Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន៤រូប ពីសារមន្ទីរសិល្បៈ Denver ដោយក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណជនជ្រាបថា អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក,​ វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខនេះ។ រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធ នឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក ។ វត្ថុបុរាណខ្មែរទាំង ៤នេះរួមមាន៖ ១.ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ២.ចម្លាក់ព្រះសូរ្យ ៣​.ជួងសំរិទ្ធ ៤.ផ្តែរព្រះនារាយណ៍ផ្ទំ ៕ ប្រភព៖

    November 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឲ្យដឹងថា លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ ដែលមានស្រាប់រវាងកម្ពុជា និងអូស្ត្រាលី។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ម៉ារីស ផេន បានអញ្ជើញចូលរួមជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានរំលឹកឡើងវិញជាមួយការកោតសរសើរចំពោះជំនួយរបស់អូស្ត្រាលីដល់កម្ពុជា នៅក្នុងវិស័យជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ

    November 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ដីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃការគ្របដណ្ដប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសម្រេចបានរហូតដល់ ៨៧.២៧ភាគរយ នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ដើម្បីបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍រឹងមាំមួយ និងយោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាមគន្លងប្រក្រតីថ្មី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា សម្រាប់អ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម ២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធី និងភ្ញៀវ។ ការរក្សាគម្លាតសុវត្ថិភាព និងការកាត់បន្ថយជំនួបដោយផ្ទាល់ ដោយតម្រូវឲ្យអ្នកចូលរួមពិធីត្រូវរក្សាគម្លាតសុវត្ថិភាពអប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ករណីនេះត្រូវបានលើកលែងចំពោះកូនកំលោះ កូនក្រមុំ ឪពុក ម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា

    November 11, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់ពី សមាគមសិល្បករខ្មែរ បានឲ្យដឹងថា តាងនាម សមាគមសិល្បករខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដែលតារាចម្រៀង និងសម្តែងជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:២០នាទី អធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោកស្រី កែវ មន្ថា គឺជាការបាត់បងនូវសិល្បករផ្នែកចម្រៀង

    November 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 66នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 71នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,358នាក់, ករណីជាសះស្បើយសរុប 115,730នាក់ និងស្លាប់សរុប 2,850នាក់៕

    November 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបានកំណត់ចំនួន ២០៤មណ្ឌលត្រូវជា ៤,៦៥១បន្ទប់ ៕ សូមអានសេចក្ដីប្រកាសលម្អិតរបស់ ក្រសួងអប់រំ ដូចខាងក្រោម៖ ប្រភព៖ MoEYS Cambodia

    November 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមល្បាតចល័តនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រចាំការនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានឃាត់រថយន្ត ដាក់តាំងភ្លើងខុសបច្ចេកទេស និងបានបិទស្ទីគ័រ មានពាក្យមិនសមរម្យលើរថយន្ត។ សមត្ថកិច្ចបានណែនាំអោយដោះ និងបកចេញនៅនឹងកន្លែង ព្រមទាំងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិ។ សូមអ្នកបើកបរគ្រប់រូបចូលរួមគោរពចច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៕ ប្រភព៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

    November 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំនួនអ្នកចូលរួម យ៉ាងច្រើនបំផុត ២០០នាក់។ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិធានការ “៣កុំ ៣ការពារ” សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្ដង់ដា(SOP) ក្នុងគោលបំណងរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ដែលតម្រូវអោយអ្នកចូលរួមពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល។ ករណីនេះត្រូវបានលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់ ៕ ប្រភព៖ ក្រសួងវប្បធម៌

    November 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Trā JīRø ដែលបានសរសេរថា (រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ) ចំណែកឯមួយទៀត (ចាំលុយបានបាញ់) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅក្នុងបុរីពិភពថ្មី ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Trā JīRø ដែលបានសរសេរខុសពីការពិតបែបនេះ

    November 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមដីការបង្គាប់ឱ្យនាំខ្លួនចេញដោយ លោក

    November 10, 2021