Khmernote Media
  • សិល្បៈ

    តារាសម្តែងនិងជាតារាកំប្លែងល្បីឈ្មោះមួយរូបគឺលោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺរហូតស្គមស្គាំងមើលមិនចង់ស្គាល់ ដោយលោកបានបញ្ជាក់ថាលោកមានជំងឺទឹកចូលសួតដែលធ្វើអោយលោកពិបាកដកដង្ហើម និងបាយមិនបានស្រកគីឡូជាង១០គីឡូក្រាមក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ លោក អៀង ចេនឡាន ក៏បានបង្ហាញអារម្មណ៍តូចចិត្តផងដែរ ព្រោះពេលខ្លួនធ្លាក់ខ្លួនឈឺ បែរជាគ្មានសមាគមន៍សិល្បករមកសួរសុខទុក្ខឡើយ ត្បិតអីខ្លួនមិនសូវល្បី និងមិនមែនបក្សពួកគេនោះទេ នេះបើតាមការរៀបរាប់ប្រាប់ទៅកាន់លោក អ៉ឹម ជីវ៉ា នៅក្នុងវិដេអូសម្ភាសន៍។ នៅថ្ងៃនេះដែរ លោក អៀង ចេនឡា ក៏បានប្រកាសបោះចោលកាតសមាជិកសិល្បករខ្មែរ និងថាវាគ្មានតំលៃសំរាប់រូបលោកនោះឡើយ ដោយលោកបានរៀបរាប់ថា៖ “កាតនេះគ្មានតំលៃសំរាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ”៕

    November 7, 2021
  • PR

    ប្រជាជនកម្ពុជាដែលដៃពេញដោយធូលី ប្រឡាក់ជោគជាំដោយញើស ខ្លាញ់ ជាមួយនឹងស្បែកមុខក្រៀមស្ងួត ស្តែងប្រាប់ពីរឿងរ៉ាវប្រចាំថ្ងៃរបស់ពួកគាត់ ដែលនេះគឺជាលក្ខណៈពិសេសនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ស្រាបៀរ ប៊្លែកផេនធ័រ ក្រោមចំណងជើងថា «បុរសខ្លាំង ស្រាបៀរខ្លាំង»។ គោលបំណងនៃយុទ្ធនាការនេះគឺធ្វើឡើងដើម្បីអបអរសាទរដល់ប្រជាជនកម្ពុជាដែលធ្វើការដោយប្រើកម្លាំងខ្លាំងយ៉ាងសកម្ម ពោលគឺ «បុរសខ្លាំង សកម្មខ្លាំងប្រចាំថ្ងៃ» ដែលនេះរំលេចឲ្យឃើញនូវរូបភាពពិតៗរបស់កសិករ អ្នកនេសាទ កម្មករសំណង់ ជាងមេកានិច និងកម្មកររោងចក្រ ជាមួយនឹងឧបករណ៍ដែលពួកគាត់ប្រើប្រាស់ដោយប្រើកម្លាំងដៃប្រកបដោយភាពក្លេវក្លា ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់។ លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្តីទីផ្នែកផ្លាកយីយោស្រាបៀរ របស់ក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា «យើងចង់សម្តែងការគោរព និងថ្លែងអំណរគុណចំពោះបុរសខ្លាំងនៅកម្ពុជា ដែលសកម្មខ្លាំងក្នុងកិច្ចការងារប្រចាំថ្ងៃដោយប្រើកម្លាំងខ្លាំងជាប្រចាំ។ ពួកគាត់កំពុងបម្រើការនៅក្នុងវិស័យផ្សេងៗគ្នា ដោយខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនខ្វល់ពីភាពនឿយហត់ ដែលនេះជាកត្តាចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍ

    November 7, 2021
  • សង្គម

    ភ្នំពេញ៖ ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ បាននាំនូវសម្ភារៈសិក្សាមកចែកជូនដល់សិស្សអង្គការផ្កាយសមុទ្រ កាលពីថ្ងៃ សុក្រ ទី 5 ខែ វិច្ឆិកា នៅអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ។ ​ក្រោមការចូលរួមរបស់ ឯកឧត្តម អេង រិទ្ធី លោកជំទាវ សុឹម សូលិកា កញ្ញា សុភាន ភីរៈណុច លោកជួប សុភ័ក្រ កញ្ញា សុខ សោម៉ាវត្តី

