- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន ៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ ការលើកឡើងនេះ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ. ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
October 27, 2021 - កូវីដ-១៩
នៅថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 111នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 264នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 7នាក់(មិនបានចាក់វ៉ាក់សាំង 6នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,111នាក់, ករណីជាសះស្បើយសរុប 113,791នាក់ និងស្លាប់សរុប 2,758នាក់៕
October 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ផាកពិន័យចំនួន ៦ម៉ឺនរៀល ចំពោះករណីដែលឯកឧត្តមមិនបានពាក់មួកសុវត្ថិភាពពេលបើកម៉ូតូ ពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ ដែលជាគំរូល្អមួយដល់មន្ត្រីគ្រប់រូបទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានការរិះគន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេលបេីកម៉ូតូនោះ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្តម
October 27, 2021 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក មន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
October 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាមបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដើម្បីរៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា
October 27, 2021 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា សំណង់វិមានឯករាជ្យដ៏ល្អប្រណិតមួយត្រូវបានរំលេចឡើងជារូបរាងនៅចំកណ្ដាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ធ្វើឲ្យមានការទាក់ទាញជាខ្លាំង និងជាទីគួរឲ្យចាប់អារម្មណ៍របស់អ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះរៀងរាល់ថ្ងៃ។ ថ្វីត្បិតសំណង់វិមានឯករាជ្យបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងយកចិត្តទុកដាក់រៀបចំផ្នែកសោភ័ណ្ឌភាពនៅជុំវិញសំណង់វិមានឯករាជ្យឲ្យស្រស់ស្អាតជាងនេះថែមទៀត ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ០៩វិច្ឆិកាខាងមុខ និងជាផ្នែកទាក់ទាញអ្នកទេសចរផងដែរ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន់ បានឲ្យដឹងថា ការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់វិមានឯករាជ្យ គឺមានក្រាលថ្មមិចកិនបង្ហាប់នៅជុំវិញ និងរៀបចំទីតាំងទំហំ៤០X៦០ សម្រាប់ឈរគោរពពិធីបុណ្យឯករាជ្យជាតិ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បើតាមគម្រោងរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គឺឲ្យរៀបចំកែលំអរទីលានវិមានឯករាជ្យនេះឲ្យទៅជាតំបន់កម្សាន្តផ្សេងៗទៀតជាច្រើន ដើម្បីទាក់ទាញទេសចរ ក៏ប៉ុន្តែនឹងធ្វើនៅជំហ៊ានបន្ទាប់ ដោយដំណាក់កាលទីមួយ គឺរៀបចំនៅជុំវិញវិមានឯករាជ្យសិន។ កាលពីពេលថ្មីៗនេះ
October 26, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា គិតមកដល់ម៉ោង១៤ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះស្ថានភាពទឹកស្ទឹងព្រែកត្នោតត្រូវបានស្រកចុះជិត ២០សង់ទីម៉ែត្រហើយ។ និយាយជារួមយើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញហើយ។ ប៉ុន្តែបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ថានៅថ្ងៃទី២៧ អាចមានព្យុះធំមួយនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោមសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕ ប្រភព៖ Vei Samnang
October 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ដីពីការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ដោយលោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ឲ្យបានជ្រាបថា៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលដូចខាងក្រោម៖ ១.អ្នកជំងឺកូវីដ-១៩ ដែលអ្នកបញ្ជប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។ ២.អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលទៅតាមលក្ខខណ្ឌខាងក្រោម។ សូមអានព៌ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖
October 26, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ ដោយរដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសណ្ឋាគារ ការស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ឲ្យបានជ្រាបថា៖ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលបានរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ អនុវត្តគម្រោងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺបានស្ថាបនារួចរាល់ជាស្ថាពរ ១០០ភាគរយ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំគម្រោងស្ថាបនាផ្លូវក្នុងខេត្តមួយចំនួនទៀត ដែលបានប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត។ ក្នុងរយៈពេលកន្លងមកនេះរដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សណ្ឋាគារ ការស៊ីណូ ផ្ទះសំណាក់ ធនាគារ
October 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញរិទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ វត្តនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន ៦បានទទួលរងនូវការលិចលង់គឺរួមមានវត្ត៖ ១-វត្តសាក់សំពៅ ២-វត្តចំការខ្សាច់ ៣-វត្តព្រែកជ្រៃ ៤-វត្តហារាម ៥-វត្តទឹកថ្លា ៦-វត្តកំពុងក្តុល(ទើបតែលិចមុននេះបន្តិច) គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការផ្អាកមិនអោយរថយន្តធុនធំធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវ ២០អា រឺផ្លូវ១០៤ ចាប់ពីចំណុចរង្វង់មូលគួរស្រូវដល់ផ្សារកន្តួត ដោយសារតែមានទឹកហូរកាត់ផ្លូវ ខណៈដែលកងកំលាំងចំរុះកំពុងខិតខំធ្វើទំនប់ដើម្បីការពារជំនន់ទឹកភ្លៀងនេះ៕
October 26, 2021









