Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ឡើងមកទួលសុវត្ថិភាព នៅថ្ងៃពុធ ទី២០ ខែតុលា ២០២១នេះ។ ក្រោយបានចុះពិនិត្យមើលរួច ឯកឧត្តមអភិបាលខេត្ត

    October 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត លើអ្នកប្រើប្រាស់ នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។ ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៥៩ លីត្រ

    October 20, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ យោធភូមិភាគទី៥ នៅយប់ថ្ងៃទី១៩ ឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ មានពលករបម្រុងឆ្លងដែនទៅប្រទេសថៃ ចំនួន ៣៧នាក់ ក្នុងនោះស្រី ១៣នាក់ កុមារ ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ

    October 20, 2021
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 166នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 270នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 12នាក់(មិនបានចាក់វ៉ាក់សាំង 05នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,201នាក់, ករណីជាសះស្បើយសរុប 111,690នាក់ និងស្លាប់សរុប 2,693នាក់៕

    October 20, 2021
  • សិល្បៈ

    កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ ក្នុងការ Live នេះដែរអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហាញចំនួនទឹកប្រាក់ដែលមហាជនបានជួយនាងមានសរុប $56,533.37 (ប្រាំម៉ឺនប្រាំមួយពាន់ប្រាំរយសាមសិបបីដុល្លារ និងសាមសិបប្រាំពីរសេន) ៕

    October 20, 2021
  • សិល្បៈ

    កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ នៅមុននេះបន្តិចតារាកំប្លែងរូបនេះបានទម្លាយអោយដឹងថា បំណុលត្រួសៗរបស់នាងមានប្រមាណជាង៥៧ម៉ឺនដុល្លារ ខណៈពេលដែលជួបជាមួយអ្នកប្រឹក្សាដោះបំណុលម្នាក់ថានឹងអាចរកវិធីដោះបំណុលអោយនាង។ អ្នកប្រឹក្សាឈ្មោះ ហេង បានប្រាប់នាងខ្ញុងថា ដើម្បីរកគំនិតដោះបំណុលបានលុះត្រាតែបានជួបជាមួយលោកគ្រូ សៀវ សុផល ដោយលោកមិន Free នោះទេ គឺយកថ្លៃសេវាចំនួន ១ម៉ឺនដុល្លារ នេះបើតាមការអោយដឹងរបស់អ្នកនាង ខ្ញុង នៅក្នុងវិដេអូ Live របស់នាង៕

    October 20, 2021
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ ក្នុងនោះដែរអ្នកនាងខ្ញុងបញ្ជាក់ថា នាងសុខចិត្តដើរចូលគុកដោយសារដោះបំណុលមិនបាន តែមិនមែនចង់អោយមហាជនស្អប់នាងមួយប្រទេសបែបនេះនោះទេ។ សូមរង់ចាំការ Live បញ្ជាក់ពីតារាកំប្លែងខ្ញុងក្នុងពេលឆាប់ៗនេះ៕ @peacenews24 គ្រូជោគជ័យ ♬ original sound – ពត៌មានសន្តិភាព

    October 20, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូលនិងរចនាសម្ព័ន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ ដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ។ តាមការបញ្ជាក់ពីលោក សារាយ គឹមហួល មន្រ្តីបច្ចេកទេសបានឱ្យដឹងថា ការងារជួសជុលនេះមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ព័ន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ ហើយការងារនេះគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    October 20, 2021
  • សិល្បៈ

    រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងកាន់តែល្បីល្បាញក្រោយមានលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាគ្រូចិត្តសាស្ត្រក្នុងការដោះបំណុលចេញមុខមកអះអាងថារឿងខ្ញុងរត់ទៅរកសាលាដំបូងរាជធានីភ្នំពេញ ប្រកាសប្តឹងខ្លួនឯងដើម្បីប្រមូលលុយពីមហាជន គឺជាគំនិតផ្តួចផ្តើម រៀបចំ និងសេណារីយ៉ូ របស់លោកដើម្បីអោយតារាកំប្លែងរូបនេះអាចដោះបំណុលដែលកំពុងតែវ័ណ្ឌក។ ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បានរៀបរាប់នៅលើ Facebook ហាក់ដូចជាមិនអស់ចិត្តរឿងតារាកំប្លែងខ្ញុងថា: “ខ្ញុំមិនគាំទ្រអ្នកឲ្យយោបល់តារាសិល្បៈ ដោះស្រាយបំណុលដោយឡាយសុំជំនួយគេឡើយ! អ្នកសិល្បៈក៏គ្មានតម្លៃ និងបង្កើតភាពវឹកវរដល់សង្គម!”៕

    October 19, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ ដែលរងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត ថ្វីបើ មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រហ្មដំបូល និងហោជាងជាដើម ប៉ុន្តែអ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។ កិច្ចការដំបូង គឺក្រុមការងារបាន សិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត

    October 19, 2021