- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo សម្រាប់សាធារណជន ដោយកន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនីប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានរង ភ្នាក់ងារចែកចាយនិងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស
September 30, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក លោក ចាន់ បណ្ឌិត / អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:០៥នាទីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌ លោក កែវ សុភា អភិបាលរងខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ជាក់ស្តែងពីបទមិនគោរពវិធានការរដ្ឋបាល ស្ដីពីការបន្តដាក់ចេញរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួន)
September 30, 2021 - ព័ត៌មានជាតិ
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មីសួរអប់គ្រឿងសមុទ្រមកចែកជូន ឆ្ងាញ់ប្លែកមាត់ទៀតហើយបងប្អូន តោះយើងមកមើលគ្រឿងផ្សំរសជាតិនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បង្កង ៣ក្បាល មឹកបំពង ១ ក្បាល ខ្យងផ្លិត ៣ មីសួរ ១កញ្ចប់ ទឹកស៊ីអ៊ីវសៀងថៃ ៤ស្លាបព្រាបាយ ប្រេងខ្យង ៤ស្លាបព្រាបាយ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ ប្រេងល្ង ១ស្លាបព្រាបាយ ម្រេចម៉ត់ ១ស្លាបព្រាបាយ ខ្ទឹមស ៥គ្រាប់ ម្ទេសស្រស់ តាមចំណូលចិត្ត ឬសជីវ៉ាន់ស៊ុយ ៤ឬស ខ្ញី ១ដុំ បេខន
September 30, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម
September 30, 2021 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលបានរត់ចេញពីមណ្ឌលព្យាបាល ក្នុងខេត្តឧត្ដរមានជ័យ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យបានជ្រាបថា កាលពីវេលាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្អុង ស្ថិតនៅភូមិផ្អុង សង្កាត់កូនកៀល ក្រុងសំរោង
September 29, 2021 - កូវីដ-១៩
រជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រកឃើញវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន បញ្ជាក់ អ្នកជំងឺបានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារចំនួន ១៥នាក់ លទ្ធផលអវិជ្ជមានទាំងអស់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់
September 29, 2021 - ព័ត៌មានជាតិ
សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានស្វាយទឹកត្រីស្ករ ថ្ងៃនេះដែរយើងមានរូបមន្តធ្វើទឹកត្រីស្ករបង្គាក្រៀមមកចែកជូន ធានាថាអ៊ែមទៀតហើយបងប្អូនទាំងអស់គ្នា *គ្រឿងផ្សំ ទឹកត្រី ៥ស្លាបព្រាបាយ ទឹកស្អាត ៤ស្លាបព្រាបាយ ស្ករត្នោត ៥០០ក្រាម កាពិ ៣ស្លាបព្រាកាហ្វេ បង្គាក្រៀម ៣ស្លាបព្រាបាយ បង្គាក្រៀមកិនម៉ត់ ១ 1/2 ចានចង្កឹះ ខ្ទឹមក្រហមហាន់ល្អិត ១៥គ្រាប់ ម្ទេសស្រស់ហាន់ល្អិត ១៥គ្រាប់ ម្ទេសក្រៀម ២ស្លាបព្រាបាយ ស្វាយខ្ចីតាមចំណូលចិត្ត *វិធីធ្វើ ដាំទឹកត្រីអោយពុះដើម្បីអោយបាត់ក្លិនឆ្អាប ប្រមាណជា ៥ទៅ១០វិនាទី បិតភ្លើងរួចដាក់ស្ករត្នោត ទឹកស្អាត និងកាពិចូលទៅ រូចបើកភ្លើងតិចៗ
September 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ហាមចាក់ផ្សាយខ្សែភាពយន្ត « Methagu » នៅក្នុងវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត « Methagu » ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ
September 29, 2021 - កូវីដ-១៩
នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 881នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 532នាក់ និងមានអ្នកបាត់បង់ជីវិត 15នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 111,673នាក់, ករណីជាសះស្បើយសរុប 102,222នាក់ និងស្លាប់សរុប 2,302នាក់៕
September 29, 2021 - ព័ត៌មានជាតិមន្ត្រីជំនាញ ដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពជាង ៧០គីឡូក្រាម ពីម៉ាតលក់ទំនិញក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញតាមបណ្ដាផ្សារនិងម៉ាតលក់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញចំនួន ៧៧.៣៥គីឡូក្រាម ដែលជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ យកមករក្សាទុកដើម្បីកម្ទេចចោល។ ទំនិញខាងលេីសុទ្ធសឹងជាគ្រឿងឧបភោគបរិភោគ ដែលងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
September 29, 2021









