Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា​ ឆ្នា២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង បើទោះបី ទឹកជំនន់ ស្ទឹងព្រែកត្នោតបានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរ ដែលជា ម៉ែ ជាឪ របស់បងប្អូនប្រជាពលរដ្ឋ នៅតែតាមមើលថែ បងប្អូនប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបយើងអាចលែងដៃបាន។ នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន ដែលការងារសំខាន់ទី១ គឺសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ និងមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ដែលយើងមិនដឹងនោះទេ។ ការលើកឡើងរបស់

    October 30, 2021
  • កូវីដ-១៩

    នៅថ្ងៃទី30 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 106នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 234នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 8នាក់(មិនបានចាក់វ៉ាក់សាំង 5នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,427នាក់, ករណីជាសះស្បើយសរុប 114,534នាក់ និងស្លាប់សរុប 2,781នាក់៕

    October 30, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចផ្ទះសំណាក់យីហោហេងៗ ស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងការងារ យេនឌ័រ លោកវរសេនីយ៍ទោ សេង លុច

    October 30, 2021
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា រថយន្តចំនួន០២គ្រឿងនិងប្រេងសាំងចំនួន៥០០លីត្រ ត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល ។ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងមួយកន្លែង ទល់មុខផ្សារដើមគរ(ផ្សារអូរអំបិល) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ភ្លាមៗនោះផងដែរគេក៏បានសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបនសិករងខេត្តបន្ទាយមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដឹកនាំកងកម្លាំងចម្រុះមាននគរបាល អាវុធហត្ថនិងយោធា ប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់

    October 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ១នាក់ រយៈពេល ៣ ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១។ យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្មក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល ធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួល បានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ

    October 30, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងប្រភេទ CoviVac (Russia COVID-19 vaccine), Sputnik-Light, EpiVacCorona ចំនួន២ប្រភេទ និង វ៉ាក់សាំងប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ីក្នុងលក្ខខណ្ឌបន្ទាន់។ ខាងក្រោមនេះជាវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់៖

    October 29, 2021
  • PR

    ថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនបានធ្វើការប្រកាសចេញលក់ស្មាតហ្វូន របស់ខ្លួនមួយមូឌែលទៀតហើយនៃសមាជិកត្រកូល Y ជំនាន់ចុងក្រោយម៉ូឌែល vivo Y21s។ សម្រាប់វត្តមានរបស់ស្មាតហ្វូន vivo Y21s គឺឃើញថាមានការចាប់អារម្មណ៍ខ្លាំងគួរឲ្យកត់សម្គាប់ពីសំណាក់អតិថិជនដែលតែងតែគាំទ្រមកលើផលិតផលស្មាតហ្វូន vivo កន្លងមក។ ក្រោយពីបានធ្វើការដាក់ឲ្យ Pre-Order (កុម្មង់ទុកមុន) គឺឃើញថាមានអតិថិជនបានមកធ្វើការកុម្មង់ច្រើនគួរឲ្យកត់សម្គាល់ ទាំងគុណភាពនឹងតម្លៃ Y21s គឺជាជម្រើសដ៏ល្អបំផុតដែលបងប្អូនអាចធ្វើការពិចារណាជាវយកទៅប្រើប្រាស់បាន។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y21s នេះដែរគឺត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ 3គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 2MP+2MP ។ vivo Y21s បំពាក់មកជាមួយទំហំអេក្រង់

    October 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅ ដល់ការទប់ស្កាត់បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការបាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋនោះទេ គិតមក ដល់ថ្ងៃទី២៨ ខែតុលានេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោយពីបញ្ចប់នូវការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង ៥០០ គ្រួសារដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក ឯកឧត្តមក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់នេះ យើងទទួលបានជោគជ័យហើយ មិនមានការធ្លាយ និងបង្កឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋឬខូចខាតទ្រព្យសម្បត្តិសត្វពាហនៈធ្ងន់ធ្ងរនោះទេ។ មានន័យថាថ្ងៃទី២៨ ខែតុលានេះស្ថានភាពទឹកបានស្រកចុះ៤ តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ

    October 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការពង្រាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លទ្ធផល នៃការសាងសងស្ពានអាកាសថ្មើរជើង បានបញ្ជាប់ការងារសរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន។ ដើម្បីដំណើរការអនុវត្តការងារនេះ ទទួលបាននូវប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨៖០០យប់ ដល់ម៉ោង ៧៖០០ព្រឹក ដូចខាងក្រោម៖ ១.យប់ថ្ងៃទី២៩

    October 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងចំពោះលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យបានជ្រាបថា ផ្អែកលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្នប្រយែង និងទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច

    October 28, 2021