Khmernote Media
  • PR

    ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន, រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖ ១. សូមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័សនៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ បានចាប់ផ្តើមបើកសម្ពោធគម្រោងទី៣ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិតក្នុងខណ្ឌជ្រោយចង្វារ កៀកនឹងទន្លេមេគង្គ។ សូមកោតសសើរចំពោះស្ថាបនិកបុរី ឧកញ៉ា ជាម ឃុនណាតដែលបានអភិវឌ្ឍន៍អាជីវកម្ម ការវិនិយោគ ក៏ដូចជាការបង្កេីតការងាររាប់ពាន់ដល់សង្គមផងដែរ។ ការពង្រីកគម្រោងថ្មីនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ម្យ៉ាងវិញទៀត

    November 29, 2021
  • ព័ត៌មានជាតិ

    សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង៩៖៤០នាទី ម៉ោងក្នុងប្រទេសបារាំង ត្រូវជាម៉ោង ៣៖៤០នាទី ម៉ោងនៅភ្នំពេញ នេះបើតាមការបញ្ជាក់របសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើ Facebook របស់ឯកឧត្តមផ្ទាល់។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបរាប់ថា៖ “ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថាសម្តេចក្រុមព្រះបានចូលវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣

    November 28, 2021
  • ព័ត៌មានជាតិ

    ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរសម្តេចតេជោ ក៏បានបញ្ជាទៅលោក សៅ សុខា ថា៖ “ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកំលាំងដើម្បីដោះស្រាយបញ្ហានេះដោយប្រើប្រាស់ទាំងកំលាំងថ្មើជើង ទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សានូវតំបន់ព្រៃលិចទឹកនេះ ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្តើមធ្វើការបង្កបង្កើនផលរឺកាប់បន្ថែមនៅទីនោះ យើងមិនអនុញ្ញាតអោយមានការបង្កបង្កើនផល ទៅលើដីដែលត្រូវដកហូតនេះត្រឡប់មកវិញទេ”

    November 28, 2021
  • ព័ត៌មានជាតិ

    ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ដូចជានៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុសក៏ខ្ញុំសុំអធ្យាស្រ័យ លឺថាអតីតអភិបាលខេត្តដែលទើបចាកចេញពីដំណែងកាលពីប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង២ពាន់ហិចតាឯណោះ ដូច្នេះខ្ញុំមិនគិតថាមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកដីទាំងនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែ ជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ”។ ជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានបញ្ជាអោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់និងជាបន្ទាន់ ដើម្បីស្វែងរកមន្ត្រីខិលខូចដែលបានរំលោភយកដីទាំងនោះ ហើយត្រូវធ្វើការរឹបអូសយកដីនោះមកវិញក៏ដូចជារឹបអូសទ្រព្យសម្បត្តិដែលមន្ត្រីទាំងនោះទទួលបានពីការទន្ទ្រានយកដីទាំងនោះ

    November 28, 2021
  • PR

    កាលពីរាត្រី ថ្ងៃសៅរិ៏ ទី27 ខែវិច្ឆិកា ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការសម្ពោធទៅលើស្មាតហ្វូនត្រកូល V ជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូន vivo V23e ដែលឃើញមានថាមានការចូលរួមពីសំណាក់តារាតំណាងដែលជា KOL របស់ vivo លោកឈិន ឈឿន / លោករៀន ថត / លោកវី យ៉ារ៉ូ និងកញ្ញាជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោកនី រតនា / កញ្ញាសុខ សីឡាលីន

    November 28, 2021
  • ព័ត៌មានជាតិ

    ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់និងជាបន្ទាន់ ដើម្បីស្វែងរកមន្ត្រីខិលខូចដែលបានរំលោភយកដីទាំងនោះ ហើយត្រូវធ្វើការរឹបអូសយកដីនោះមកវិញក៏ដូចជារឹបអូសទ្រព្យសម្បត្តិដែលមន្ត្រីទាំងនោះទទួលបានពីការទន្ទ្រានយកដីទាំងនោះ ហើយត្រូវបញ្ជូនសំណុំរឿងទៅតុលាការដើម្បីកាត់ទោសតាមច្បាប់គ្មានការលើកលែងឡើយ៕

    November 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍រកបុកគេ សមត្ថកិច្ចឃាត់បានធ្វើឲ្យដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មករកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ហើយនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នេះផងដែរ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសដែលបានជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ

    November 28, 2021
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 23នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 20នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,087នាក់, ករណីជាសះស្បើយសរុប 116,466នាក់ និងស្លាប់សរុប 2,931នាក់៕

    November 28, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទំនិញនៅផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការចរាចរណ៍នូវទំនិញពុំអនុលោមដែលនាំឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញសារធាតុបូរ៉ាក់ដែលមានលើងៀតបបែល និងពពុះសណ្ដែក ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន៥០.៦០គីឡូក្រាម។ ក្រោយពីបានរកឃើញ មន្ត្រីបានដកហូតទំនិញទាំងនោះមករក្សាទុក និងធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញព្រមជាមួយគ្នានោះផងដែរ។ ជាមួយគ្នានោះផងដែរមន្ត្រីក.ប.ប. បានផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាប៉េស្តុស និងបានចែកខិត្តបណ្ណអប់រំស្ដីពីសារធាតុហាមឃាត់អាបេស្តុសជូនដល់សាធារណជនផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    November 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានក្រើនរំលឹកដល់កម្ពុជាឲ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ-១៩ ដែលទើបនិងរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលគួរឲ្យព្រួយបារម្ភឈ្មោះ អូមីក្រុង ។ វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។ អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាល

    November 28, 2021