- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោក ប៊ុន ផាក ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គម Facebook បញ្ជូនទៅតុលាការ សង្ស័យពាក់ព័ន្ធការក្លែងបន្លំជាមេធាវី។ ក្នុងនោះផងដែរលោក ប៊ុន ផាក ក៏ត្រូវបានរងពាក្យបណ្តឹងពីបុរសម្នាក់ឈ្មោះ ជា ចាន់តុលា ដោយប្តឹងលោកថាញោះញ៉ុង អោយប្រពន្ធរបស់ខ្លួន (អនីតិសង្វាស) ឈ្មោះ ស៊ាន ធារី យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ចេញពីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះ។ រឿងរ៉ាវលំអិតនឹងធ្វើការជូនដំណឹងនាពេលក្រោយទៀត៕
December 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧៖០០នាទីល្ងាចគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំង អាជីវកម្ម អ៊ីនធឺណេត ដែលមានលួចលាក់បង្កប់នូវល្បែងស៊ីសង នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជាលទ្ធផលកំលាំងយើងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៩នាក់ ស្រី ០៣នាក់ និងដកហូត ម៉ូនីទ័រ ២៦គ្រឿង, ស៊ីភីយូ ២៦គ្រឿង, TV ៤គ្រឿង,
December 4, 2021 - សុខភាព
វីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីននេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយអត្ថបទនេះនឹងបង្ហាញនូវអាការៈទាំង១០ដែលបង្ហាញថាយើងខ្វះវីតាមីន C ។ អញ្ចាញធ្មេញហើម និងមានឈាម៖ វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីននេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ (Gingivitis)។ មួយវិញទៀត បើទោះជាយើងថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។ អ្នកវិទ្យាសាស្រ្តបានណែនាំថាសម្រាប់ស្រ្តីពេញវ័យគួរញ៉ាំវីតាមីននេះប្រហែល ៧៥ មីល្លីក្រាម និងបុរសពេញវ័យប្រហែល ៩០មីល្លីក្រាម។
December 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩។ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការបញ្ចាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញថ្នាំម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ សម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន
December 4, 2021 - ព័ត៌មានជាតិ
យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា ដោយមានការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តអំពើឆរបោកតាមអនឡាញ (online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ
December 3, 2021 - ព័ត៌មានជាតិ
ក្រុងបាវិត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំទីក្រុងភ្នំពេញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍។ បានធ្វើការបញ្ជូនជនជាតិវៀតណាមចំនួន ៤០នាក់ ស្រី ១៣នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕ ប្រភព៖
December 3, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីចំណាយ ពេលធ្វើការសាកសួរ បីថ្ងៃជាប់គ្នាមក តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន ជនសង្ស័យ ៧នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី ០២ខែធ្នូ ពាក់ព័ន្ធនឹងការទន្រ្ទានដីព្រៃលិចទឹកប្រមាណ ៥០ហិកតា។ លោក សូឌី ប្រធានមន្ទីរសន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង៧នាក់ ខាងលើនេះ ត្រូវបានលោក ឆែ វីរៈ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យ ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ
December 3, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿងរួមនិងថវិកា ១៣លានផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាល និងសប្បុរសជនកម្ពុជា ផ្ដល់ជូនទៅរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។ ក្នុងពិធីប្រគល់ទទួលជំនួយធ្វើឡើង នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្ពុជាឡាវ នៅថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ ពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោជូនដល់ថ្នាក់ដឹកនាំនិងប្រជាជនឡាវសូមឱ្យមានសុខភាពល្អបរិបូរណ៌និងសុខសុវត្តិភាពនិងសូមឱ្យទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ទៀតថា៖ សម្តេចតេជោ ហ៊ុន
December 3, 2021 - កូវីដ-១៩
នៅថ្ងៃទី03 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 24នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 21នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,207នាក់, ករណីជាសះស្បើយសរុប 116,569នាក់ និងស្លាប់សរុប 2,953នាក់៕
December 3, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាម៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំប្រារព្ធពីធីបុណ្យ “រំលឹកគុណអង្គរ” ។ ដើម្បីចូលរួមអបអរសាទរខួបជិត ៣០ឆ្នាំនៃការចុះរមណីដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសន្តិភាព ក៏ដូចជារំលឹកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្រ្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ពិធីបុណ្យដ៏មានសារៈសំខាន់នេះ នឹងរួមមានប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងការដាក់បាតព្រះសង្ឃនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
December 3, 2021









