Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕

    November 16, 2021
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 48នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 45នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,636នាក់, ករណីជាសះស្បើយសរុប 116,024នាក់ និងស្លាប់សរុប 2,876នាក់៕

    November 16, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជនជាតិថៃប្រុស-ស្រីចំនួន ៦៧នាក់ (ស្រីចំនួន២៤នាក់) មកស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចខ្មែរ ត្រួតពិនិត្យរកឃើញស្នាក់នៅដោយខុសច្បាប់ បានចាប់ប្រគល់ជូនភាគីថៃវិញ នៅស្ពានមិត្តភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដោយយោងលិខិតស្ថានទូតថៃលេខ៖ ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គស្នងការដ្ឋាននគរបាលជាតិលេខ៖ ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គនាយកដ្ឋានកណ្ដាលសន្តិសុខលេខ៖ ០៨០០១/២៨៧៩

    November 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងគោលដៅធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំនៃផលិតផលប្រើប្រាស់នានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគមន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន

    November 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងវ៉ាក់សាំងជំនួយ ទាំងការបញ្ជាទិញ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ ជាងនេះទៀត ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន

    November 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងនូវឥទ្ធិពល៖ -ជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូងរុញចូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស។ -ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង(ចិន) បន្តធ្លាក់ចុះគ្របដណ្ដប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

    November 16, 2021
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរក្រសួងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កម្រិតទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ និងសូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពជា នឹងទទួលឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិនប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាប រួមនឹងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយទៅច្រើន។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់​ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងធំ

    November 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ( ឌីប្លូម) នៅទូទាំងប្រទេស បានប្រព្រឹត្ត ទៅដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលយកបាន។ ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដំណើរការប្រឡងឌីប្លូម នៅទូទាំងប្រទេសប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ដោយបេក្ខជនអនុវត្តន៍ទៅតាមការ ណែនាំ របស់ក្រសួងអប់រំ និងលទ្ធផលទទួលយកបាន ។ ឯកឧត្តមបានបញ្ជាក់ថា

    November 16, 2021
  • ព័ត៌មានជាតិ

    រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។ កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ៕

    November 15, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន​ ៣ដើម ដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យខូចខាតដល់រចនាសម័្ពន្ធប្រាសាទផង។ ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមចាន់ងាប់១ដើម និងដើមត្រយឹង១ដើម ដែលបានបាក់ដើមដួលលើកំពែងខ្លោចទ្វារខ្មោច។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែកមាន ដើមពោធិ៍១ដើម មានមែកសាខាច្រើន ដុះទ្រេតជាប់ខឿនប្រាសាទ និងគ្របលើរចនាសម័្ពន្ធប្រាសាទ ត្រូវបានកាត់ក្រី៥មែកយកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National

    November 15, 2021