- Khmernote Media
- ព័ត៌មានជាតិ
កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការបង្ហោះសារមួយឃ្លាជុំវិញការស្ម័គ្រចិត្តរបស់មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ដែលបានប្រគល់ដីជូនរដ្ឋវិញចំនួនជាង៦០០ហិកតា ដែលខ្លួនបានរំលោភបំពានយកពីដីបឹងទន្លេសាប ដែលការបង្ហោះសារគឺហាក់សំដៅទៅលើលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានសារភាពនិងស្ម័គ្រចិត្តប្រគល់ដីជាង៦០០ហិកតាជូនរដ្ឋវិញ។ ឯកឧត្តម ជុំ កុសល បានរៀបរាប់ថា៖ “ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធបុគ្គលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦០០ហិកតា ។ មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដីរបស់រដ្ឋទេសុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត ។ សួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាមុឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចាត់វិធានការផ្លូវច្បាប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ?
December 2, 2021 - ព័ត៌មានជាតិ
បើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានស្ម័គ្រចិត្តប្រគល់ដីដែលបានទន្ទ្រានកាប់ព្រៃលិចទឹកនៅបឹងទន្លេសាប ប្រគល់ជូនរដ្ឋវិញ ដោយអ្នកទាំង១៣នាក់នោះមានទាំងមន្ត្រីចំណុះស្នងការ មន្ត្រីចូលនិវត្តន៍ នាយទាហាន ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថាដែរ មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប រួមមាន ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា លោក
December 1, 2021 - ព័ត៌មានជាតិក្រសួងការងារ ពន្យាពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង លេខ០៥៨/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីការពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២។ ជាក់ស្តែង ក្រសួងបានពិនិត្យឃើញថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសមួយចំនួននៅមានភាពយឺតយ៉ាវក្នុងដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា) សម្រាប់ឆ្នាំ២០២២។ ចំពោះស្ថានភាពបែបនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រសហគ្រាសថា ក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់់ហត្ថពលកម្មបរទេស(កូតា) សម្រាប់ឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២២។ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងឡាយ ដែលមានសេចក្ដីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២២ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា) ឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២
December 1, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មក បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ រហូតមកដល់ពេលនេះសម្រេចបានជាង ២៥ភាគរយហើយ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ២០២២ខាងមុខ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
December 1, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ
December 1, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន គ្រោងនឹងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដារនៅតាមបណ្ដាខេត្តចំនួន៦ផ្សេងទៀត នៅក្នុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីការដាក់ឱ្យដំណើរការទីតាំងចាក់សំរាមនៅខេត្តព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះគឺជាការអះអាងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចុះពិនិត្យមើលទីតាំងចាក់សំរាមនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថា គម្រោងដែលរាជរដ្ឋាភិបាលគ្រោងបង្កើតទីលាន់ចាក់សំរាមបែបស្តង់ដារនេះ មានដូចជា ខេត្តកែប កំពង់ឆ្នាំង
December 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០រៀល មានន័យថាចុះ ២៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប
December 1, 2021 - កូវីដ-១៩
នៅថ្ងៃទី01 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 22នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,160នាក់, ករណីជាសះស្បើយសរុប 116,529នាក់ និងស្លាប់សរុប 2,944នាក់៕
December 1, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងដែលជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្តាក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានក្រុង-ស្រុកចំនួន០៦ជាប់នៅបឹងទន្លេសាបក្នុងនោះមាន ស្រុកក្រឡាញ់, ស្រុកពួក, ក្រុងសៀមរាប,
December 1, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ឱ្យប្រើរណ្តៅចាក់សំរាមថ្មីមួយកន្លែង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ប្រមាណ៣គីឡូម៉ែត្រ បន្ទាប់ពីសាងសង់រួចរាល់នូវរណ្តៅក្នុងដំណាក់កាលទី១ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ ទីលានចាក់សំរាមនៅក្នុងដំណាក់ដំបូងនេះ ត្រូវបានជីករណ្ដៅដីដែលអាចធានាផ្ទុកសំរាមបានរហូតដល់រយៈពេល៥ឆ្នាំ ទើបពេញរណ្តៅដី ខណៈបច្ចុប្បន្នកាកសំណល់សំរាម ដែលប្រមូលបានពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានបរិមាណ ក្នុងមួយថ្ងៃ ចន្លោះពី៤០០ ទៅ៥០០តោន និងសំណង់អគារ សម្រាប់ស្តុកសំរាម ដែលបានញែករួច ដើម្បីទៅកែច្នៃឡើងវិញ និងស្ថានីយថ្លឹងរថយន្តដឹកសំរាមចូលរណ្តៅប្រចាំថ្ងៃ។ លោក ហុក សុកាន់ដារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំណល់រឹងសំរាមទីប្រជុំជនខេត្តព្រះសីហនុ បានឱ្យដឹងថា
December 1, 2021