    November 7, 2021
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 71នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 80នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់ (មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,092នាក់, ករណីជាសះស្បើយសរុប 115,447នាក់ និងស្លាប់សរុប 2,829នាក់៕

    November 7, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២១–រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យប្រើប្រាស់ ផ្លូ​​វ​​ក្រោមដីថ្មីបន្ថែម១ខ្សែទៀតជាបណ្តោះអាសន្នពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤។ដើ​ម្បី​ជួ​យសម្រួលការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិ​ថីសហ​ព័ន្ឋ​រុ​ស្ស៊ី​ទៅ​ផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្ស៊ីការដ្ឋានសាង​ស​ង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅបានធ្វើការពង្វាងចរាចររយៈពេល១៤ថ្ងៃដោយ​បើ​ក​ឱ្យ​ប្រើ​ប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ នៅ​ថ្ងៃ​ទី​០​៦​វិច្ឆិកា២០២១នេះ។ តាមការបញ្ជាក់ឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការក្រុងនៅថ្ងៃ០៦ វិច្ឆិ​កា​នេះ​ថា យើងបើកឱ្យចរាចរផ្លូវក្រោមដី១ខ្សែបន្ថែមដើម្បីកុំឱ្យកកស្ទះចរាចរនៃដំណើការ កា​រ​ងា​រ​ការដ្ឋាន យើងកំពុងស៊ុតកៅស៊ូពីមហាវិថីសហពន្ធ័រុស្ស៊ីមកផ្លូវជាតិលេខ៤ផង។ និងម្យ៉ាងទៀត ដើ​ម្បីឱ្យការងារការដ្ឋានទាំងការស៊ុត ទាំងសំណង់និងទាំងធ្វើឃឿន គំនូសចរាចរ បាន​លឿ​ន​ផ​ងដែរ។ លោកបន្ដថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាងសង់ បានជាង ៨​៥​ភា​គ​រ​យ​​ផ្លូវចរាចរ៣ខ្សែក៏បានបើកឱ្យប្រើប្រាស់បណ្តោះអាសន្នដើម្បីសម្រួលការធ្វើដំ​ណើរ​រ​ប​ស់​ប្រ​ជា​ពលរដ្ឋ។ ស្ពានអាកាសនិងផ្លូវក្រោមដីក្នុង គម្រោង ស្ពានអាកាស ចោមចៅទាំង ៣

    November 7, 2021
  • សិល្បៈ

    នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ។ ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។ សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS

    November 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បង្ក្រាបបានក្នុងរយៈពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ ផងដែរ។ ទំនិញទាំងនោះមានដូចជា៖ -ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ។ -ស្រាស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស ០៣នាក់ នៅរាជធានីភ្នំពេញ

    November 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ៖ ១.Nuon Sreyleak, ២.My Healty My Life, ៣.Pharmacy Cambodia, ៤.សិប្បកម្មអាល់កុលម៉ាក់ សមិទ្ធិផលខ្មែរ SK ៥.Chhun Pha, គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀត និងឱសថស្ថានមួយចំនួន កំពុងលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ឈ្មោះ MOLAZ (Molnupiravir Capsules 200mg)គ្មានប្រភពច្បាស់លាស់។ ក្រសួងសុខាភិបាលសូមជម្រាបសាធារណជនជ្រាបថា ក្រសួងសុខាភិបាល បានផ្ដល់នូវវិញ្ញាបនបត្រអនុញ្ញាឲ្យប្រើប្រាស់ឱសថ Molnupiravir

    November 6, 2021
  • កូវីដ-១៩

    នៅថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 73នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 78នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់ (មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,021នាក់, ករណីជាសះស្បើយសរុប 115,367នាក់ និងស្លាប់សរុប 2,824នាក់៕

    November 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានចេញសចេក្ដី សម្រេចចុងក្រោយកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាលបរិច្ឆេទទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។ ឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា «ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់

    November 6, 2021