Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី25 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 116នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 287នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 9នាក់(មិនបានចាក់វ៉ាក់សាំង 6នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,888នាក់, ករណីជាសះស្បើយសរុប 113,264នាក់ និងស្លាប់សរុប 2,743នាក់៕

    October 25, 2021
  • ព័ត៌មានជាតិ

    គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នេះវត្តនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៣កំពុងទទួលរងនូវការលិចលង់ ដោយក្នុងនោះមានដូចជា វត្តសាក់សំពៅ, វត្តចំការខ្សាច់ និងវត្តព្រែកជ្រៃ នេះបើតាមការអោយដឹងពីប្រភពព័ត៌មានច្បាស់ការប្រាប់ក្រុមការងារសារព័ត៌មានខ្មែរណូត។ គួរបញ្ជាក់ផងដែរថា នៅព្រឹកមិញនេះរដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស សង្កាត់គងនយ៕

    October 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស សង្កាត់គងនយ ឲ្យបានជ្រាបថា៖ បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឲ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះ ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត

    October 25, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិ អតីតអភិបាលរាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមការបោះឆ្នោតនេះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលបាន១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ១សម្លេង។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ៕

    October 25, 2021
  • ព័ត៌មានជាតិ

    នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។ ក្នុងនោះដែរលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្តីបន្ទោសខ្លាំងៗទៅលោក ស៊ីវ ផេង អភិបាល នៃគណៈអភិបាលស្រុក ដោយលោកអភិបាលខេត្តទទួលយកមិនចំពោះការលើកឡើងរបស់លោកអភិបាលស្រុកថាបានឃាត់មិនអោយក្រុមហ៊ុន សេង សម្បត្តិ ធ្វើការចាក់ដីលុបបឹងដែរ តែឃាត់មិនស្តាប់។ លោក ម៉ៅ ធនិន

    October 24, 2021
  • ព័ត៌មានជាតិ

    នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។ ក្នុងនោះដែរលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា រឿងដូរប្រភេទដី ពីដីកសិកម្ម មកជាដីលំនៅដ្ឋាន ពុះជាដីឡូតិ៍ របស់ក្រុមហ៊ុន សេង សម្បត្តិ គឺមានការខ្វះខាតច្រើននៅលើផ្លូវច្បាប់ ដោយលោកអភិបាលខេត្ត បានបញ្ជាក់ថាតាមការសិក្សាផ្លូវច្បាប់គឺខុសទាំងស្រុង ព្រោះការដូរប្រភេទដី ពីដីកសិកម្ម

    October 24, 2021
  • ព័ត៌មានជាតិ

    នារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានការរាយការណ៍មួយរបស់ រដ្ឋបាលសង្កាត់ ស្ពានថ្ម ដោយបានបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុកថាស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។ ក្នុងខណៈនេះអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោតនេះ ដែលពេលនេះកំរិតទឹកមានការកើនឡើងយ៉ាងខ្លាំង ៕

    October 24, 2021
  • ព័ត៌មានជាតិ

    នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។ នៅក្នុងវេទិកាសាធារណៈ លោក ម៉ៅ ធនិន ក្រោយពីបានជជីកសួរ និងស្តាប់ភាគីជម្លោះទាំងសងខាង លើកឡើងយ៉ាងក្បោះក្បាយរួចមក ក៏សម្រេចទទួលស្គាល់ថា ខាងម្ចាស់គម្រោងបុរីបានទិញសិទ្ធិអាស្រ័យផលជាក់ស្តែង បន្តពីពលរដ្ឋ១៩គ្រួសារ ស្មើនឹង៣០នាក់ ប៉ុន្តែការសាងសង់ជាបុរី តម្រូវឲ្យខាងក្រុមហ៊ុន សេង សម្បត្តិ ខាងលើ គិតគូរសម្រួលទៅតាមផ្លូវច្បាប់

    October 24, 2021
  • កូវីដ-១៩

    នៅថ្ងៃទី24 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 128នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 319នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 9នាក់(មិនបានចាក់វ៉ាក់សាំង 7នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,772នាក់, ករណីជាសះស្បើយសរុប 112,977នាក់ និងស្លាប់សរុប 2,734នាក់៕

    October 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបាននូវការវាយកំទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈ សំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

    October 23, 2021