- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថាដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង” (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។ ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលនៃកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី
November 30, 2021 - ព័ត៌មានជាតិ
យោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងថ្មី “អូមីក្រុង” មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណី មេរោគបំប្លែងថ្មីនេះនៅឡើយទេ ដោយសាររឿងនេះ ជារឿងថ្មីស្រឡាង ទើបតែប៉ុន្មានថ្ងៃនេះទេ ដែលអង្គការសុខាភាពពិភពលោក បានរកឃើញវីរុសបំប្លែងថ្មី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវីរុសនេះថា “អូមីក្រុង” Omicron ។ ត្បិតតែវីរុសនេះមិនទាន់មកដល់កម្ពុជារបស់យើង ដូចដែលបានជ្រាបជូនបងប្អូនសាធារណជនទាំងអស់រួចទៅហើយថា វីរុសនេះវាមកតាមណា? គឺវីរុសនេះ មកតាមចល័តរបស់បុគ្គល មានន័យថាតាមអ្នកដំណើរ
November 29, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវនិយាយថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ សូមជម្រាបថា ព្រះកេសទេវតានិងព្រះកេសអសុរាចំនួន១៣ត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដែលក្នុងនោះប្រទះឃើញព្រះកេសទេវតាចំនួន៦ (ព្រះកេសពេញរូបរាងចំនួន៤ និងពាក់កណ្ដាលចំនួន២) និងព្រះកេសអសុរាចំនួន៧ (ព្រះកេសពេញរូបរាងចំនួន៦ និងពាក់កណ្ដាលចំនួន១)។ គម្រោងជួសជុលខ្លោងទ្វាតាកាវ ជាគម្រោងជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន៕
November 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់។ តាមរយៈសារសំឡេងពិសេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងអស់ត្រូវតែចាប់ខ្លួនចំពោះអ្នកណាដែលបានបំពានច្បាប់ ជាមួយនឹងបទបញ្ញត្តិទាំងឡាយ ដែលធ្លាប់បានដាក់ចេញនាពេលកន្លងមក ពាក់ព័ន្ធនឹងការរំលោភកាប់បំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេងសាប។ សម្ដេចតេជោបានបញ្ជាឱ្យឯកឧត្តម ឱម យ៉ិនទៀង ដឹកនាំក្រុមការងារចុះស្រាវជ្រាវ តើមន្ដ្រីណាខ្លះ ដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទាំងអស់ រាជរដ្ឋាភិបាល ពិតជាមានការនឿយ ហត់ និងគ្មានឱកាសដើម្បីអប់រំទៅលើបញ្ហាដែលអ្នកទាំងនេះធ្វើទៀតទេ។
November 29, 2021 - កូវីដ-១៩
នៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 25នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 22នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,112នាក់, ករណីជាសះស្បើយសរុប 116,488នាក់ និងស្លាប់សរុប 2,935នាក់៕
November 29, 2021 - PR
● ការជំរុញយ៉ាងសំខាន់ដល់ការរីកចម្រើនជាអន្តរជាតិ ដោយនេះជារោងចក្រដំឡើងទីបី ដែលបើកដំណើរការបន្ទាប់ពីប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ● នឹងផ្តល់នូវការពង្រឹងអាជីវកម្ម និងការរីកចម្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250 – 750cc) ថ្ងៃនេះបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការដំឡើង (Local Assembly Unit) និងរោងចក្រ CKD ផ្តាច់មុខរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតយានយន្តដ៏ធំបំផុតមួយរបស់ពិភពលោក។ បង្កើតឡើងក្នុងភាពជាដៃគូជាមួយ GPX សេចក្តីប្រកាសនេះ គឺជាការជំរុញយ៉ាងសំខាន់ដល់អាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ Royal
November 29, 2021 - PR
តារាសម្តែងរូបសង្ហា លឹម ជាឡាយ កំពុងស្រូបប្រជាប្រិយភាពខ្លាំងនៅលើប៉ុស្តិ៍ ហង្សមាស ផ្ទួនគ្នាតែម្តង ក្នុងនាមជាតួឯកប្រុសតាមរយៈខ្សែភាពយន្តភាគចុងក្រោយពីររឿងបន្តកន្ទុយគ្នាតែម្តង។ តាមការប្រកាសជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ ហង្សមាស ខ្សែភាពយន្តភាគរឿង ភរិយាជំនាន់ថ្មី ដែលមាន លឹម ជាឡាយ ជាតួឯកប្រុស ចាប់ដៃជាមួយតួឯកស្រី ហេង ចន្ថា អតីត Miss Grand នឹងចាប់ផ្តើមចាក់ផ្សាយ ជូនទស្សនាភាគដំបូងចាប់ពីថ្ងៃចន្ទ នេះហើយ រៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់ នៅលើកញ្ចក់ ទូរទស្សន៍ ហង្សមាស
November 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ចាក់នៅលើគណនីហ្វេសប៊ុក របស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការជាតិ ក៏បានអញ្ជើញចូលរួមផងដែរ។ គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា
November 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង
November 29, 2021 - PR
វិមានសិល្បៈដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញនិងមានតែមួយគត់នៅអាស៊ី ភ្នំពេញ ថ្ងៃទី ២៦ ខែ ១១ ឆ្នាំ២០២១ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19 បានជំនះរាល់ការលំបាក និង ក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិននឹងក្លាយទៅជាស្តង់ដារថ្មីមួយ នៃលំនៅដ្ឋានប្រណិត
November 29, 2021









