- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់។ វ៉ាក់សាំង COVAXIN គុណភាពព្យាបាល ជាប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់៖ ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព ៕
November 5, 2021 - ព័ត៌មានជាតិ
ខេត្តពោធិសាត់៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន
November 5, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងវិបត្ដិជំងឺកូវីដ-១៩ជាសកល ក៏ដូចជាប្រទេសកម្ពុជា ដែលជាមហន្តរាយធំធេង ដោយឡែកខេត្តសៀមរាប បានជួបប្រទះនូវបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ: បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានអត្រាអ្នកឆ្លងជំងឺនេះ ក្នុងខេត្តសៀមរាបសរុបចំនួន ១៩,៩៥៤នាក់ ស្រី ១០,៥៨០នាក់ ព្យាបាលជាសះស្បើយ ចំនួន ១៩,១៥៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៤២នាក់ និងមានករណីស្លាប់ដោយសារឆ្លងមេរោគកូវីដ-១៩ចំនួន ២៨១នាក់។ នេះបើតាមប្រសាសន៍ឱ្យដឹងពីលោក ពិន
November 5, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនយុវជនចំនួន ០២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកម៉ូតូចំនួន ២គ្រឿងរួមមាន៖ ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ
November 5, 2021 - ព័ត៌មានជាតិ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ក្នុងគោលដៅរួមចំណែកដល់ការកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ខណៈរថយន្តប្រភេទនេះមានលក់នៅកម្ពុជារួចទៅហើយ សម្រាប់ជាមធ្យោបាយធ្វើដំណើរ។ ថ្លែងក្នុងកម្មវិធីពិភាក្សាលើប្រធានបទស្តីពី«អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ ដែលធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជារួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវាគ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានានាំចូលមកកាន់កម្ពុជានូវរថយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានគុណភាពល្អ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត
November 5, 2021 - កូវីដ-១៩
នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 78នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 82នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់ (មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,948នាក់, ករណីជាសះស្បើយសរុប 115,289នាក់ និងស្លាប់សរុប 2,818នាក់៕
November 5, 2021 - សិល្បៈ
កន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសំភាសន៍ជាមួយលោក អ៉ឹម ជីវ៉ា និងក្រុមគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស បានឲ្យដឹងថា លោកតា និងក្រុមគ្រួសារបានជំពាក់បំណុលគេជាង១០ម៉ឺនដុល្លារ ដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ លោកតា សង់ស៊ីស និងក្រុមគ្រួសារ បានដាច់ចិត្តលើកដៃសុំអោយបងប្អូនជួយ ប៉ុន្តែមិនមែនលើកដៃសុំអំណោយជាលុយកកាក់ឡើយ គឺគ្រាន់តែសុំអោយបងប្អូនដែលមានថវិការជួយទិញផ្ទះរបស់លោកតា ដើម្បីបានយកលុយសងបំណុលគេ។ ថ្មីៗនេះ អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគាត់ឧស្សាហ៍ធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម នោះ បានបរិច្ចាគថវិកា ចំនួន $1000 ដុល្លាររបស់ក្រុមគ្រួសាររបស់លោកតា
November 5, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីបានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញដូចជា ភេសជ្ជៈកំប៉ុង នំនិងស្ករគ្រាប់ និងម្ហូបអាហារវេចខ្ចប់ស្រាប់សរុបចំនួន ១២១.២៧គីឡូក្រាម ព្រមទាំងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៤.៥លីត្រផងដែរ។ ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោល។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
November 5, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ រដ្ឋបាលរាជធានី សូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦៖០០នាទីព្រឹក ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីរបស់ក្រសួង ដែលស្ថិតនៅផ្លូវ ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
November 5, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទំនិញក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងទប់ស្កាត់ទំនិញដែលមិនអនុលោមដែលឈ្មួញមួយចំនួនដាក់ចរាចរនៅលើទីផ្សារ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រី ក.ប.ប. បានរកឃើញទំនិញខូចគុណភាពចំនួន ៥២.៣១ គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៥លីត្រផងដែរ។ ទំនិញខូចគុណភាព និងក្លែងក្លាយខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
November 4, 2021









