- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី01 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 232នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 556នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 112,883នាក់, ករណីជាសះស្បើយសរុប 103,383នាក់ និងស្លាប់សរុប 2,336នាក់៕
October 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប
October 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា យានយន្តដែលត្រូវបាន ដោះលែងហើយ នឹងគ្មានការលើក លែងជាលើកទី២ទៀតនោះទេ បើសិននៅតែបន្តដឹកលើសទម្ងន់កម្រិតកំណត់។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន២២៩គ្រឿង មុនកាលកំណត់រយៈពេល១ឆ្នាំទៅតាមច្បាប់កំណត់ ខណៈយានយន្តខ្លះទើបតែអនុវត្តដោយការឃាត់ទុកបាន រយៈពេល៦ខែ និងខ្លះ១១ខែ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា នៅថ្ងៃទី០១
October 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមកទទួលយានយន្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងថ្ងៃទី ០៥-០៦ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកែសម្រួលដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយបានបើកឲ្យដំណើរការឡើងវិញនូវសាលារៀន
October 1, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើបុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank ស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អ្នកជំងឺបានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រូចទៅធ្វើតេស្ត រកឃើញវិជ្ជមាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វិជ្ជមាន Delta ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់
October 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ប្រជាពលរដ្ឋអាច ស្នើសុំកក់លេខរថយន្តដែលខ្លួន ស្រឡាញ់បាន ទោះបីមិនទាន់បានទិញរថយន្តក៏ដោយ ប៉ុន្តែត្រូវបង់ថ្លៃសម្រាប់ការរក្សា ហើយការស្នើសុំនេះអាចមានរយៈពេល៣ខែ តែប៉ុណ្ណោះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖…. ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យប្រជាពលរដ្ឋកក់រក្សាលេខទុកសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន
October 1, 2021 - ព័ត៌មានជាតិ
កន្លងទៅថ្មីៗនេះ មានករណីនារីម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូមួយកន្លែង ដែលមានឈ្មោះ «ដឺសេនជូរី» ស្ថិតនៅអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា មានបុគ្គលិកជាង៤០០នាក់បានឆ្លងកូវីដ ហើយម្ចាស់កាស៊ីណូ មិនបានអនុញ្ញាតឲ្យពួកគាត់ទៅព្យាបាល និងនិយាយលួងលោម អោយពួកគាត់ធ្វើការ ហើយអោយប្រាក់ឈ្នួលច្រើនជាងមុន បើអ្នកមិនព្រមធ្វើ គឺត្រូវឃុំទុក ដោយអោយថ្នាំលេប ហើយគ្មានគ្រូពេទ្យប្រចាំការ ដើម្បីមើលថែពួកគាត់នោះទេ។ ជុំវិញករណីនេះករណីនេះផងដែរ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបកស្រាយលំអិត ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
October 1, 2021 - សិល្បៈ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “តារាចម្រៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជូនជាដំណឹងដល់ពុកម៉ែអ៊ុំពូមីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី៣០ ខែកញ្ញារំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលមរណៈភាព) នៅវេលាម៉ោង១២ និង១០នាទី ដោយជំងឺប្រចាំកាយ”។ គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីកូនប្រុសលោក សែម សង្វាត បានឲ្យដឹងថា ឪពុករបស់លោកមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺដំបៅក្រពះ និងរលាកពោះវៀន រ៉ាំរ៉ៃ និងជាពិសេសមានជំងឺថ្លើម អស់រយៈពេលជាច្រើនឆ្នាំថែមទៀតផង ដោយតែងតែប្រើថ្នាំពេទ្យជាប្រចាំ
October 1, 2021 - រៀនធ្វើម្ហូប
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត គុយទាវកាត់ស្នូលបង្គាពិសេសមកចែកជូនបងប្អូនអាចសាកធ្វើញ៉ាំនៅតាមផ្ទះបានដោយងាយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ + បង្គាស ១០ក្បាល + សាឡាត់ ៣០ក្រាម + ជីនាងវង ២០ក្រាម + ជីអង្កាម ២០ក្រាម + ការ៉ុតឈូសជាសរសៃៗ ៣០ក្រាម + ត្រសក់កាត់ជាវែងល្មម ៣០ក្រាម + គុយទាវកាត់ ៤បន្ទះ + ទឹកជ្រលក់មាន់ ៥០ក្រាម *វិធីធ្វើ + ដាំទឹកអោយពុះរួចស្រុះបង្គាអោយឆ្អិនល្អ រួចយកបន្ទះគុយទាវកាត់មកកាត់ជាបួនជ្រុង +
October 1, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧ មានដូចខាងក្រោម៖ ទី១៖ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ ទី២៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់ ទី៣៖ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង ទី៤៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី
September 30, 2021









