថីព្រះសីហនុ

    December 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មានកិត្តិយសសូមជម្រាបជូនបងប្អូននិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងប្រទេស វៀតណាមឲ្យជ្រាបថា៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីក្រុងហូជីមិញ តាមរយៈគណៈគ្រប់គ្រងអន្តេវាសិកដ្ឋានឡាវនឹង ផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ក្នុងឆ្នាំ២០២១នេះ សម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅក្នុងប្រទេសវៀតណាម ដែលមានបំណង សិក្សាបន្ថែមសញ្ញាប័ត្រទី២។ ក្នុងនោះ៖ -០៥កន្លែង សិក្សាលើមុខវិជ្ជាស្តីពីប្រទេសវៀតណាម (Vietnamese Studies) ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់បង់ថ្លៃ សាលាមួយចប់ ក្នុងម្នាក់ចំនួន ២៧៤.៧០០.០០០ដុង និង -០៥កន្លែង

    December 7, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារអគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត ដើម្បីលើកកម្ពស់សោភ័ណភាព និងកិច្ចគាំពារប្រាសាទនេះ ឱ្យកាន់តែល្អឡើងវិញ សម្រាប់មនុស្សជំនាន់ក្រោយ តទៅមុខទៀត។ លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសង្កេតឃើញថា រចនាសម្ព័ន្ធខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន បានរងការខូចខាតទ្រុឌទ្រោមដោយសារ កត្តាជាច្រើនយ៉ាងមកនោះ ក្រុមការងារជំនាញបានធ្វើការជួសជុលពង្រឹងឡើងវិញ ខ្លោងទ្វារអគារព្រះឥសូរនេះ ដោយបានចាប់ផ្តើមដំណើរការជួសជុល នាអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១មក នឹងគ្រោងប្រើប្រាស់ពេលវេលាចំនួន១ឆ្នាំទើបរួចរាល់។ លោកបន្តទៀតថា ដោយផ្អែកលើលក្ខណៈនៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេកទេស

    December 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុប ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ ខណៈថ្ងៃប្រឡងខិតជិតមកដល់នៅចុងខែនេះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំ នៅតែបន្ដពង្រឹង ការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចឆ្នាំមុនៗ ដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាពពិត ប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបានបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ សូមបេក្ខជនប្រឡងបាក់ឌុប

    December 7, 2021
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១​ បានឲ្យដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​តែង​រង​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​អាជីវក​រដាក់​លក់ទំនិញ​ អាហារ​ តាម​រទេះ​និង​ការ​ដាក់​តាំង​លក់ទំនិញ​ សម្ភារៈ​ ឧបករណ៍​ផ្សេងៗ​ខាង​មុខ​ផ្ទះ​រឺ​ខាង​មុខ​ហាង​ ក្រុមហ៊ុន​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ ត្រូវ​បាន​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។​ បាន​ចុះ​ទៅ​រៀបចំ​ពង្រឹង​អនុវត្ត​សណ្តាប់ធ្នាប់​និង​រំដោះ​បាន​កំណាត់​ទ្រូងផ្លូវ​នៅ​ម្តុំ​នោះ​ឱ្យ​បាន​ធំ​ទូលាយ​នឹង​ឱ្យ​មាន​របៀប​រយ​ល្អ​ឡើង​វិញ​នោះ​ហើយ​។​ ជាមួយ​គ្នា​នោះ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ក៏​បាន​ឃាត់​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ចំនួន​ ១៣​គ្រឿង​ យក​មក​ផាកពិន័យ​តាម​ផ្លូវច្បាប់​នឹង​ការ​ណែនាំ​ដល់​អាជីវករ​ត្រូវ​បញ្ឈប់​ការ​តាំង​លក់ទំនិញ​ ម្ហូបអាហារ​ ឧបករណ៍​សម្ភារៈ​ផ្សេងៗ​ រំលោភ​លើ​ទ្រូងផ្លូវ​នេះ​តទៅ​ទៀត​

    December 7, 2021
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,286នាក់, ករណីជាសះស្បើយសរុប 116,642នាក់ និងស្លាប់សរុប 2,967នាក់៕

    December 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់បណ្តាញសារព័ត៌មានទាំងអស់ និងសាធារណជនមេតា្តជ្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ ដើម្បីធ្វើបច្ចុប្បន្នភាពអំពី​ វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ ដល់ម៉ោង ១៤៖០០រសៀល នៅទីស្ដីការក្រសួងសុខាភិបាល។ សេចក្ដីជូនដំណឹងនេះ

    December 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ និងសិប្បកម្មនានា​ ដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៣១៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៥លីត្រ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី។ បន្ថែមពីនេះ មន្រ្តីជំនាញ ក.ប.ប. ក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្ដុសតាមបណ្ដាហាងលក់គ្រឿងសំណង់នានាផងដែរ ៕

    December 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយព្រះអង្គ មានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលទីវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅកម្ពុជា ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា និងដោយរាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី០៨ ខែធ្នូ

    December 7, 2021