- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី14 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 268នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 359នាក់ និងមានអ្នកបាត់បង់ជីវិត 25នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 115,875នាក់, ករណីជាសះស្បើយសរុប 109,655នាក់ និងស្លាប់សរុប 2,584នាក់៕
October 14, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។ លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម
October 14, 2021 - ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញតារាពន្ធមួយចំនួនដោយធ្វើការបន្ធូរបន្ថយពន្ធចំនួន១០% លើរថយន្តចង្កូតឆ្វេងមានស្រាប់ក្នុងប្រទេសដែលមានម៉ូដែលត្រឹមឆ្នាំ ២០១៥ ចុះក្រោម។ ការបន្ធូរបន្ថយពន្ធ១០%នេះដែរ មានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តែប៉ុណ្ណោះដូច្នេះសូមម្ចាស់រថយន្តខាងលើទាំងអស់មេត្តារួសរាន់មកបង់ពន្ធអោយបានទាន់ពេលវេលា ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ទៅគឺត្រូវបង់ពន្ធពេញលេញមិនមានការបន្ធូរបន្ថយទៀតនោះទេ។ ដើម្បីជ្រាបច្បាស់សូមមើលតារាពន្ធនៅខាងក្រោមនេះ៖
October 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ ៕ ប្រភព៖
October 14, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ លេខ១៣៣/សជណ២០២១ បានអោយដឹងថាក្រសួងបានរៀបចំទីតាំងសំរាប់ចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២រួចរាល់តែមិនទាន់បានទទួលប័ណ្ណ ដោយក្នុងនោះក្រសួងបានកំណត់ទីតាំងចំនួន៨ទីតាំងផ្សេងៗគ្នា។ ការចែកប័ណ្ណចាក់វ៉ាក់សាំងនេះគឺចែកដោយឥតគិតថ្លៃ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក និង០១:៣០នាទី ដល់ ៥:០០ល្ងាច៕
October 13, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ។ លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា៖ ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានថ្មថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ។ ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
October 13, 2021 - សង្គម
រឿងរ៉ាវកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម Facebook គឺករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តស៊េរីទំនើបលំដាប់អភិជន ម៉ាក Rolls Royce មួយគ្រឿងបានបើកបរបុករបាំងចែកទ្រូងផ្លូវបណ្តាលអោយខូចខាតធ្ងន់ធ្ងរប៉ុន្តែមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។ បើតាមការអោយដឹងរថយន្តលំដាប់អភិជននោះគឺជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។ ក្នុងនោះដែរគេសង្កេតឃើញថាលោក ឌួង ឆាយ បានបង្ហោះសារ២ឃ្លាជាប់ៗគ្នាដោយដំបូងលោកបានរៀបរាប់ថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង” ហើយ២ម៉ោងក្រោយមកលោកបានបង្ហោះសារមួយឃ្លាទៀតថា “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”។ សាររបស់លោក ឌួង ឆាយ ត្រូវបានអ្នកលេងហ្វេសប៊ុក នាំគ្នាជជែកវែកញែកយ៉ាងច្រើនផងដែរ៕
October 13, 2021 - កូវីដ-១៩
នៅថ្ងៃទី13 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 272នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 494នាក់ និងមានអ្នកបាត់បង់ជីវិត 15នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 115,607នាក់, ករណីជាសះស្បើយសរុប 109,296នាក់ និងស្លាប់សរុប 2,559នាក់៕
October 13, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលើទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
October 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រនៃកម្ពុជា បានបង្ហោះសារឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០$ ក្រោយទទួលបានជ័យជំនះ ២-១លើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបង្ហោះសារថា «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក
October 13, 2021









