- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន មានពលករខ្មែរបានចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន នៅក្នុងភូមិសាស្ត្រ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។ ប្រភពដដែលថា៖ កងកម្លាំងអង្គភាពបូរផា សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ បានចុះល្បាតក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ កាលពីយប់ថ្ងៃទី៣ ខែធ្នូ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនតាមច្រករបៀង ចូលប្រទេសថៃដោយខុសច្បាប់ចំនួន៣៧នាក់ ក្នុងនោះ ស្រី១៦ និងក្មេងស្រី០១នាក់ នៅបរិវេណភូមិខ្លងវ៉ាម៉ី ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។ សូមបញ្ជាក់ថា៖ នៅពេលសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលករខ្មែរទាំងអស់ខាងលើ ធ្វើដំណើរមកពីខេត្តកំពង់ចាម,កំពត,ឧត្តមានជ័យ,បន្ទាយមានជ័យ,ពោធិ៍សាត់,បាត់ដំបង,ព្រៃវែង និងសៀមរាប ប្រទេសកម្ពុជា
December 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wen tian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០គីឡូម៉ែត្រ។ ពិធីសម្ពោធនេះ រៀបចំធ្វើនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧
December 6, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពបុរសម្នាក់បើកបររថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1171 បានបើកបរវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀតឥតសណ្តាប់ធ្នាប់បិទផ្លូវគេ ហើយថែមទាំងបង្ករឿងវាយមកលើអ្នកដំណើរ ដែលបើកបរផ្លូវម្ខាងទៀតផង។ តាមរយៈកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបានបង្ហាញថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៤៣នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ចំពោះទីតាំងកើតហេតុម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយ។ ចង់ដឹងហេតុការណ៍នោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
December 5, 2021 - ព័ត៌មានជាតិ
នាល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola និង Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នេះ ក្នុងអំឡុងពេល៣សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា។ ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសទាំង១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នេះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថា ជា “ប្រទេសដែលមានការព្រួយបារម្ភ”
December 5, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ) ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការដុតទៀន មិនប្រុងប្រយ័ត្ន ក៏បង្កជាអគ្គិភ័យឆាបឆេះផ្ទះចំនួន ១២ខ្នង និងសម្ភារៈមួយចំនួនទាំងស្រុង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង៣៥នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មួយដែលបានកើតឡើង ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារប្រើប្រាស់អស់ទាំងស្រុងផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ
December 5, 2021 - PR
បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប 60ហិកតា នៅថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2021 នេះតទៅហើយ។ ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និងភ្ញៀវកិត្តិយស។ គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី9 ដោយលោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក
December 5, 2021 - PR
ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជាក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បី ត្រៀមប្រកួតរួចជាស្រេចផងដែរ។ យោងតាមកាលវិភាគចុងក្រោយដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី 6 ធ្នូ 2021 ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេស តែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ។ តាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករដែល តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង,
December 5, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោក ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលមានលោកឧត្ដមសេនីយ៍ត្រី កុយ សុភាព ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង
December 4, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩៖១៥នាទីព្រឹកមិញ នៅចំនុចក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ មានករណីអគ្គិភ័យឆេះរថយន្តចំនួនមួយគ្រឿងម៉ាក ALPHARD ផ្លាកលេខ ភ្នំពេញ 2BB-7158 (ឆេះទាំងស្រុង)។ – មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ – ករណីនេះពុំមានអ្នករងរបួសឡើយ ។ – បានចេញរថយន្តអន្តរាគមន៍ពន្លត់ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត
December 4, 2021 - កូវីដ-១៩
នៅថ្ងៃទី04 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 25នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,232នាក់, ករណីជាសះស្បើយសរុប 116,588នាក់ និងស្លាប់សរុប 2,956នាក់៕
December 4, 2021









