Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តរតនគីរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា​ អាជ្ញាធរខេត្តរតនគិរីសម្រេចបិទផ្លូវជាតិលេខ ៧៦A ពីស្រុកលំផាត់ទៅ ស្រុកកោះញែក ជាបណ្ដោះ អាសន្ន ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ខណៈបច្ចុប្បន្ននេះទឹកទន្លេស្រែពក បានហក់ឡើងជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជន់លិចភូមិមួយចំនួននៃស្រុកលំផាត់។ លោក កុល ផាន់ណា អ្នក នាំពាក្យសាលាខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ប៉ុន្មានថ្ងៃ នេះមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ ធ្វើឱ្យទឹកទន្លេស្រែពក បានហក់ឡើងខ្លាំង បង្កជាជំនន់ទឹកទន្លេ និងជំនន់ទឹក ភ្លៀង បានលិចភូមិ ឃុំ មួយចំនួន ដែលស្ថិតនៅតំបន់ទំនាបក្នុងស្រុកលំផាត់ដែលងាយប្រឈមគ្រោះថ្នាក់ ក្នុងនោះមាននៅស្រុកមួយចំនួនទៀត

    October 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។ រហូតមកដល់បច្ចុប្បន្ននេះ គ.វ.ក-១៩ សង្កេតឃើញថា មានប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ ០៦ឆ្នាំឡើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងច្រើន ក្នុងចំណោមនោះក៏មានលោកតា និងលោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាពផងដែរ។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានស័្មគ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។

    October 19, 2021
  • សិល្បៈ

    រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពេលដែលម្សិលមិញនេះនាងបានធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងខ្លួនឯងថាក្ស័យធន មិនមានលទ្ធភាពក្នុងការសងបំណុលដែលមានចំនួនរហូត ជាង៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានប្រកាសសុំការជួយពីបងប្អូនមហាជនម្នាក់១ដុល្លារដើម្បីអាចទ្រទ្រង់ជីវភាពរបស់កូនៗ២នាក់ តាមរយៈការប្រកាសលេខធនាគារដើម្បីវេរប្រាក់ចូល។ ក្នុងនោះអ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន”។ មិនត្រឹមតែអ្នកនាងគ្រតទេ សូម្បីលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានបង្ហោះសារមួយដែរថា៖ “ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

    October 19, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ យោធភូមិភាគទី៥ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មានពលករជាច្រើននាក់បំរុងឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្ដែងរសៀលថ្ងៃទី១៨ ខែតុលា នៅព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រចាំការទិសម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងស្រុក សហការជាមួយនគរបាលវរសេនាតូចព្រំដែនលេខ៨១៥ ល្បាតត្រួតពិនិត្យតាមបន្ទាត់អូរព្រំដែនកម្ពុជាថៃបានជួបប្រទះប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

    October 19, 2021
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 175នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 271នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 11នាក់(មិនបានចាក់វ៉ាក់សាំង 08នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,035នាក់, ករណីជាសះស្បើយសរុប 111,420នាក់ និងស្លាប់សរុប 2,681នាក់៕

    October 19, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រសៀលថ្ងៃ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ)បន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំណុចផែ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងសាងសង់បន្ទប់អគ្គិសនី និងទីតាំងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ) នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ ៥០២ ឆ្នេរអូរឈើទាល

    October 19, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ពលករខ្មែរចំនួន ១០៤នាក់ ក្នុងនោះប្រុស៦៣និងស្រី៤១នាក់ ត្រូវបានកម្លាំងទាហានស្រុកតាបប្រាយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៣ និងនគរបាលការពារព្រំដែនទី១២ អាជ្ញាធរស្រុកតាបប្រាយ៉ា បានល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងឃ្លាំមើលការលួចឆ្លងដែនខុសច្បាប់ ឈានទៅចាប់ខ្លួន នៅបរិវេណភូមិណាង ង៉ាម-ម៉ឺនសំបូណ៌ ចម្ងាយពីថ្នល់ត្រឹមតែ៥០ម៉ែត្រ ឃុំ/ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចថៃបានយកទៅសួរនាំនៅទីបញ្ជាការកងរយទី៣។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថៃ ៖ ក្រោយពីធ្វើការសួរនាំពលករខ្មែរទាំងអស់បានសារភាពថា ពួកគេធ្វើដំណើរមកពីប្រទេសកម្ពុជា ដើរចូលមកតាមច្រករបៀងបរិវេណព្រំដែនកម្ពុជា-ថៃ ដើម្បីរង់ចាំរថយន្តមកទទួល ដោយមានបំណងទៅធ្វើការងារសំណង់ និងស៊ីឈ្នួលទូទៅ នៅខេត្តឈុនបុរី, សមុទ្រ ប្រាកាន,ព្រះនគរ ស្រីអយុទ្ធធ្យា,ក្រុងបាងកក,ឆះឆឺងសៅ,រ៉ះយ៉ង

    October 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នាសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិនរីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C – សីតុណ្ហភាព អតិបរមា មានពី ៣១ទៅ៣៣°C – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ។ ជាមួយគ្នានោះនៅបណ្ដារាជធានី-ខេត្តភាគខាងក្រោមនិងមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។

    October 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញរិទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្ត្រី៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។ សូមជម្រាបថានេះជាលើកទីមួយហើយដែលឯកឧត្តម បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីឯកឧត្តមត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ

    October 19, 2021
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសមួយរូបគេអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ។ ក្នុងនោះដែរតារាកំប្លែងរូបនេះក៏បានប្រាប់ពីមូលហេតុខ្ចីលុយតាមអនឡាញ ពីក្រុមហ៊ុនចិន រហូតធ្វើអោយការក្លាយជាដើមបំណុលវ័ណ្ឌកមិនអាចដោះស្រាយចេញ។ អ្នកនាង ខ្ញុង បានរៀបរាប់ថាដោយសារតែមិនអាចដោះបំណុលគេតាមកាលកំណត់ ទើបនាងសម្រេចចិត្តខ្ចីលុយពីក្រុមហ៊ុនចិន ដែលនាងឃើញនៅតាមអនឡាញ ទោះបីការប្រាក់ខ្ពស់ក៏ដោយធ្វើយ៉ាងណាដោះស្រាយបានមួយគ្រាសិន។ បំណុលដែលនាងខ្ញុង ខ្ចីតាមអនឡាញត្រូវបាននាងទម្លាយអោយដឹងថា ក្រុមហ៊ុនខ្លះខ្ចីបាន ៦ពាន់ដុល្លារ ចំណែកឯការប្រាក់រហូតដល់៣ពាន់ដុល្លារឯណោះ ហើយប្រសិនបើយើងមិនសងគេនោះទេ គេគម្រាមបង្ហោះវិដេអូ និងយកថ្នាំបាញ់មុខផ្ទះ ស្រែកឡូឡា នៅមុខផ្ទះជាក់ជាមិនខាន។ ដោយសារតែមូលហេតុនេះទើបនាងជំពាក់លុយក្រុមហ៊ុនតាមអនឡាន ប្រមាណ ១០ក្រុមហ៊ុនឯណោះ៕

    October 18, 2021