- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន -សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C -សីតុណ្ហភាពអតិបរមា មានពី
December 7, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងអំពើល្អរបស់បុរសម្នាក់ ដែលជាកម្មករសំណង់ បានទៅផ្ញើលុយ ហើយត្រូវម្ចាស់កន្លែងផ្ញើលុយទៅលើស ហើយបុរសចិត្តល្អរូបនោះបានត្រលប់មកប្រាប់ម្ចាស់កន្លែង ថែមទាំងមិនទទួលយកសាគុណ ដែលម្ចាស់កន្លែងវេលុយបានជូនទៀតផង។ យោងតាមម្ចាស់គណនីឈ្មោះ ប៊ុន ណារឿន បានឲ្យដឹងថា៖ “បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់🙏🙏ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10ម៉ឺនរៀលតែខ្ញុំដាក់អោយ1លានរៀលហើយមិនបានចាប់អារម្មណ៍មើលទៀតមកពីថ្ងៃនឹងសំបូរភ្ញៀវក្រៅផងឆាតផងលុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថា បងឯងផ្ញើលុយអោយខ្ញុំលើស90មុឺនហើយខ្ញុំក៏ភ្ញាក់ពេលនោះគាត់អោយខ្ញុំដកលុយវិញហើយខ្ញុំជូនជាសាគុណដល់គាត់ៗមិនព្រមយកទេ គាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថា ចិត្តយើងចិត្តគេពេលបាត់លុយឬរបស់ពិតជាពិបាកចិត្តណាស់បង។ បងពិតជាអរគុណប្អូនណាស់🙏🙏ប្អូនប្រុសជាជាងសំណង់ទេតែទឹកចិត្តប្អូនធំធេងណាស់🙏🙏ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសនឹងទៀតនៅចង់បានលុយបស់គេ។ ពេលខ្ញុំជូនសាគុណគាត់ គាត់មិនទទួលទេចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗក៏សំពះខ្ញុំវិញពិតជាកម្រជួបមនុស្សល្អចឹងណាស់បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខនឹងក្រុមគ្រួសារហើយមនុស្សល្អៗ🙏🙏”៕
December 7, 2021 - ព័ត៌មានជាតិ
បើយោងតាមការបញ្ជាក់របស់ អគ្គិសនីកម្ពុជា បានអោយដឹងថា នៅថ្ងៃចន្ទ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F6&F7) )មូលហេតុបណ្ដាលមកពីខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) សង្កាត់កន្ទោក និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៣០នាទីរសៀល។ អគ្គិសនីកម្ពុជា
December 6, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់បទបញ្ជាឱ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ រៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដែលត្រូវផ្ទេរអ្នកជំងឺដែលកំពុងសម្រាកនៅស្ដាតអូឡាំពិក ហើយយកស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យ៉ាងយូរបំផុត ត្រឹមដំណាច់ខែធ្នូនេះ នឹងត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ត្រូវសិក្សា បង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះថ្មី
December 6, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ឈួរ ច័ន្ទឌឿន និងធ្វើការដកហូតដីរដ្ឋទាំង 2100,66 ហិកតាមកវិញផងដែរ។ លិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រីនេះធ្វើឡើងដោយយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងយោងតាមលិខិតលេខ ៤៤៣ ខន/០២១ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ របស់ខុទ្ធកាល័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
December 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលកំពុងប្រើប្រាស់រថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជ្រកក្រោមស្លាកលេខផ្សេងៗមេត្តាជ្រាបថា៖ រយៈពេលឱសានវាទនៃការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ១០% សម្រាប់រថយន្ដចង្កូតឆ្វេង នឹងផុតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុននេះហើយ។ ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវបង់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០%ទៀតទេ។ ម៉្យាងទៀតទោះបីជាការអនុញ្ញាតឲ្យចូលមកបង់ពន្ធនិងអាករនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្ដី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ
December 6, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អំពីគម្រោងនាំនូវផ្លែមៀន និងត្រីប្រា ព្រមទាំការបង្កើតរោងចក្រវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម របស់ប្រទេសចិននៅលើទឹកដីកម្ពុជានាឆ្នាំក្រោយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយសប្បាយចិត្ត ហើយចាត់ទុកថានេះគឺជាកាដូចុងរៀបចុងឆ្នាំ របស់ប្រទេសចិនសម្រាប់កម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូវឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រៃវែង សម្ដេចតេជោមានប្រសាសន៍ថា វត្តមាននៃរោងចក្រនេះ
December 6, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី06 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 18នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,272នាក់, ករណីជាសះស្បើយសរុប 116,627នាក់ និងស្លាប់សរុប 2,963នាក់៕
December 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចលេខ ៥២៣ ស.ខ.ល. ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រង អ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ ដើម្បីធានាឲ្យមានសង្គតិភាពក្នុងការគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងយោងតាមសេចក្ដីសម្រេចលេខ ៥០៤ សខល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល សហការជាមួយក្រុមការងារអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មាការបច្ចេកទេសនិងព្យាបាល ព្រមទាំងអនុគណៈកម្មាការពាក់ព័ន្ធបានរៀបចំជានីតិវិធី ប្រតិបត្តិស្ដង់ដារនេះដើម្បីដាក់ឲ្យអនុវត្ត ៕ សូមអានសេចក្ដីប្រកាសព័ត៌មានរបស់
December 6, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wen tian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០គីឡូម៉ែត្រ។ ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗលើឧត្តមសេនីយ៍យោធាវៀតណាមម្នាក់ទទួលបន្ទុកព្រំដែន គឺលោកឧត្តមសេនីយ៍ Hoàng Xuân Chiến ដែលបានធ្វើសន្និសីទសារព័ត៌មានថា ការឆ្លងកូវីដនៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានហូរពីកម្ពុជាចូលទៅវៀតណាម។ សម្តេចតេជោ បានប្រតិកម្មធ្ងន់ៗឱ្យឧត្តមសេសនីយ៍រូបនោះធ្វើការសុំទោស ព្រោះសំដីបែបនេះ ជាការប្រមាថ មកលើកម្ពុជា៕
December 6, 2021









