Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៦-១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតឡើងនៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូអ ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់មានឈ្មោះជាផ្លូវការ)។ ដូចនេះនាសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក, ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ)។  ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលដូចខាងក្រោម៖

    October 5, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ ចំនួន៩៥នាក់ (ជំនាញសាធារណៈ ចំនួន៣៥នាក់, ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៣៥នាក់, ជំនាញទំនាក់ទំនងអន្តរជាតិ ចំនួន២៥នាក់) ហើយបេក្ខជនត្រូវជ្រើសរើសជំនាញ និងភាសាជាមុខក្នុងការដាក់ពាក្យ សម្រាប់ការបណ្តុះបណ្តាលឆ្នាំ២០២២-២០២៣។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    October 5, 2021
  • ព័ត៌មានជាតិ

    យោងតាមអនុក្រឹត្យលេខ ៤៧០ អនក្រ.ភត ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងលោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថាលោក ឡុង ឌីម៉ង់ បានបំពេញបេសកកម្មការទូតតំណាងកម្ពុជានៅកូរ៉េខាងត្បូងរយៈ ៥ឆ្នាំ ហើយបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយលោកបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ៕

    October 4, 2021
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។ ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបដូចតទៅ៖ ១. គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើ អង្គភាពរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហារ របស់ខ្លួនរួចមក

    October 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១២និង០០​ នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។ -​ ម្ចាសទីតាំងឈ្មោះ: ​សុខ ជឿន​ ភេទ​ ប្រុស​ អាយុ​ ៤៣​ ឆ្នាំ -​ មុខរបរ​:

    October 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅលេងស្រុក កំណើត ដើម្បីធានាទប់ស្កាត់បញ្ហាចោរកម្ម និងសុវត្ថិភាពទីក្រុង។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រពន្ធ័Video Conferenceបន្ទាន់ នាព្រឹកថ្ងៃទី០៤ ខែតុលា បានធ្វើឡើងសំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាអសន្តិសុខនានានៅក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯក ឧត្តម អភិបាលរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទារឱ្យយើងត្រូវពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រកចេញ ចូលរាជធានីភ្នំពេញ។ ឯកឧត្តម

    October 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួង-ស្ថាប័ននិងវិស័យឯកជនទាំងអស់ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩គ្រប់បុគ្គលិករបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ យោងតាមសារាចររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស

    October 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 219នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 457នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 113,475នាក់, ករណីជាសះស្បើយសរុប 104,865នាក់ និងស្លាប់សរុប 2,406នាក់៕

    October 4, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ កន្លងមកដោយសារតែទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់នាំឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់កំណាត់ផ្លូវខេត្តលេខ ២៦៨អា ជាហេតុបណ្ដាលអោយយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់។ យោងតាមស្ថានភាពបច្ចុប្បន្នជំនន់ទឹកភ្លៀងមានការស្រកចុះ និងបានឈប់ហូរកាត់កំណាត់ផ្លូវខេត្តខាងលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា (ព្រៃមាន់ ដល់ អាងត្រពាំងថ្ម) ដោយការប្រុងប្រយ័ត្នខ្ពស់ និងសូមអោយការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ស្របទៅតាមទម្ងន់កម្រិតកំណត់ដោយច្បាប់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

    October 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ «៣កុំ ៣ការពារ» ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់។ កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅ

    October 4, 2021