Khmernote Media
  • ព័ត៌មានជាតិ

    ប្លែកភ្នែកណាស់! ឈុតតំណាងជាតិរបស់កញ្ញាឯក ប៉ូ គឹមថេងសុតធីតា ដែលជាកញ្ញាឯកនៃកម្ពុជា២០២១ «Miss Grand Cambodia 2021» ពិតជាប្លែកអស្ចារ្យ ទៅលើឈុតឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ បានរំលេចនាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ​អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះ នៅលើឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021 ដែលកំពុងប្រព្រឹត្តិឡើងនៅក្នុងប្រទេសថៃ។ យោងតាមគណនីហ្វេស ប៊ុក ផ្ទាល់របស់ Miss Grand Cambodia បានឲ្យដឹងថា នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន អ្នកគ្រប់គ្រងកម្មវិធី

    November 23, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤

    November 23, 2021
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 39នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 34នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,943នាក់, ករណីជាសះស្បើយសរុប 116,320នាក់ និងស្លាប់សរុប 2,909នាក់៕

    November 23, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានសាង សង់ផ្លូវជាតិលេខ៧១C ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ

    November 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខគ្មានលេខ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះញឹក វី ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១- ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ

    November 23, 2021
  • ព័ត៌មានជាតិ

    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានតែងតាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តធម៌ ជាប្រធានក្រុមការងារ អមដោយអនុប្រធាន និងសមាជិកចំនួន១៤រូបបន្ថែមទៀត សម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេស ក៏ត្រូវបានបែងចែកជាអនុក្រុមការងារចំនួនរួមមាន៖ ទី១៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាអង់គ្លេស ទី២៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាបារាំង ទី៣៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាចិន។ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេសនៃក្រសួងយុត្តិធម៌ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ * ទទួលបន្ទុកជាអ្នកបកប្រែភាសាផ្ទាល់មាត់ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំ និងជំនួបផ្សេងៗជាមួយភ្ញៀវ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ * ធ្វើការបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្តីប្រកាសព័ត៌មាននានា

    November 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម នឹងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    November 23, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីក្រុមក្មេងស្ទាវបានធ្វើសកម្មភាពគប់កញ្ចក់ឡានតាមផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានរៀបរាប់ឲ្យដឹងថា៖ “ជួបខ្លួនឯងហើយករណីក្រុមក្មេងស្ទាវគប់កញ្ចក់តាមផ្លូវ កាំបិតហោះជាប់កញ្ចក់តែម្ដង! សំណាងហើយមិនធ្លុះ បើធ្លុះចូលក្នុងវិញមិនដឹងជាយ៉ាងណាទេ បងប្អូនដែលជិះកាត់ផ្លូវកាត់ បាត់ដំបងទៅសៀមរាប.សូមប្រយ័ត្នផង គ្រោះថ្នាក់ខ្លាំងណាស់ នេះខ្ញុំស្មារតីរឹងមាំផងនៅចង់រេចង្កូតឡាន ប្រសិនបើនារីៗវិញអាចយ៉ាប់ខ្លាំង សង្ឃឹមថានគរបាលស្រុកព្រះនេត្រព្រះ អាចតាមចាប់ជនដៃដល់បានផងចុះ ម្យ៉ាងនេះមិនមែនករណីទី១ទេនៅតាមផ្លូវហ្នឹង 😡😡បញ្ជាក់: ពេលថ្ងៃម៉ោង៤រសៀល #ស្រុកព្រះនេត្រព្រះ”៕

    November 22, 2021
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

    November 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងធនធានទឹក ស្ដីពីស្ថានភាពអាកាសធាតុ ដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០ភាគរយ និងថយបន្ដិចម្ដងៗមកត្រឹម ៦០ភាគរយ នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់មកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា

    November 22, 2021