Nissan Auto Tech

ក្រុមហ៊ុននីសាន់ បានបញ្ចេញរថយន្ត Note Autech Crossover ក្នុងប្រទេសជប៉ុន

BY
Khmernote Media
November 19, 2021

នៅដើមខែតុលា ឆ្នាំ 2021 ក្រុមហ៊ុននីសាន់ (Nissan) បានបញ្ចេញរថយន្ត Note Autech Crossover ក្នុងប្រទេសជប៉ុន ។ រថយន្ត Note Autech Crossover ស៊េរីថ្មីយកគំរូតាមរថយន្ត នីសាន់ Nissan Note ដ៏ស្រស់ស្អាតជាមួយអាគុយប្រើភ្លើងអគ្គិសនី e-POWER របស់នីសាន់ ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន ស្ថិតក្រោមផែនការផ្លាស់ប្ដូរអាជីវកម្មសកលសម្រាប់ជំនាន់ក្រោយរបស់ នីសាន់។

រថយន្តនីសាន់ Note Autech Crossover ផលិតឡើងក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍នៃការបើកបរ ជាមួយនិងមុខងារ និង រូបរាងដ៏ប្រណិតនៃរថយន្ត SUV ។ រូបរាងខាងក្រៅរថយន្ត ប៉ាណាខាងមុខរចនាឡើងពីសំណាញ់ដែកមានគ្រាប់តូចៗតម្រៀបជាជួរៗ ដែលជារាងទូទៅនៃរថយន្ត Autech អមមកជាមួយនិងអំពូលភ្លើង អិលអ៊ីឌី និង កញ្ចក់ចំហៀងរថយន្តស្រោបដោយដែក ។ បូមមូលពិសេស និង កង់ទំហំកាន់តែធំ ធ្វើឲ្យរថយន្ត Note Autech Crossover អាចរត់លើដីបានហាប់ល្អក្នុងកម្រិត 25 មម បើប្រៀបទៅរថយន្ត Note ធ្វើឲ្យងាយស្រួលគ្រប់គ្រងរថយន្ត លើនៅផ្លូវរលាក់ និង ផ្លូវមានព្រិលជាដើម ។ បន្ទះបិតការពារថ្នាំនៅក្រោមទ្វារត្រូវបានរចនាឡើងជាពិសេស បន្ទះជ័រជាប់តួរថយន្តនៅលើកង់ បន្ទះជ័រវែងនៅដំបូលរថយន្ត និង យ៉ាន់កង់ ធ្វើឲ្យរថយន្តមានរូបរាងកាន់តែម៉ាំមួនមួយកម្រិតទៀត។

រថយន្តម៉ូឌែលថ្មីនេះ មានគោលបំណងធ្វើឲ្យការបើកបរពេញដោយក្ដីរីករាយ បែបស្ព័រ ក្នុងស្ថានភាពផ្លូវផ្សេងៗគ្នា – ចាប់ពីការបើកបរផ្លូវឆ្ងាយ រហូតដល់ការបើកបរលើផ្លូវដែលមានខ្យល់ខ្លាំង – ដែលនេះវាបង្ហាញពីភាពធន់មាំ និង ផាសុកភាពនៃរថយន្ត Autech ។ រ៉េស្ស័រ បូម និង ចង្កូតត្រូវបានផលិតឡើងជាពិសេសសម្រាប់ការបើកបរប្រកបដោយអារម្មណ៍ពេញចិត្ត និងរីករាយគ្រប់ស្ថានភាពផ្លូវ ឬ នៅក្នុងស្ថានភាពបើកបរប្រចាំថ្ងៃ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: