- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរ សហការណ៍ជាមួយវិស័យឯកជន បានប្រារព្ធពិធីប្រុងពលីបួងសួងទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើការជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណប្រាសាទអង្គរវត្ត។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណ នៃប្រាសាទអង្គរវត្តនេះ បានខូចខាតទ្រុឌទ្រោម ដោយកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ ដោយសារទឹកនោម និងលាមកសត្វប្រចៀវ ធ្វើឱ្យព្រះពុទ្ធបដិមាពុកផុយ ទើបត្រូវធ្វើការជួសជុលឡើងវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានទទួលការឧបត្ថម្ភថវិកាសម្រាប់ជួសជុល ពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង
November 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖២០នាទី បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ទាក់ទងទៅនឹងការជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសម្លេងរំខាន ក្រុមការងារបានផ្តល់ព័ត៌មានដល់តាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងភ្លាមៗ ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ី ចាក់ធុងបាស់ដែលបង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន។ សូមបញ្ជាក់ថាទីតាំងទាំង៣ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋគឺនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
November 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២នេះ រួមមាន៖ -រាជធានីភ្នំពេញ ៦៦,៧៥០នាក់ -ខេត្តសៀមរាប ៤៧,៧០២នាក់ -ខេត្តព្រះសីហនុ ៤៤,២៤២នាក់ -ខេត្តកំពត ៣៣,២៥២នាក់ -ខេត្តកែប ២៩,១១៧នាក់ -ខេត្តពោធិ៍សាត់ ២១,៣១៣នាក់ -ខេត្តបាត់ដំបង ១១,១៨៩នាក់ -ខេត្តមណ្ឌលគិរី ១០,៦២០នាក់ -ខេត្តរតនគិរី ១០,១៧៨នាក់។ លោករដ្ឋមន្ត្រីបានបន្តថា ដូចការរំពឹងទុក ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២នេះ
November 20, 2021 - ព័ត៌មានជាតិ
ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនីឆេះក្លឹបកម្សាន្ត SENSE សមត្ថកិច្ចបានជួយអន្តរាគមន៍ទាន់ពេលវេលា និងមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហេតុបានការណ៍បានកើតឡើងឡើង នៅវេលាម៉ោង ០៥និង៤៥នាទីព្រឹក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ តាមប្រភពព័ត៌មានបានឱ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ចាស់ទីតាំងបានឱ្យដឹងថាមូលហេតុនៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបណ្តាលឲ្យខូចខាតសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញរថយន្តចំនួន
November 19, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទិដ្ឋភាពភ្ញៀវជាតិ និងភ្ញៀវទេសចរបរទេស យ៉ាងច្រើនកុះករទៅទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បើតាមការសង្គេតមើលជាក់ស្តែង ឃើញថា ភ្ញៀវទេសចរបានសម្រុកមកលេងប្រាសាទអង្គរវត្ត យ៉ាងច្រើននៅថ្ងៃនេះ។ ទាំងនេះគឺជាទិដ្ឋភាពមួយ ដែលកម្រនឹងបានឃើញក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅប្រាសាទអង្គរវត្តដ៏ច្រើនបែបនេះ ៕ ប្រភព៖ ក្រសួងព័ត៌មាន
November 19, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា សេចក្ដីរាយការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានថៃដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលដែលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀងសំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន១១នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេងម្នាក់ ទើបនាំខ្លួនយកទៅសួរនាំ។ ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើបានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀមរាប ចំនួន២នាក់,បាត់ដំបងចំនួន២នាក់, ព្រៃវែង ចំនួន៤នាក់, ក្រចេះ១នាក់, តាកែវ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃឈ្មោះ ទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរដែលស្នាក់នៅប្រទេសថៃ អោយពួកគេធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា
November 19, 2021 - Nissan Auto Tech
នៅដើមខែតុលា ឆ្នាំ 2021 ក្រុមហ៊ុននីសាន់ (Nissan) បានបញ្ចេញរថយន្ត Note Autech Crossover ក្នុងប្រទេសជប៉ុន ។ រថយន្ត Note Autech Crossover ស៊េរីថ្មីយកគំរូតាមរថយន្ត នីសាន់ Nissan Note ដ៏ស្រស់ស្អាតជាមួយអាគុយប្រើភ្លើងអគ្គិសនី e-POWER របស់នីសាន់ ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន ស្ថិតក្រោមផែនការផ្លាស់ប្ដូរអាជីវកម្មសកលសម្រាប់ជំនាន់ក្រោយរបស់ នីសាន់។ រថយន្តនីសាន់ Note Autech Crossover ផលិតឡើងក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍នៃការបើកបរ ជាមួយនិងមុខងារ និង រូបរាងដ៏ប្រណិតនៃរថយន្ត SUV
November 19, 2021 - កូវីដ-១៩
នៅថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 45នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 48នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,786នាក់, ករណីជាសះស្បើយសរុប 116,170នាក់ និងស្លាប់សរុប 2,891នាក់៕
November 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹង និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល ស្តីពីវិធានការពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបញ្ចៀសការខូចខាតនានា ដែលបង្ករឡើងដោយជំនន់ទឹកភ្លៀង នៅតាមទំនប់សណ្តស្ទឹងព្រែកត្នោត។ រដ្ឋបាលខណ្ឌកំបូល សូមជម្រាបជូនដំណឹង និងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្ដីពីស្ថានភាពទឹកភ្លៀងនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្ថានភាពភ្លៀងធ្លាក់នាប៉ុន្មានថ្ងៃជាប់ៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថានភាពទឹកភ្លៀងនេះបានហូរធ្លាក់ពីតំបន់ប្រជុំភ្នំនានា មកក្នុងដងស្ទឹងព្រែកត្នោត ធ្វើឲ្យកម្រិតទឹកស្ទឹងព្រែកត្នោតកើនឡើងខ្ពស់បង្ករជាជំនន់ទឹកភ្លៀង ដែលនឹងបន្តហូរចាក់ទៅទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយក្នុងនោះត្រូវឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្ដរស្ទឹងនៅពេលនេះ។
November 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ១៨,០៧៣ នាក់ -ខេត្តកំពត ១៥,៨៤០ នាក់ -ខេត្តសៀមរាប ១៥,២៦០ នាក់ -ខេត្តកែប ១២,៨៨០ នាក់ -ខេត្តមណ្ឌលគិរី ១០,០១០
November 19, 2021









