- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖ ១.លក្ខខណ្ឌជ្រើសរើស៖ -កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ -ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង។ -ត្រូវការធនធាន ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង ៥លានយ៉េនក្នុង១ឆ្នាំ។ -មានកម្រិតភាសាជប៉ុនល្អ។ -មានពិន្ទុ GPA យ៉ាងតិច ២.៥ ឬប្រហាក់ប្រហែល -មានសុខភាពល្អ ឧស្សាហ៍ព្យាយាម
November 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាត់វិធានការក្តៅចំពោះម្ចាស់ផ្ទះ ០៤ល្វែង នៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែចចេសរឹងរូសបន្តដាក់តាំងលក់ឧបករណ៍សម្ភារៈយកចំណីផ្លូវធ្វើអាជីវកម្ម បង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ដោយមិនគោរពអនុវត្តតាមការអបរំណែនាំរបស់សមត្ថកិច្ច ដែលបានទុកពេលវេលារយៈពេល៣ថ្ងៃឱ្យរុះរើដោយខ្លួនឯងកាលពីកន្លងទៅថ្មីៗនេះ លុះដល់ថ្ងៃកំណត់គឺម្ចាស់ផ្ទះទាំងនេះមិនអើពើបំរាមរបស់សមត្ថកិច្ចឡើយ ។ សមត្ថកិច្ចក៏បាននាំយកឧបករណ៍សម្ភារៈមួយចំនួនបំពានលើចំណីផ្លូវសាធារណៈ លើកដាក់រថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកផាកពិន័យតាមផ្លូវច្បាប់ ។ ការចុះទៅរៀបចំសណ្តាប់ធ្នាប់ឡើងវិញនៅលើកំណាត់ផ្លូវ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។
November 25, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចអោយយើងកំណត់ពីអាយុកាលនៃវត្ថុនេះអោយបានច្បាស់លាស់នៅឡើយទេ។ បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
November 24, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះទាក់ទងនឹងករណីក្រុមក្មេងស្ទាវធ្វើសកម្មភាពគប់កញ្ចក់ឡានតាមផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Tithya Thoeurng បានឲ្យដឹងជាថ្មីម្តងទៀតថា កាលពីម្សិលមិញខ្ញុំបានបង្ហោះទាក់ទងហ្នឹងក្រុមក្មេងទំនើងមួយក្រុមដែលបានគប់កាំបិតចូលមកក្នុងឡានរបស់ខ្ញុំ ហើយពេលនេះសម្ថតកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កបានហើយ ខ្ញុំបាទនិងក្រុមគ្រួសារសូមអរគុណចំពោះកងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះដែលបានព្យាយាមបំពេញនូវតួនាទី ប្រឹងប្រែងស្វែងរកក្រុម ក្មេងទំនើង ដែលដេញវាយគ្នា គប់កាំបិតពេញផ្លូវ ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់ពួកខ្ញុំជាអ្នកដំណើរ តាមផ្លូវវាលស្រមោច កាត់ពីបាត់ដំបង មកកាន់ខេត្តសៀមរាបយ៉ាងខ្លាំង! សូមអរគុណ សូមជូនពរពូៗសមត្ថកិច្ច មានសុខភាពល្អ
November 24, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមសេចក្ដីប្រកាសរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរ តាមរថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៧០អា ស្ថិតនៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលទាំងអស់ឲ្យបានជ្រាបថា៖ ច្រាំងទន្លេមេគង្គនៅតាមបណ្ដាយផ្លូវលេខ៧០អា ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានបាក់ចូលដល់ទ្រូងផ្លូវមានសភាពធ្ងន់ធ្ងរ ដែលមិនអាចអោយរថយន្តធ្វើចរាចរឆ្លងកាត់បាន។ ហេតុនេះមន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវលេខ ៧០អា នៅក្នុងចន្លោះភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជួសជុលស្ថាបនាច្រាំងទន្លេ និងកំណាត់ផ្លូវនេះឡើងវិញ
November 24, 2021 - កូវីដ-១៩
នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 37នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,977នាក់, ករណីជាសះស្បើយសរុប 116,357នាក់ និងស្លាប់សរុប 2,914នាក់៕
November 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យបានជ្រាបថា៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ១,៧១៧ មណ្ឌល និងបន្ទប់សរុប ៧,០៦៧ បន្ទប់ ក្នុងនោះ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤,៨៩៩នាក់ ស្រី ៨៣,៨២៣នាក់ បេក្ខជនបានមកប្រឡងសរុប ១៤៥,៦៦៨នាក់ ស្រី ៧៩,០៥៦នាក់
November 24, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និង អាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និង ភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរកវិធានការទប់ស្កាត់ និងដោះស្រាយ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
November 24, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋានស្រុកកំពង់សិលា បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកចុះស្រាវជ្រាវករណីប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ចនគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមរយៈបណ្តាញសង្គម ហ្វេសបុក (facebook) ឈ្មោះ សុខ លីន និងតិកតុក(tik tok) ឈ្មោះ ម៉ីម៉ីរៀល។ ដោយមូលហេតុកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីខាងលើឈ្មោះ វី ស្រីហន ភេទស្រី
November 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងអប់រំ ដូចខាងក្រោម៖
November 23, 2021









