- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅដោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ចាប់ពីពេលនេះ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះតែម្តង។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងយើងបានសាកល្បងហើយ
November 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីការពារអាយុជីវិតក៏ដូចជាគិតគូរពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជាសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងយកពីយើង ចាក់ជូនប្រជាជនយើងនៅទីនោះ (ពលករខ្មែរនៅថៃ)
November 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីអ្នកចាក់វ៉ាក់សាំង លេខរៀងទី១០លាន គឺបានទៅលើ អ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារផ្សេងៗទៀតទៅប្រគល់ជូនអោយលោកយាយផ្ទាល់ ៕
November 1, 2021 - ព័ត៌មានជាតិ
ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ បានចេញប្រតិកម្មចំពោះបុគ្គល២រូបដែលម្នាក់តែងខ្លួនជាព្រះសង្ឃ បើតុបតែងខ្លួនជាខ្មោចរាំលេងសប្បាយថតបង្ហោះពេញបណ្តាញសង្គម Tiktok ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាសនារបស់រដ្ឋ។ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)។” @_phy_sakmai
November 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង ១០លាននាក់បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន ១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី ៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស
November 1, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅដល់មាតាបិតា អាណាព្យាបាលដែលមានកូនអាយុ៥ឆ្នាំ សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងដែលបានកំណត់ដោយក្នុងមានរហូតដល់ទៅ៤២ទីតាំង។ សេចក្តីជូនដំណឹងនេះដែរបានអោយដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
October 31, 2021 - កូវីដ-១៩
នៅថ្ងៃទី31 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 95នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 193នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 7នាក់ (មិនបានចាក់វ៉ាក់សាំង 5នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,522នាក់, ករណីជាសះស្បើយសរុប 114,727នាក់ និងស្លាប់សរុប 2,788នាក់៕
October 31, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម លោក អ៊ុម វិបុល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដែលបានស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាពអុកឡុកអង្គពិធី បានបង្ហាញពីភាពមិនសមរម្យ ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ ជាមន្ត្រីរាជការ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។ ពាក់ព័ន្ធនឹងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឲ្យលោក អ៊ុម វិបុល ធ្វើការកែលម្អចំណុចមួយចំនួនដូចក្នុងលិខិតខាងក្រោម៖
October 31, 2021 - ព័ត៌មានជាតិ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសេចក្តីប្រកាសពីការផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុ៥ឆ្នាំ នៅរាជធានី-ខេត្តទាំង២៥ ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ ដូចមានរៀបរាប់ខាងក្រោម៖
October 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័នរបស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យ ទូរគមនាគមន៍ និងឌីជីថល។ នេះគឺជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថាកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល
October 30, 2021









