- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានបងប្រុសឈ្មោះ ហ៊ាន ថាវរិទ្ធ បានបញ្ចេញស្នាដៃរចនាធ្វើ ក្លោងទ្វារក្រុងចតុមុខមង្គល ដែលមានព្រះព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ក្នុងថ្ងៃព្រះរាជពិធីបុណ្យ រំលឹកព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ)នៅថ្ងៃទី ១៥ តុលា ២០២១ នេះ។ ស្នាដៃរបស់លោក បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ និងបានសំណូមពរឲ្យសាលារាជធានីភ្នំពេញសហការជានឹងលោកហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារនេះទៀតផង។ យ៉ាងណាមិញសង្ឃឹមថាស្ថាប័ន្ថរដ្ឋនឹងធ្វើការសហការជាមួយនឹងលោក ហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារដ៏ល្អនេះ សម្រាប់ឲ្យប្រទេសរបស់យើងកាន់តែស្រស់ស្អាតបន្ថែមទៀត
October 17, 2021 - កូវីដ-១៩
នៅថ្ងៃទី17 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 258នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 405នាក់ និងមានអ្នកបាត់បង់ជីវិត 24នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 116,665នាក់ , ករណីជាសះស្បើយសរុប 110,870 នាក់ និងស្លាប់សរុប 2,658នាក់៕
October 17, 2021 - ព័ត៌មានជាតិ
បើតាមការបង្ហោះអោយដឹងនៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់បានអោយដឹងថា ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមឡើងហើយ ដែលត្រៀមនឹងដល់កម្រិតមួយត្រូវប្រកាសអាសន្ន ពោលគឺកម្ពស់ទឹក ៤.៧២ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។ លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៤.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.១៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។
October 17, 2021 - Nissan Auto Tech
ជូនចំពោះ ប្រិយមិត្តគាំទ្ររថយន្តនីសាន់ ទាំងអស់គ្នា នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ ក្រុមហ៊ុន Tan Chong Motor Cambodia Pty. Ltd បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ស៊េរីថ្មីពីរម៉ូឌែលដ៏គួរអោយចាប់អារម្មណ៌ចូលមកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ការរចនាថ្មីដ៏ទាក់ទាញរបស់រថយន្តនីសាន់ Terraស៊េរីថ្មីឆ្លុះបញ្ចាំងពីការធ្វើដំណើផ្សងព្រេងដ៏សម្បូរបែប និងបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ ។ បង្កើតដំណើរកម្សាន្តថ្មីៗជាមួយ ក្រុមគ្រួសារ កាន់តែមានសុវត្ថិភាពជាងមុនជាមួយនិងមុខងារការពារដ៏វៃឆ្លាតរបស់នីសាន់។ រថយន្តនីសាន់ Almera ស៊េរីថ្មីមានអ្វីៗគ្រប់យ៉ាងដែលលោកអ្នកកំពុងស្វែងរកលើសពីរថយន្ត sedan ទូទៅដោយបានបំពាក់មកជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃរបស់នីសាន់អាចជួយរក្សាសុវត្ថិភាពដល់លោកអ្នក និងភ្ជាប់លោកអ្នកទៅពិភពលោកដែលមិនធ្លាប់មានពីមុនមក។ ការបើកបរកាន់តែមានលក្ខណៈងាយស្រួលជាមួយនិងម៉ាស៊ីន (turbo) ដែលមានកម្លាំងខ្លាំង និងសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងមុន។ អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor
October 17, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើការរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងថា គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងសង្កែបានហៀរចូលដល់ក្រុងបាត់ដំបងហើយ ដែលបណ្តាលអោយមានការលិចផ្លូវជាច្រើននៅក្នុងក្រុង។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលកម្ពស់ទឹកស្ទឹងសង្កែមានកម្ពស់ ១៣.៩៥ ម៉ែត្រ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕
October 17, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌធ្វើដំណើ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយក្នុងនោះកម្ពុជា បានបន្ធូរបន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃសម្រាប់ វិនិយោគិន, មន្រ្តីរាជការ និង ៧ថ្ងៃ សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចតទៅ៖ * ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល
October 16, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹក នាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ កម្លាំងវរៈលេខ៥០៤ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាបទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ បានចំនួន
October 16, 2021 - កូវីដ-១៩
នៅថ្ងៃទី16 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 267នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 311នាក់ និងមានអ្នកបាត់បង់ជីវិត 24នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 116,407នាក់, ករណីជាសះស្បើយសរុប 110,465នាក់ និងស្លាប់សរុប 2,634នាក់៕
October 16, 2021 - សិល្បៈ
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ប្រចាំផលិតកម្មទីក្រុងភាពយន្ត ថោន លោក ករុណា ពេជ្រ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។ តាមរយៈលិខិតរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ជ្រាលជ្រៅ ចំពោះកូន
October 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចឃ្លាំងស័ង្កសីតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ – មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ – ប្រភេទសំណង : ដែកស័ង្កសី ។ – ខូចខាតសម្ភារ
October 16, 2021









