Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានជូនដំណឹង ស្តីពីការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុចគ.ម០២+៧៧៥ ដល់គ.ម១៤+២៤៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្មដេប៉ូខ្សាច់ទាំងអស់មេត្តជ្រាបថា៖ មន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុចគ.ម០២+៧៧៥ ដល់គ.ម១៤+២៤៩ ស្ថិតក្នុងក្រុងតាខ្មៅ រយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីជួយសម្រួលដល់ការងារចាប់កៅស៊ូលើកំណាត់ផ្លូវខាងលើ។

    November 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២១ ។ រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឲ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះ

    November 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹងព័ត៌មានរបស់ ក្រសួងសុខាភិបាល ស្ដីពី ការការពារចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ ក្រសួងសុខាបាល សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិតមែនតែមានការថមថយខ្លះក៏ពិតមែន ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។ បើទោះបីជាមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប៉ុន្តែក្នុងអំឡុងពេលមានការឈប់សម្រាបព្រះរាជពិធីនេះ ឃើញថាបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងតែមានកម្មវីធីដើរកំសាន្ត ជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានាមួយចំនួន។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់

    November 18, 2021
  • កូវីដ-១៩

    នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 54នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 50នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់(មិនបានចាក់វ៉ាក់សាំង 5នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,741នាក់, ករណីជាសះស្បើយសរុប 116,122នាក់ និងស្លាប់សរុប 2,887នាក់៕

    November 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់មនុស្សចាស់ ក្នុងខណៈដែលរដូវភ្លៀងជិតបញ្ចប់ ជំនួសទៅដោយរដូវរំហើយមកដល់នាពេលខាងមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវរងារ ជាពិសេសយកចិត្តទុកដាក់ចំពោះហានិភ័យនានា ដែលអាចកើតឡើងសម្រាប់មនុស្សចាស់ ក្នុងដំណាក់កាលប្រទេសរបស់យើងពុំទាន់បានបញ្ចប់នូវកូវីដ-១៩នោះ។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីប សំពះព្រះខែ ក៏បានបញ្ជាក់ឱ្យយើងបានដឹងអំពីធាតុអាកាសប្រែប្រួល ដែលរដូវភ្លៀងនឹងត្រូវបញ្ចប់ ជំនួសទៅដោយរដូវរំហើយដែលជារដូរងារ។ សម្ដេចតេជោបន្តថា

    November 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែមកដល់ មន្រ្តីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញដែលដាក់ចរាចរលក់នៅបណ្តាផ្សារ ដើម្បីធានាទប់ស្កាត់ឱ្យបាននូវការចរាចរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមិនអនុលោមទៅនឹងបទដ្ឋានបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខា ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញបានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៣៩.៧៥ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៨៦.៣១

    November 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនៅសណ្តស្ទឹងព្រែក ត្នោត ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ មិនទាន់គ្រប់គ្រាន់នៅឡើយនោះ។ ការស្នើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែលឯកឧត្តមអនុញ្ញាតឱ្យ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលសម្តែងការសួរសម និងជំរាបរាយការណ៍ ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង

    November 18, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះតារាសម្តែង អៀង ចេនឡា បានបង្ហោះសារជាមួយនឹងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្រោយពេលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារ ព្រមទាំងទទួលបានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ថែមទៀតផង។ នាយចេនឡាន បានរៀបរាប់នៅលើ Facebook ថា៖ “ខ្ញុំបាទពិតជារំភើប និងសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ចាន់ កុលបុត្រ ដែលបានផ្ដល់កត្តិយសមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយបាននាំយកថវិការ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១មុឺនដុល្លារ មកអោយខ្ញុំសំរាប់ព្យាបាលជំងឺ ហើយថែមទាំងមានបណ្ណ័សរសើរពី

    November 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យទេសចរបរទេស និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលយើងត្រូវត្រៀម គឺការអនុវត្តឱ្យបានតាមស្តង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍រៀបចំលក់កញ្ចប់ទស្សនាក្នុងតម្លៃមួយសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានច្រើន។ ឯកឧត្ដមបានលើកឡើងថា នេះគឺជាឱកាសមួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ស្របពេលដែលប្រទេសកម្ពុជា

    November 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតឱ្យបើកឡើងវិញ ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅទូទាំងប្រទេស ចាប់ពីថ្ងៃស្អែកតទៅ នៅតាមបណ្តាខេត្តទូទាំងប្រទេស។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត។ សេចក្ដីដូចបានជម្រាបជូនខាងលើ

    November 17, 2021