Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។ របៀបវារៈសំខាន់ៗទាំងនោះរួមមាន ១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន

    October 22, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងឱកាសចុះបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកំពត នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៅមុខទៀត កម្ពុជានឹងសម្រេចបាននូវគោលដៅ ១០លាននាក់ សម្រាប់ក្រុមអាយុ ១៨ឆ្នាំឡើង គឺស្មើនឹង ១០០ភាគរយ នៃផែនការ ក្នុងករណីដែលចំនួនបងប្អូនប្រជាពលរដ្ឋនៅតែបន្តមកចាក់ក្នុងរង្វង់ពី ៣ ០០០នាក់ ទៅ ៤

    October 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ដោយយោងតាមសេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា នៅវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១​នេះ កម្លាំងស្រាវជ្រាវរបស់ស្នងការនគរបាលខេត្តស្រះកែវ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកអារញ្ញ និងអង្គភាពពាក់ពន្ធ័ បានឃាត់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ជនជាតិខ្មែរ ដែលចូលមកក្នុងប្រទេសថៃសរុបចំនួន ៦០នាក់ រួមមាន៖​ មេខ្យល់ជនជាតិថៃ ៦នាក់ ពលករខ្មែរ ៥៤នាក់ ក្នុងនោះប្រុស ២៩នាក់ ស្រី១៨នាក់ និងក្មេង៧នាក់ នៅលើថ្នល់បាយផាសអារញ្ញ ឆ្ពោះទៅទីរួមខេត្តស្រះកែវ ស្ថិតក្នុងឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។ បញ្ជូនទៅសួរនាំបន្ថែម នៅអធិការដ្ឋាននគរបាលស្រុកអារញ្ញ។ សមត្ថកិច្ចថៃបានឲ្យដឹងថា ជំហ៊ានដំបូងសម្រាប់ពលករខ្មែរ បានប្រាប់សមត្ថកិច្ចថា ពួកគេបានចំណាយលុយឲ្យជនជាតិខ្មែរចាត់ការឲ្យក្នុងម្នាក់១,០០០បាត

    October 22, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ទូទាំងប្រទេស ដោយ បានសង្កេតឃើញថា៖ ១.គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំ, ២. ការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន, ៣. ការបើកដំណើរការគ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពឱ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាលដាលបានល្អប្រសើរ, ៤. ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស

    October 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត ១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាព

    October 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

    October 21, 2021
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 151នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 366នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 11នាក់(មិនបានចាក់វ៉ាក់សាំង 07នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,352នាក់, ករណីជាសះស្បើយសរុប 112,056នាក់ និងស្លាប់សរុប 2,704នាក់៕

    October 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦គីឡូក្រាមដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០លីត្រផងដែរ។ ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។ ជាមួយគ្នានេះផងដែរ មន្ត្រីក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព

    October 21, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើតខែ អស្សុជឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយបាននាំខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់គឺ៖ ១-ឈ្មោះ ឡាសុជាតិ ហៅ បឿក

    October 21, 2021
  • សិល្បៈ

    កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ ស្រាប់តែមុននេះបន្តិចអ្នកនាងខ្ញុង បានសម្រេចចិត្តធ្វើរឿង ទាំង ៤ ចំណុចនេះ ដែលចំនុច ចាប់អារម្មណ៍ជាងគេគឺបាញ់លុយដែលគេបាញ់ឲ្យសងត្រលប់វិញ។ សូមបងប្អូនអានអត្ថបទរបស់អ្នកនាងខាងក្រោម៖ ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤ ១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ ២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។ ៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ ៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។ នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី។

    October 20, 2021