- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។ ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន
November 4, 2021 - កូវីដ-១៩
នៅថ្ងៃទី04 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 83នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 96នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់ (មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,870នាក់, ករណីជាសះស្បើយសរុប 115,207នាក់ និងស្លាប់សរុប 2,813នាក់៕
November 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន និងបង្កអោយមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ប៉ះពាល់ដល់ផលប្រយោជន៍និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌទណ្ឌទួលគោក សង្កេតឃើញថាមានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បណ្ដាលឲ្យមានការកកស្ទះប្រព័ន្ធលូនៅពេលមានមេឃភ្លៀងធ្លាក់ម្ដងៗ និងធ្វើឲ្យបាត់បង់សោភ័ណភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ។ ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវខាងលើអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖ ១.បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២.មិនអនុញ្ញាតឱ្យមានការចត ឫឈប់យានយន្ដដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ
November 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទីរសៀលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញតំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញចុះអប់រំណែនាំដល់បងប្អូនដែលប្រើប្រាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលកំលាំងប្រជាការពារខណ្ឌឃាត់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាសរុបចំនួន៖៧២គ្រឿង លោកនាយករដ្ឋបាល បានអប់រំធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់រ៉ឺម៉កកែច្នៃដូចខាងក្រោម៖ ១.ចំពោះម្ចាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលកំពុងដឹកទំនិញជាលក្ខណៈក្រុមហ៊ុនត្រូវប្តូរពីដឹកទំនិញពីរ៉ឺម៉កកង់បីខុសបច្ចេកទេសទៅប្រើប្រាស់ប្រភេទរថយន្ត២អាវិញ។ ២.ចំពោះម្ចាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលលក់ដូរទំនិញផ្សេងៗដែលមានមានលទ្ធភាពប្តូរទៅប្រើប្រាស់រថយន្តទេ ត្រូវទៅលក់ដូរនៅជាយក្រុងវិញពីព្រោះនៅជាយក្រុងមានមនុស្សច្រើនងាយស្រួលធ្វើអាជីវកម្មហើយក៏មិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។ ៣.ការឃាត់រ៉ឺម៉កបងប្អូន ពូមីងមកអប់រំណែនាំនេះមិនមានការផាកពិន័យទេ តែបើលើកក្រោយបងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ។ ៤.ចំពោះរ៉ឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាដាច់ខាត ៕ ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ
November 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការចេញពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរយល្អ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងនាំមកនូវសុវត្ថិភាពចរាចរណ៍ ខណៈព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលគេមើលឃើញថា នៅរាជធានីភ្នំពេញនឹងចាប់ផ្តើមមានបញ្ហាប្រឈមការកកស្ទះចរាចរណ៍ដោយការធ្វើដំណើរយ៉ាងកកកុញរបស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចការងារ ការប្រកបមុខរបររកស៊ី និងការចូលរៀនឡើងវិញរបស់សិស្ស និស្សិត ជាដើម។ ការដាក់បទបញ្ជាជំរុញការចេញរៀបចំសណ្តាប់ធ្នាប់សាធារណៈពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខែតុលា
November 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការណែនាំសិស្សានុសិស្សក្នុងថែរក្សា និងប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈនិងឯកជន។ ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនបានតម្រូវឲ្យសិស្សានុសិស្សដាក់តាមខ្លួននូវ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្ដាលឲ្យខូចខាត ឬបាត់បង់បណ្ណ។ ក្នុងន័យនេះ ក្រសួងស្នើ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ សិស្សានុសិស្សអាចបង្ហាញ ច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ
November 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍សម្រេចអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញនៅទូទាំងប្រទេស ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ។ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម បៀរហ្កាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕
November 4, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពីសម្តេចតេជោបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។
November 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។ ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir គុណភាពព្យាបាល ដែលជាប្រភេទឱសថគ្រាប់ ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ-១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ។ ឱសថ Molnupiravir នេះផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល
November 3, 2021 - សិល្បៈ
យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង ១០ម៉ឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុលារ ! ព្រឹកមិញនេះ លោក អ៉ឹម ជីវ៉ា បានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងលោកតា សង់ស៊ីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ
November 3, 2021









