- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មកដល់រសៀលនេះ មានរយៈពេល ៧ថ្ងៃក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការងារការពារច្រាំងទន្លេមេគង្គបន្ទាន់ និងបណ្តោះអាសន្ន នៅភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងបានដាក់ឲ្យធ្វើចរាចរណ៍វិញបានហើយ សម្រាប់តែរថយន្តទេសចណ៍ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានជូនដំណឹងពីការបិទចរាចររថយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវលេខ
December 1, 2021 - ព័ត៌មានជាតិ
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះផងដែរ ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំ២ចំណុចចំពោះដំណើរការបើកឡើងវិញអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាផងដែ។ សេចក្តីណែនាំមានដូចខាងក្រោម៖ ១៖ មុននឹងបើក រដ្ឋបាលរាជធានី-ខេត្តត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា
December 1, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃលិចទឹកប្រមាណ ៥០ហិកតា ទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់នាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា។ ជនសង្ស័យទាំង ៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជា មួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាលពីម៉ោង៦កន្លះព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោងក្បែរដីព្រៃដែលរុករានប្រមាណ ៥០ហិចតានោះ
November 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយឯកឧត្តម Bounfeng Phoummalaysith រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ ដែលអមដំណើរនាយករដ្ឋមន្រ្តីឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និង វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀតដល់រដ្ឋាភិបាលនិងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លារជារបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម
November 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កម្លាំងសន្តិសុខខណ្ឌបានចាប់ឃាត់យានយន្តមួយចំនួនដែលដឹកសំពីងសំពោង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលរដ្ឋបាលរាជធានីភ្នំពេញ និងបានហាមឃាត់យកមករក្សាទុកនៅ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តាមការណែនាំរបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយ។ សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ វេលាម៉ោង១១៖០០នាទី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈភិបាលខណ្ឌពោធិ៍សែនជ័យ បានអប់រំណែនាំជាលើកទី២ ដល់អ្នកបើកបរ រ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោង លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមផ្លូវគ្នា និងមិនអនុញ្ញាតឲ្យរត់លើផ្លូវនេះទៀតទេ បើនៅរឹងទទឹង
November 30, 2021 - កូវីដ-១៩
នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,134នាក់, ករណីជាសះស្បើយសរុប 116,507នាក់ និងស្លាប់សរុប 2,940នាក់៕
November 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ តាមគន្លងប្រក្រតីភាពថ្មី។ សូមអានសារលិខិតលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
November 30, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីវិធានការក្តៅ របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់រូប រួមការទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការកាប់ព្រលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាបតំបន់ ៣ និងត្រូវដកហូតមកវិញឲ្យបាននារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះដោយ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងជួបពិភាក្សាការងារ
November 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន៖ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការចេញសេចក្ដីសម្រេចនេះ គឺដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕ សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ លម្អិតដូចខាងក្រោម៖
November 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយ និងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C -សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C -អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី
November 30, 2021









