សង្គម

លោក ឌួង ឆាយ បង្ហោះសារ២ឃ្លា ក្រោយឃើញអតីតភរិយាជួបរឿងស៊យកាលពីយប់មិញ

BY
Khmernote Media
October 13, 2021

រឿងរ៉ាវកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម Facebook គឺករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តស៊េរីទំនើបលំដាប់អភិជន ម៉ាក Rolls Royce មួយគ្រឿងបានបើកបរបុករបាំងចែកទ្រូងផ្លូវបណ្តាលអោយខូចខាតធ្ងន់ធ្ងរប៉ុន្តែមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។ បើតាមការអោយដឹងរថយន្តលំដាប់អភិជននោះគឺជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។

ក្នុងនោះដែរគេសង្កេតឃើញថាលោក ឌួង ឆាយ បានបង្ហោះសារ២ឃ្លាជាប់ៗគ្នាដោយដំបូងលោកបានរៀបរាប់ថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង” ហើយ២ម៉ោងក្រោយមកលោកបានបង្ហោះសារមួយឃ្លាទៀតថា “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”។ សាររបស់លោក ឌួង ឆាយ ត្រូវបានអ្នកលេងហ្វេសប៊ុក នាំគ្នាជជែកវែកញែកយ៉ាងច្រើនផងដែរ៕

Share This Post: