- Khmernote Media
- ព័ត៌មានជាតិ
យោងតាមផេកផ្លូវការរបស់រដ្ឋសភា បានផ្សព្វផ្សាយឲ្យដឹងពីសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឫឲ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ ព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕
November 13, 2021 - ចរាចរណ៍
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយផាស់អាប់ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយមនុស្សប្រុស-ស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ។ អ្នកបើកបរបានបើករថយន្ដគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។ អ្នកបើកបរម៉ូតូផាស់អាប់ឈ្មោះ ខេង អី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល
November 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលខកខានមិនបានមកទទួលវ៉ាក់សំាងដោយមូលហេតុ ជាប់អនុវត្តវិធានការចត្តាឡីស័ក មានបញ្ហាសុខភាព មានធុរៈចាំបាច់ ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី នៅតាមទីតាំងដូចមានឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថុភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាសការឈរប្រជៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
November 13, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចកែសម្រួលចំពោះការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
November 13, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ពលករខែ្មរដែលត្រលប់មកពីប្រទេសថៃចំនួន ២៥នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច ផឹកត្រូវបានពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។ ដែលពលករ សរុបចំនួន ២៥នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន ០៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សង្រ្គោះបន្ទាន់ចំនួន ១៨នាក់។ របាយការណ៍បានបញ្ជាក់ថា៖
November 12, 2021 - កូវីដ-១៩
នៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 63នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 67នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,421នាក់, ករណីជាសះស្បើយសរុប 115,797នាក់ និងស្លាប់សរុប 2,856នាក់៕
November 12, 2021 - សិល្បៈ
នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍នាឱកាសសំណេះសំណាលក្នុងពិធីហាត់សមនាពេលកន្លងមក បានមានប្រសាសន៍ថាព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណនិងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិនិងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយអណ្តែតតំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តមបន្តថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌
November 12, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «បេតុង+បៃតង»៖អ្នកភូមិរំចេកមានផ្លូវបេតុងនឹងគេហើយ! ពិតមែនតែតូចបន្តិច ហើយត្រូវប្រើពេលច្រើនឆ្នាំទើបអាចមានថវិកាធ្វើចប់ តែនេះគឺជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ក្នុងការផ្លាស់គុណភាពជីវិតរបស់អ្នកភូមិនៅតាមជនបទ។ កន្លែងដែលធ្លាប់តែមានដីហុយ និងពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាទៅជាផ្លូវដ៏ស្រស់ស្អាតមួយ ហើយរុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់ក៏កំពុងតែវិលទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញដែរ។ ផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះអាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទ ជាពិសេស កំណើននៃកញ្ចប់ថវិកាអភិវឌ្ឍន៍ អនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្តើមមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង និងមានភាពល្អប្រសើរជាងមុនដល់សុខភាពនៅក្នុងសហគមន៍ ក៏ដូចជាអំណោយផលដល់ការរៀបចំឱ្យមានបរិស្ថានស្អាតសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ បូករួមទាំងឆ្នាំមុន ផ្លូវនេះមានប្រវែងប្រហែល១គីឡូម៉ែត្រហើយ មិនយូរទេនឹងអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦៦តែម្តង ដែលនឹងផ្តល់ឱកាសថ្មីទៀតទៅដល់ចរន្តសេដ្ឋកិច្ចរបស់ភូមិ និងឃុំទាំងមូល។ ខ្ញុំបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពបៃតងនៅក្នុងភូមិ កុំកាប់ដើមឈើនៅតាមដងផ្លូវ ព្រមទាំងត្រូវចេះកេងយកចំណេញពីភាពស្រស់ស្អាតថ្មីនៃផ្លូវបេតុងមួយខ្សែនេះ
November 12, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការជាមួយមន្រ្តីសាខាគយនិងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញដែលបានស្កុកទុកចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ចំនួន ៤៣កុងទឺន័រ។ យោងលទ្ធផលពិនិត្យទំនិញចំនួន ៣៤កុងទឺន័រមានគុណភាពអាចប្រើប្រាស់បាន ០៧កុងទឺន័របានហួសកាលបរិច្ឆេទប្រើប្រាស់ និង ០២ កុងទឺន័រត្រូវធ្វើការពិសោធន៍បន្ត ៕
November 12, 2021 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ប្រាប់អភិបាលរាជធានី-ខេត្ត អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងក៏បានដាក់ចេញនូវប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ៕
November 11, 2021









