Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានចូលកាត់សក់នៅហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី ដែលស្ថិតនៅ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បញ្ជាក់ផងដែរថា អ្នកជំងឺចេញរោគសញ្ញានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវនាវដល់បងប្អូនដែលបានទៅកាត់សក់ និងជាងកាត់សក់នៅទីតាំងខាងលើឲ្យមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ

    September 28, 2021
  • ព័ត៌មានជាតិ

    MC៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដកើនឡើង ក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកាសបិទបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ -១៩ នៅប្រទេសកម្ពុជា កើនដល់ជាង៨០០នាក់ជាប់ៗគ្នា ដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។ លោកជំទាវបន្ថែមថា

    September 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលដូចខាងក្រោម៖

    September 28, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា សូមអំពាវនាវដល់បងប្អូនដែលបានទៅតូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី ដោយមានអ្នកជំងឺកូវីដ-១៩ជាអាជីវករទីតាំងខាងលើ។ អ្នកជំងឺបានចេញរោគសញ្ញាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១។ ទីតាំងដែលវិជ្ជមាន និងតូបក្បែរៗនោះត្រូវបានបិទ ហើយសូមបងប្អូនដែលបានចូលទីតាំងក្នុងអំឡុងពេលខាងលើ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។ សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ

    September 27, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍បណ្ដោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក មេត្តាជ្រាបថា៖ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុង ខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមនាជ័យ។ យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក

    September 27, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៥ពាន់ហិកតា នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជន់លិច ដោយសារជំនន់ទឹកភ្លៀង។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំ និងមានទឹកហូរធ្លាក់មកពីព្រំដែនប្រទេសថៃផងនោះ បានធ្វើឱ្យទឹកជំនន់ជន់លិចនៅតាមបណ្តាស្រុកមួយចំនួន ដូចជា ស្រុកមង្គលបុរី ស្រុកព្រះនេតព្រះ ស្រុកភ្នំស្រុក ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ ធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង

    September 27, 2021
  • សង្គម

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sinet Sem បានឲ្យដឹងថា “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលាE2STEMយើងបានបង្ហោះនៅថ្ងៃនេះ”។ ទំព័រហ្វេសប៊ុក Team Cambodia First Global Challenge បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើគំរូកូនផ្កាយរណប Cubesat ហើយអស់រយៈពេលជាច្រើនសប្តាហ៍ ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ហើយត្រូវចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច

    September 27, 2021
  • PR

    ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ដែលមិនធ្លាប់មានជាមួយកម្មវីធីទើបតែបង្កើតឡើងថ្មីមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនគឺកម្មវិធី«អ្នកជិតខាង»។ កម្មវិធីនេះនឹងបង្ហាញជូនជាមួយទស្សនីយភាពដែលមិនធ្លាប់ជួប មិនធ្លាប់បានទស្សនា និងចែករំលែកចំណីអារម្មណ៍គ្រប់រសជាតិ ការជជែកគ្នាដោយផ្តល់នូវភាពសប្បាយរីករាយ និងការជីកឬសជីកគល់ពីប្រវត្តិរបស់តារាកិត្តិយសដែលធ្លាប់លំបាកខ្លាំងនិងចាក់ដោតអារម្មណ៍ រហូតទប់ទឹកភ្នែកលែងជាប់។ តារាកិត្តិយសដែលចូលរួមក្នុងកម្មវិធីនេះមានទាំងតារាចម្រៀង តារាសម្តែង អ្នករាំ និងអ្នកដែលកំពុងតែជោគជ័យខ្លាំងលើវិថីមុខជំនួញជាដើម។ ក្រឡេកមកមើលវត្តមានរបស់ពិធីករ និងពិធីការនីដែលនឹងមកគ្រងដំណែងក្នុងកម្មវិធីនេះវិញគឺនាយព្រែក និងដឹកដៃកញ្ញា យ៉ែម ស្រីពេជ្រ មកដំណើរការកម្មវិធីនេះរួមគ្នា។ ដូចដែលទស្សនិកជនបានស្គាល់រួចមកហើយ តារាទាំងពីរដួងកំពុងតែមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ ថែមទាំងត្រូវបានទទួលស្គាល់ពីសំណាក់ទស្សនិកជនជាច្រើនពីវោហាស័ព្ទមិនចេះរីងស្ងួត និងភាពប៉ិនប្រសប់របស់ពួកគេ។ ដោយឡែក កម្មវិធីនេះក៏មានការៀបចំរចនាតុបតែងលម្អយ៉ាងប្រណិត សម្រឹតសម្រាំងគ្រប់ជ្រុង គ្រប់ផ្នែក ហើយក៏មានបំពាក់ជាមួយឧបករណ៍ទំនើបៗ។ ជាពិសេសទស្សនិកជននឹងមានអារម្មណ៍ថាហាក់បីដូចជានៅកន្លែងមួយដែលមិនមែនគ្រាន់តែជាឆាកជជែកគ្នាធម្មតា តែជាកន្លែងអង្គុយជជែកកម្សាន្តនៅក្នុងហាងមួយដែលទំនើបចម្រុះទៅដោយគ្រប់រឿងរ៉ាវ។ «អ្នកជិតខាង» ផលិតឡើងសម្រាប់ការផ្សាយរយៈពេលមួយម៉ោងពេញគឺចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់

    September 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន បានឲ្យដឹងថា ចាប់តាំងដើមសប្តាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការ និងគាំទ្រសំណាក់រដ្ឋបាលរាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាបបានចាប់ផ្ដើមដំណើរការបង្រៀន និងរៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំណើរការចាប់តាំងពីការផ្ទុះឡើងវិញនៃព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវសេចក្ដីណែនាំចំនួន ២៖ ១.សេចក្ដីណែនាំចុះថ្ងៃទី៣១ ខែសីហា

    September 27, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកពង់ចាម រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូនអាជីវករ លក់ដូរក្នុងផ្សារ មានវិជ្ជមានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕  

    September 27, 2021