Nissan Auto Tech

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បាន សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជា

BY
Khmernote Media
November 28, 2021

កាលពីដើមខែវិច្ឆិកា ឆ្នាំ 2021 – ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តស៊េរីថ្មី Nissan TERRA & Nissan ALMERA ក្នុងទីផ្សារប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអនឡាញ។

លោកហួត គឹមម៉េង (ខាងឆ្វេង) និងទីប្រឹក្សាផ្នែកលក់

រថយន្តនីសាន់ Terra ស៊េរីថ្មីជារថយន្តប្រភេទ SUV សម្រាប់គ្រួសារមានប្រាំពីកៅអី កាន់តែទំនើប ប្រព័ន្ធការពារសុវត្ថិភាពល្អផ្ដាច់គេ ផ្ដល់ការកម្សាន្ត និង ភាពទំនើបដ៏សម្បូរបែបសម្រាប់គ្រួសារនៃប្រជាពលរដ្ឋកម្ពុជា ។ ខាងក្នុងមានភាពស្រស់ស្អាតប្រកបដោយបរិក្ខាទំនើបៗកាន់តែទាក់ទាញ រីឯផ្នែកខាងក្រៅមានភាពមាំធន់ អាចបត់បែនបានគ្រប់កាលៈទេសៈមានភាពទាក់ទាញជាមួយនឹងភាពទំនើបទ្វេដង។

ផ្នែកខាងក្នុងមានពីរពណ៌ដ៏ស្រស់ស្អាត ចង្កូតរាងអក្សរ D ថ្មី ប្រអប់លេខរចនាថ្មីបន្ថែមមុខងារ ហ្រ្វាំងជំនួយក្រោយពេលចូលចត (e-Parking Brake) និង អេក្រង់ជំនួយដល់ការបើកបរដ៏ទំនើប 7 អ៊ីញកម្រិតភ្លឺច្បាស់ថ្មី ។ អេក្រង់ថាច់ ស្គ្រីនទំនើបទំហំ 8 អ៊ីញអាចប្រើជាមួយនិងកម្មវិធី Apple CarPlay និង Android Auto រួមជាមួយអេក្រង់ LCD ទំហំ 11 អ៊ីញ និង ប្រព័ន្ធសំឡេងដ៏ល្អលំដាប់កំពូលជាមួយនិងបាស់ 8 គ្រាប់ម៉ាក BOSE បង្កើតឡើងសម្រាប់ផ្ដល់ក្ដីរំភើបរីករាយដល់ក្រុមគ្រួសារទាំងមូល ។

រថយន្តនីសាន់ Terra ស៊េរីថ្មីក៏បំពាក់នូវមុខងារការពារសុវត្ថិភាពតាមលក្ខណៈបច្ចេកទេសទំនើបដូចជា ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងប្រព័ន្ធចាប់សញ្ញាខាងមុខ និង ក្រោយរថយន្តពេលចត ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា និង អេក្រង់ត្រួតពិនិត្យដងផ្លូវ ដែលវាជួយជាពិសេសដល់ការបើកបរលើផ្លូវរលាក់ និង ពិបាកខ្លាំង។

រថយន្តម៉ូដែលថ្មីនីសាន់ Almera ត្រូវបានរចនាឡើងជាមួយនិងភាពស៊ីវិល័យ ទំនើប និង ពោរពេញដោយផាសុកភាព រូបរាងល្អស្រស់ដែលអាចធ្វើឲ្យអ្នកបើកបរមានមោទនភាព រួមជាមួយនិងបច្ចេកវិទ្យាវ័យឆ្លាតដែលឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនរថយន្តនីសាន់ ជាពិសេសក្រុមគ្រួសារវ័យក្មេង និង គ្រួសារអភិជន។

បច្ចេកវិទ្យានេះ គឺជាអាទិភាពកំពូលមួយសម្រាប់រថយន្តនីសាន់ Almera ។ ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមក
គៀករថយន្ត ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃនៅខាងក្រោយរថយន្តកំឡុងពេលថយក្រោយ។ ជាមួយនិងកាម៉េរ៉ាបួនគ្រាប់នៅមុខ ក្រោយ និង ចំហៀងរថយន្ត រថយន្តនីសាន់ Almera ស៊េរីថ្មីបានបំពាក់ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត និងប្រព័ន្ធព្រមានពេលមានត្ថុមានចលនានៅក្បែរ។

រថយន្តនីសាន់ Almera មានម៉ាស៊ីន Turbo កម្លាំងខ្លាំង 1.0 លីត្រ ស៊េរីថ្មីពីស្ដុង 12 វ៉ាល់ (12-Valves Dual Overhead Camshaft (DOHC), ជាប្រភេទម៉ាស៊ីន Turbo មានកម្លាំងខ្លាំង ដែលអាចមានសន្ទុះខ្លាំង បង្កើន និង បន្ថយល្បឿនបានល្អបំផុតតាមលេខនីមួយៗ និង មានថាមពលស្មើនិងម៉ាស៊ីនចំណុះ 1.5 លីត្រ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូដែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: