Khmernote Media
  • Nissan Auto Tech

    កាលពីដើមខែវិច្ឆិកា ឆ្នាំ 2021 – ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តស៊េរីថ្មី Nissan TERRA & Nissan ALMERA ក្នុងទីផ្សារប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអនឡាញ។ លោកហួត គឹមម៉េង (ខាងឆ្វេង) និងទីប្រឹក្សាផ្នែកលក់ រថយន្តនីសាន់ Terra ស៊េរីថ្មីជារថយន្តប្រភេទ SUV សម្រាប់គ្រួសារមានប្រាំពីកៅអី កាន់តែទំនើប ប្រព័ន្ធការពារសុវត្ថិភាពល្អផ្ដាច់គេ

    November 28, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តី ជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទំនិញដែលរួមមាន៖ សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ

    November 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញ និងការការពារចម្លងវីរុសកូវីដ-១៩ វ៉ារ៉្យង់ថ្មីឈ្មោះ អូមីក្រុង ឲ្យបានជ្រាបថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។ ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះ នៅបណ្ដាប្រទេសមួយចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ៉្យង់ B.1.1.529 នេះផងដែរ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការអភិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE)

    November 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនថ្មីពីរប្រភេទ ដែលមានឈ្មោះថា B.1.640 ដែលត្រូវបានរាយការណ៍ថារកឃើញនៅសាធារណរដ្ឋកុងហ្គោ និង B.1.1.529 ដែលត្រូវបានរាយការណ៍នៅតាមបណ្តាប្រទេសមួយចំនួន នៅប៉ែកអាហ្វ្រិក ត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងការគំរាមកំហែងនៃវីរុសទាំងពីរនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់ថា ៖ “អ្វីដែលជាការព្រួយបារម្ភសម្រាប់អ្នកវិទ្យាសាស្រ្តនោះ ចំពោះវីរុសប្រភេទថ្មី B.1.1.529 គឺវាអាចមានបម្រែបម្រួលនៅនឹងស្ប៉ៃប្រូតេអ៊ីន

    November 27, 2021
  • កូវីដ-១៩

    នៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 29នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,064នាក់, ករណីជាសះស្បើយសរុប 116,446នាក់ និងស្លាប់សរុប 2,927នាក់៕

    November 27, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្បរា បានសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការខ្សែទស្សនាថ្មីនៃប្រាសាទបាយ័ន ក្នុងអំឡុងពេលនៃការបិទជាន់ទីបីនៃប្រាសាទបាយ័ន(ប្រាង្គកណ្ដាល) ដើម្បីធ្វើការជួសជុល អាជ្ញាធរជាតិអប្បរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មី ដែលរក្សាបាននូវគុណតម្លៃនៃប្រាសាទ កាត់បន្ថយការកកស្ទះ ផ្ដល់់នូវសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រមទាំងបង្កើនគុណភាពនៃការទស្សនា។ តាមរយៈនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបាយ័ននៅជាន់ទីមួយ និងទីពីរ ព្រមទាំងផ្នែកដទៃទៀត ក្រៅពីជាន់ទីបីដោយអនុវត្តតាមខ្សែទស្សនាថ្មីដែលមានបីជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លី (៥៥នាទី) ជម្រើសរយៈពេលមធ្យម (១ម៉ោង ១៥នាទី) និងជម្រើសរយៈពេលវែង (១ម៉ោង ៤៥នាទី) ដោយជម្រើសនីមួយៗអនុញ្ញាតឲ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ដែលពុំធ្លាប់ទស្សនាបានទូលំទូលាយកាលពីពេលមុន ទីតាំងថតរូបប្រាសាទបានស្អាតៗជាដើម។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានាដូចជាជណ្ដើរ រនាំងរបារ

    November 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកផ្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ

    November 27, 2021
  • ព័ត៌មានជាតិ

    ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មវិធីទូរស័ព្ទ របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេ បានជួបបញ្ហាបច្ចេកទេសមួយចំនួន ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលបានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ក្រោយពីចំណាយពេលដោះស្រាយបញ្ហាអស់រយៈពេលជាយូរមក កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA បានដំណើរការប្រក្រតីមកវិញ។ ប៉ុន្តែនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ធនាគារ ABA បានធ្វើការប្រកាសតាមបណ្តាញសង្គមថា នឹងធ្វើការកែលម្អប្រព័ន្ធម្តងទៀត ដោយខាងធនាគារបានបង្ហោះសារឲ្យដឹងថា៖ “សេចក្ដីជូនដំណឹង ការកែលម្អប្រព័ន្ធតាមការគ្រោងទុក អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើងនឹងធ្វើការកែលម្អតាមការគ្រោងទុកចាប់ពីម៉ោង 00.00 (ឬម៉ោង12 យប់នេះ)

    November 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍រកបុកគេ សមត្ថកិច្ចឃាត់បានធ្វើឲ្យដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មករកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ហើយនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតមានករណីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយធ្វើការស្រាវជ្រាប់ចាប់ខ្លួនបុរសខាងលើបញ្ជូនទៅតុលាការជាបន្ទាន់។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា “ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន,

    November 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេ ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសជាប្រក្រតីឡើងវិញ។ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃ៦រោច ខែកត្តិក ឆ្នាំឆ្លូវ

    November 26, 2021