- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១។ ក្រសួងនឹងចេញសេចក្ដីណែនាំលម្អិតស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាល
November 8, 2021 - កូវីដ-១៩
នៅថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 68នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 72នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់ (មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,160នាក់, ករណីជាសះស្បើយសរុប 115,519នាក់ និងស្លាប់សរុប 2,835នាក់៕
November 8, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន។ តាមរយៈទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម៖ -088 834 5627 -031 999 9491 -អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555 -អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007
November 8, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរ ០០ និង ៥៥ នាទី នៅចំណុច ក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំង ផ្នែកសឹករងស្រុកសំពៅលូន បង្ក្រាបករណី
November 8, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ នៅក្នុងឪកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចបើកដំណើរការឡើងវិញ នូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក ត្រូវរង់ចាំដល់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រសិនបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល
November 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីបានចំណាយថវិកាសាងសង់ប្រមាណជាង ៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នេះហើយដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទកូវីដ ឬការរស់ជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដាក់បានជាង២ពាន់ យើងដាក់បានមនុស្សតែ៥០០នាក់ប៉ុណ្ណោះ។ កូវីដ១៩ អាចបំផ្លាញយើងបាន ប៉ុន្តែមិនអាចទប់ស្កាត់នូវដំណើរឈានរបស់យើងបានឡើយ”។ សម្តេចតេជោបានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន៣បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ
November 8, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ នៅក្នុងឪកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ពិធីមង្គលការត្រូវបានអនុញ្ញាតឲ្យមានអ្នកចូលរួមច្រើនបំផុតចំនួន២០០នាក់ (ទាំងម្ចាស់ដើមការ និងភ្ញៀវ) ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានាដូចជា អ្នករត់តុ ចុងភៅ អ្នកថតរូប អាចារ្យ ឬអ្នកសំអាងជាដើម៕
November 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់ -រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់ -ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់ -ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់
November 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សូមជម្រាបជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថាចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ទៅ ត្រូវគិតកម្រៃធម្មតាវិញ លើកលែងមិនគិតកម្រៃចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការនី និងគ្រូបង្រៀន។ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឲ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមខ្សែរត់ដូចខាងក្រោម៖
November 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីការថ្មីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក។ អគារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទកភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ
November 8, 2021









