Khmernote Media
  • សង្គម

    ករណីបុគ្គល២រូបបានតុបតែងខ្លួនជាសង្ឃហើយរាំបង្ហោះវិដេអូចូលបណ្តាញសង្គម Tiktok បានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងថាពួកគេបានធ្វើអោយប៉ះពាល់ដល់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និងស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល២រូបនេះទៀតផង។ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភី សម័យ ដែលជាម្ចាស់វិដេអូនៅលើ Tiktok នោះបានធ្វើការ Live វិដេអូជាមួយដៃគូរបស់នាងដោយធ្វើការសុំទោសជាសាធារណៈទៅកាន់បងប្អូនមហាជន និងសុំការអភ័យទោសដល់រូបពួកគេផង។ ក្រៅពីនេះដែរពួកនាងក៏បានបកស្រាយថាដោយសារតែការសប្បាយភ្លេចខ្លួន ធ្វើខុសមួយពេលមិនបានចាប់អារម្មណ៍ថាវាប៉ះពាល់នោះទេ ព្រោះពួកនាងតុបតែងខ្លួនតាមតួអង្គមួយក្នុងរឿងភាគថៃ តែប៉ុណ្ណោះ។ កញ្ញា ភី សម័យ បានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”៕

    November 2, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានអោយដឹងថា រដ្ឋាករនឹងធ្វើការបើកដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ឡើងវិញចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយរថយន្តក្រុងមានចំនួន៤ខ្សែ និងកាណូតចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។ ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអនុញ្ញាតអោយជិះដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះផងដែរ។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

    November 1, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា គូឡាឡាំពួ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្ររាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់ពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងគូឡាឡាំពួ និងរដ្ឋ Selangor ជ្រាបថា៖ អង្គការអឌ្ឍចន្ទក្រហមម៉ាឡេស៊ីសហការជាមួយអង្គការ Our Journey បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងចល័តដោយឥតគិតថ្លៃ (វ៉ាក់សាំង pfizer)​ សម្រាប់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ នៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖ ១.ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ១២៖០០ថ្ងៃត្រង់ សម្រាប់អ្នកចាក់ដូសទី២ និងចាក់ពីម៉ោង

    November 1, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០០ និង ៤៥នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧, កម្លាំងវរៈលេខ១, និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ

    November 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឱ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ចាប់ពីអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា

    November 1, 2021
  • សង្គម

    កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ បានចេញប្រតិកម្មចំពោះបុគ្គល២រូបដែលម្នាក់តែងខ្លួនជាព្រះសង្ឃ បើតុបតែងខ្លួនជាខ្មោចរាំលេងសប្បាយថតបង្ហោះពេញបណ្តាញសង្គម Tiktok ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាសនារបស់រដ្ឋ។ មុននេះបន្តិចដែរម្ចាស់វិដេអូ ដែលមានគណនី Facebook ឈ្មោះថា ភី សម័យ បានបង្ហោះសារសុំទោសមហាជនដោយនាងបានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”។ គួរបញ្ជាក់ផងដែរថា ព្រះភិក្ខុ បញ្ញាមុនីញាណ

    November 1, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងពាយព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្តជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកអង្គុយផ្តិតយករូបភាពកំពូលប្រាំដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ម្យ៉ាងទៀត បើសិនយើងជួសជុលរួចរាល់ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេឡើង។ លោកស្រីបន្តថា ការងារជំហានដំបូងក្រុមការងារបានធ្វើរួចរាល់ដូចជា៖ បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជីថ្ម។

    November 1, 2021
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 91នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 175នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់ (មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,613នាក់, ករណីជាសះស្បើយសរុប 114,902នាក់ និងស្លាប់សរុប 2,794នាក់៕

    November 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀល មានន័យថាឡើង ២៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង១០០រៀលក្នុងមួយលីត្រ ៕

    November 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចយករថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាល 2-1449 ក្លែងក្លាយ និងដាក់ LOGO ប៉ូលីស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ប្រភព៖ លោក ស៊ន សុភក្រ្ត

    November 1, 2021