- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៤ និង០០នាទីទៀបភ្លឺ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាបទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុង ប្រទេសថៃដោយខុសច្បាប់បានចំនួន ៥៨នាក់
October 9, 2021 - ព័ត៌មានជាតិក្រសួងអំពាវនាវអោយលែង មេក្តាមសេះពងក្រៅស្នូក ចូលសមុទ្រវិញ ព្រោះវាអាចបង្កើតកូនក្តាមរាប់ម៉ឺនក្បាលបន្តទៀត
សត្វក្តាមសេះជាប្រភេទអាហារសមុទ្រមួយប្រភេទដែលមានភាពពេញនិយមមួយសំរាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកំសាន្តលំហែកាយនៅតាមតំបន់សមុទ្រនានាដូចជា ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ជាដើម។ ក្នុងនោះដែរគេសង្កេតឃើញថាមានការលក់ដូរក្តាមសេះពង ដែលវាជាហានិភ័យមួយជុំវិញការថយចុះនៃការផលិតក្តាមសេះតាមបែបធម្មជាតិផងដែរ។ ករណីនេះដែរ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវអោយបងប្អូនប្រជានេសាទ មេត្តាលែងក្តាមពងក្រៅស្នូកទៅក្នុងសមុទ្រវិញ ហើយសូមបងប្អូនប្រជាពលរដ្ឋឈប់ទិញក្តាមសេះក្រៅស្នូកផងដែរ។ ក្រៅពីនេះក៏មានការលើកឡើងផងដែរថា ក្តាមសេះពងក្រៅស្នូកមិនមានរសជាតិឆ្ងាញ់នោះទេ ដូច្នេះសូមលែងមេក្តាមដែលមានពងក្រៅស្នូកទៅក្នុងធម្មជាតិវិញប្រសិនបើនេសាទបាន! ការលែងមេក្តាមសេះដែលមានពងនៅក្រៅស្នូក១ក្បាល ស្មើនឹងការបង្កើតកូនក្តាមរាប់ម៉ឺនក្បាល!
October 9, 2021 - កូវីដ-១៩
នៅថ្ងៃទី09 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 220នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 537នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 114,571នាក់, ករណីជាសះស្បើយសរុប 107,376នាក់ និងស្លាប់សរុប 2,482នាក់៕
October 9, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការឆ្លើយឆ្លងពាក្យសំដីគ្នារវាងលោក ខេង យ័ន ដែលគេស្គាល់ថាជានាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកែប ជាមួយនឹងអ្នកសារព័ត៌មានរហូតមានការឌឺដងគ្នា និងវាយបកថាអ្នកសារព័ត៌មានមួយនោះមាននិន្ទាការប្រឆាំងថែមទៀតផង។ ដោយសារតែទើសនឹងសំដីរបស់លោក ខេង យ័ន ពេកលោកជំទាវ ហ៊ុន ស៉ីណាត ក៏បានបង្ហាញប្រតិកម្មចំៗថា៖ “បើចៅហ្វាយខេត្តកែបចង់ឲ្យល្អ ស្ដាប់សម្ដីកូនចៅខ្លួនប្រើពាក្យសម្ដីឌីដងដាក់អ្នកកាសែតតាំងខ្លួនឯងគិតថាអស្ចារ្យនោះប្រាប់កូនចៅលោកទៅខ្ញុំស្ដាប់រាស្ត្រនិយាយច្រើនណាស់ពីមន្ត្រីខេត្តកែបនោះ សម្ដីរបស់ខេង យ័ន នោះវាយគេតោងល្បីអត់ចេះខ្មាសគេទេសម្ដីស្ដាប់ទៅដូចក្មេងបៀមដៃ។ ម្យ៉ាងទៀតចូលចិត្តណាស់អារឿងចោទគេថាបក្សប្រឆាំងនេះមិនកែប្រែសោះអាលាបពណ៌ក្រុម U90 ៕”
October 9, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញស្ថិតិភ្ញៀវទេសចរ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃក្នុងខេត្ត ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ សរុបមានចំនួន ៣៧,៧២៤នាក់ ថយចុះ ៩២,១៤% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,៤៤០ នាក់។ លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថា ក្រុមការងារមន្ទីរ ទេសចរណ៍ បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការទាំង១៣ កន្លែង ឃើញថាម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្ដង់ដារអប្បបមា (SOP)
October 9, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥,៤១៨នាក់។ តាមរបាយការណ៍ទេសចរណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញតួលេខនៃចំនួនទេសចរប្រចាំថ្ងៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលចូលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ។ របាយការណ៍បង្ហាញថា ថ្ងៃទី០៥ ខែតុលា ទេសចរចូលកម្សាន្តរមណីយដ្ឋានអង្គរ មានចំនួន ៦,៤៣៦នាក់ ថ្ងៃទី០៦ ខែតុលា មានចំនួន ១៥,៣៥៥នាក់ និងថ្ងៃទី០៧ ខែតុលា មានចំនួន ១៣,៦២៧នាក់៕
October 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថាប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ សូមជម្រាបជូនថាជនរងគ្រោះមានគ្នាចំនួន០៥នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ
October 8, 2021 - កូវីដ-១៩
នៅថ្ងៃទី08 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 203នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 547នាក់ និងមានអ្នកបាត់បង់ជីវិត 18នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 114,351នាក់, ករណីជាសះស្បើយសរុប 106,839នាក់ និងស្លាប់សរុប 2,459នាក់៕
October 8, 2021 - ព័ត៌មានជាតិ
កំពង់ស្ពឺ ៖ កាលពីរសៀលថៃ្ងទី០៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានអំពីករណីរថយន្ដធ្លាក់ផ្លូវនៅចំណុចលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ103-104 ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ប្រភេទរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2BJ-1350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មុនកេីតហេតុសាក្សីបានឃេីញរថយន្ដខាងលេីបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានរេចង្កូតរួចបណ្ដាលឱ្យធ្លាក់ផ្លូវ ក្រោយហេតុការណ៍អ្នកបេីកបរមិនមានរងរបួសអ្វីនោះទេ (មនុស្សប្រុសតែម្នាក់ឯង) បានដេីរឡេីងមកលេីថ្នល់ថារង់ចាំបងប្អូនមកតាមក្រោយរួចបាត់ខ្លួន ពេលសមត្ថកិច្ចមកដល់ទីតាំងកេីតហេតុ ដោយការរង់ចាំអស់រយៈពេលមួយយប់មិនឃេីញម្ចាស់រថយន្ដមកវិញ នៅរសៀលថៃ្ងទី០៧ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច (លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងស្រុកភ្នំស្រួច
October 8, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ * ខេត្តកំពត ១០២,៥៩៣ នាក់ * ខេត្តកែប ៩៦,៤៧១ នាក់ * ខេត្តព្រះសីហនុ ៨០,៥១៩ នាក់ * ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់ * ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់ *
October 8, 2021









