Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូល ១.៧៩ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នៅចំណុចផ្លូវជាតិលេខ ៧ចាស់ (មុខសួនសាធារណវិទ្យាល័យអប់រំពិសេស) ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ការដ្ឋានសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែធ្នូ

    December 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ការរកស៊ីមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមានការថមថយ ប៉ុន្តែធុរជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តព្រៃវែង និងខេត្តកំពតបានរកឃើញភាពមិនអនុលោមក្នុង ៤ដេប៉ូប្រេងឥន្ធនៈ ក្នុងចំណោម ៨ស្ថានីយ/ដេប៉ូ ដែលបានត្រួតពិនិត្យ ស្ថិតក្នុងស្រុកបាភ្នំ និងស្រុកទឹកឈូ។ ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តអំពើមិនសុចរិតក្នុងធុរកិច្ចទាំង៤ខាងលើ ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍ភ្លាមតាមនីតិវិធី ៕​ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    December 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមការគ្រោងទុកនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នឹងអញ្ជើញនាំយកវ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ។ សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣

    December 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងលេខ០៥៩/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីការផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្តោះអាសន្នសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងសមាគមន៍ទីភ្នាក់ងារជ្រើសរើសឯកជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីបង្ការការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង “Omicron” រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្ដោះអាសន្នចំពោះអ្នកដំណើរថ្មី រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជាដែលត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសជប៉ុនផងដែរ សម្រាប់រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា

    December 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាឯកជន។ ក្នុងដំណាក់កាលនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យចាប់ផ្ដើមដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានឧត្តមសិក្សា។ ដើម្បីគាំទ្រដំណាក់កាលនេះ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឲ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំ

    December 2, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សម្ដែងនូវមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាមេរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជាខ្លួនឯង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា

    December 2, 2021
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 23នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,183នាក់, ករណីជាសះស្បើយសរុប 116,548នាក់ និងស្លាប់សរុប 2,949នាក់៕

    December 2, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ។ ថ្លែងនៅក្នុងពិធីនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។ សម្តេចបានថ្លែងថា៖ ” ម៉្យាងទៀតយើងបានទទួលសិទ្ធិដោយចុះហត្ថលេខារវាងក្រុមហ៊ុននិងក្រុមហ៊ុន និងមានការគាំទ្ររបស់រដ្ឋាភិបាលនៃប្រទេសទាំង២ យើងបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើងតែម្តង ដែលអាចផ្តល់លទ្ធភាពអោយយើង

    December 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បន្ទាប់ពីសម្តេច គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចតាមរយៈការបោះឆ្នោត។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ។ ដោយបង្ហាញការខឹងសម្បារចំពោះក្រុមប្រឆាំងដែលវាយប្រហារលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «អញប្រកាសថ្ងៃនេះតែម្តង គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត

    December 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ប្រចាំរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានចេញប្រតិបត្តិការត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្ដែក ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ និងសិប្បកម្មកែច្នៃអំបិល ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ គោលបំណងនៃការចុះត្រួតពិនិត្យដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ និងភាពអនុលោមទៅនឹងលក្ខខណ្ឌបច្ចេកទេស ធានាការពារសុខភាពជូនប្រជាពលរដ្ឋ។ យោងតាមលទ្ធផលត្រួតពិនិត្យក្នុងខេត្តកណ្ដាលបានរកឃើញសិប្បកម្មចំនួន ០២ ទីតាំងក្នុងចំណោម ០៣ ទីតាំងមិនមានភាពអនុលោមដោយបានធ្វើការដកហូតពពុះសណ្ដែកមួយចំនួន និងពិន័យអន្តរការណ៍តាមនីតិវីធី។ ចំណែកក្នុងរាជធានីភ្នំពេញបានដកហូតនូវទឹកត្រីចំនួន ១៨០ ដប ដែលស្មើនឹង ២៧ គីឡូក្រាមមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ

    December 2, 2021