Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន កំពុងធ្វើការងារជាច្រើន ក្នុងបេសកកម្មគ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។ ក្រៅពីនេះ ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាផងដែរ ៕

    October 18, 2021
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសមួយរូបគេអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ។ តារាកំប្លែងរូបនេះបានរៀបរាប់នៅក្នុងវិដេអូ Live របស់ខ្លួនថា៖ “នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda”

    October 18, 2021
  • កូវីដ-១៩

    នៅថ្ងៃទី18 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 195នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 279នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 116,860នាក់, ករណីជាសះស្បើយសរុប 111,149 នាក់ និងស្លាប់សរុប 2,670នាក់៕

    October 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រ ៕

    October 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបានគូសបញ្ជាក់នៅថ្ងៃ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនដល់៩៩,៤៨ភាគរយ សម្រាប់មនុស្សចាស់ និងកុមារបានចំនួន៩០,២៧ភាគរយ បើធៀបនឹងចំនួនកំណត់។ ក្រសួងបានលើកឡើងយ៉ាងដូច្នេះថា «កំណើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៨ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ

    October 18, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ ភូមិជីមៀត គិតត្រឹមម៉ោង០៥ និង៣០នាទីព្រឹក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកទន្លេស្រែពកកំពុងហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្នហើយ ភ្លៀងនៅបន្តរលឹមមិនទាន់រាំងនៅឡើយ។ ស្ថានភាពទឹកលិចថ្មីមាន៖ ១.ទឹកលិចទីតាំងប៉ុស្តិ៍ស្រែសង្គម១កន្លែង ២.ទឹកលិចស្ពានយោលឆ្លងទៅឃុំអបួនចំនួន១កន្លែង ៣.ទឹកលិចស្ពានយោលឆ្លងទៅឃុំស្រែហ៊ុយចំនួន១កន្លែង ៤.ទឹកលិចផ្លូវចូលឃុំស្រែសង្គមចំនួន៣កន្លែង ៥.ស្ថានភាពទឹកនៅបន្តឡើងដដែល។ ស្ថានភាពទឹកលិចចាស់៖ ១.ទឹកលិចផ្លូវនៅឃុំណងឃីលិកចំនួន៥កន្លែង ២.ទឹកលិចស្ពានឆ្លងទៅភូមិកោះម្យើលលើ១កន្លែង ៣.ទឹកលិចទំនប់ស្រែជ្រៃចំនួន១កន្លែងប្រជាពលរដ្ឋកំពុងកាប់បង្ហូកុំអោយទឹកហូលើខ្នងទំនប់ ៤.ទឹកលិចផ្លូវនៅឃុំស្រែហ៊ុយចំនួន២កន្លែង ៥.ទឹកលិចផ្លូវនៅឃុំរយ៉ចំនួន៣កន្លែងនិងផ្ទះចំនួន១ខ្នង ស្ថានភាពទឹកលិចខាងលើមិនបណ្ដាលឲ្យមនុស្សស្លាប់ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកោះញែក៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

    October 18, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនៈគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវតែមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះទឹកជំនន់ជាយថាហេតុណាមួយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធារទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម។ ហេតុដូចនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីនេះ។ ដោយឡែកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដាក់បទបញ្ជាដល់អាជ្ញាធរ តាមបណ្តាស្រុកជាប់ដងទន្លេត្រៀមគ្រប់មធ្យោបាយ ក៏ដូចជារៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងករណី ចាំបាច់ និងទាន់ពេលវេលា។ យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកលំផាត់ គិតត្រឹមវេលា ម៉ោង១១និង១៥នាទី

    October 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តី​បកស្រាយ​បំភ្លឺ​ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា​ ដា ​នៅ​លក់​ទូរស័ព្ទ​គ្រប់​ប្រភេទ​ ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១​ ថា​ «​នៅ​មុខ​សួន​វឌ្ឍនៈ​ ផ្លូវ​វេ​ង​ស្រេង​ ពួក​អា​ជញ្ជក់​ឈាម​ ខុស​ពី​ប្រទេស​ថៃ​ឆ្ងាយ​ដូច​មេឃ​និង​ដី​»​ ដែល​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​មក​លើ​មន្ត្រី​នរ​គ​របាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​។​ ​តាម​ពិត​ជាក់ស្តែង​ករណី​នេះ​ គឺជា​ការ​ចាប់​ផាកពិន័យ​បុរស​ម្នាក់​ឈ្មោះ​ សេង​ ដា​នី​ ដែល​បាន​បើកបរ​ល្មើស​នឹង​ច្បាប់​ចរណ៍​ នៅ​វេលា​ម៉ោង​ ៨​ និង​ ៣០​ នាទី​ ត្រង់​ចំណុច​សួន​វឌ្ឍនៈ​ ដោយ​មន្ត្រី​នគរបាល​ចរណ៍​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ និង​បាន​ចេញ​វិ​ក័យ​ប​ត្រ​ផាកពិន័យ​ត្រឹមត្រូវ​។​ ​ប៉ុន្តែ​នៅ​ថ្ងៃ​ល្ងាច​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១​

    October 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។ ដោយកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ការចា់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះតាមរយៈការតាមដាន រដ្ឋបាលរាជធានី សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែគឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។ ឈរលើមូលដ្ឋានខាងលើ រដ្ឋបាលរាជធានីភ្នំពេញ

    October 18, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១)៕

    October 18, 2021