Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក បង្រ្កាបទប់ស្កាត់បានទាន់ពេលវេលាប្រជាពលរដ្ឋដែលប៉ុនម៉ងលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់បានចំនួន ១៣០នាក់។ ក្នុងនោះមានស្រី្តចំនួន ៥២នាក់ និងកុមារចំនួន ១៣នាក់ ស្ថិតនៅចំណុចភូមិអូរដាលើ

    October 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងគូឡាឡាំពួ និងរដ្ឋ Selangor ជ្រាបថា អង្គការអឌ្ឍចន្ទក្រហមម៉ាឡេស៊ីសហការជាមួយអង្គការ Our Journey បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងចល័តដោយឥតគិតថ្លៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅផ្សារទំនើប Metromall Pudu នៅជាន់ផ្ទាល់ដី ដែលមានអាសយដ្ឋាន Jalan Metro Pudu 2, Business Park, 55200 Kuala Lumpur ។

    October 12, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវ​ ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    October 12, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៧ដើម ដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទប្រែរូប។ ការងារនេះធ្វើឡើង ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទប្រែរូបផង។ ដើមឈើដែលបានកាត់ដកហូតរួមមាន ស្វាយចន្ទីងាប់៣ដើម អាកាស្យា១ដើម និងខ្ចាស់២ដើម។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែកចំនួន១១ដើមរួមមាន ចំបក់២ដើម ស្នួល១ដើម ក្រឡាញ់១ដើម អាទិត្យ១ដើម អាកាស្យា១ដើម ស្លែង១ដើម ព្រីង១ដើម ម្កាក់ព្រៃ១ដើម ចាមរី១ដើម និងសុឃ័រ១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី

    October 12, 2021
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 267នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 399នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 115,335នាក់, ករណីជាសះស្បើយសរុប 108,802នាក់ និងស្លាប់សរុប 2,544នាក់៕

    October 12, 2021
  • សិល្បៈ

    បទចម្រៀងមួយបទរបស់ផលិតកម្ម Galaxy Navatra ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការរិះគន់ជាច្រើនផងដែរចំពោះការសំដែង និងពាក្យពេជ្រនៅក្នុងចម្រៀង Are you ok។ ចម្រៀងមួយបទនេះចេញមិនទាន់បានប៉ុន្មានផង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាអោយលុបចេញជាបន្ទាន់តាមការស្នើសុំរបស់មហាជន ខណៈដែលចម្រៀងមួយបទនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ។ ក្នុងនោះដែរតារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ “ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស”៕

    October 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀលថ្ងៃទី១១ខែតុលានេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនឹងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាដើម្បីបង្ការនិងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

    October 12, 2021
  • សង្គម

    លោកតាអាយុជាង៩៣ឆ្នាំម្នាក់ត្រូវបានកូនប្រសារប្រុសនិងកូនស្រីបង្កើតបណ្តេញចេញពីផ្ទះដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដែលបានកាន់កាប់អស់ជាច្រើនឆ្នាំមកហើយ។ កាលពីមុនគាត់មានផ្ទះ២ល្វែង ហើយបានចែកអោយកូន១ល្វែងព្រោះតែអាណិតស្រឡាញ់កូនទាំងពីរ ក្នុងនោះក៏មានសាក្សីជាឪពុកបង្កើតរបស់កូនប្រសារដឹងឮទៀតផង នេះបើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តអោយដឹងទៀតថា៖ នៅពេលរូបគាត់ធ្លាក់ខ្លួនឈឺ កូនទាំង២បានបណ្តេញរូបគាត់អោយចេញពីផ្ទះដោយការឈឺចាប់បំផុត។ កូនៗបានបោះសំដីអោយគាត់ថា “ បានអោយមកនៅផ្ទះជាមួយហើយ ចង់យកផ្ទះគេទៀត!” សំណាងណាស់គាត់បានមីងម្នាក់ទទួលយកទៅមើលថែរួចផុតពីសេចក្តីស្លាប់។ រាល់ថ្ងៃមីងជាភរិយាដើរបេះត្រួយម្ទេសនិងស្លឹករាំងដើម្បីចិញ្ចឹមជីវិតដោយលំបាកលំបិនបំផុត។ ដោយភាពអយុត្តិធម៍ខ្លាំងពេក ពូជាឪពុកបានដាក់ពាក្យគោរពសុំសម្តេចតេជោជួយអន្តរាគមន៍។ ខ្ញុំកំពុងពិនិត្យឯកសារលោកតាហើយបានចាត់ចែងមេធាវីជួយករណីនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

    October 12, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ(KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយ ណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។ ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវបណ្ដាឥទ្ធិពលមាន៖ – នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។

    October 12, 2021
  • PR

    “Are you ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។ បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ

    October 11, 2021