អស្ចារ្យមែន! កូនខ្មែរមួយក្រុមបានបង្ហោះកូនផ្កាយរណបទៅលើអាកាស និងថតទិដ្ឋភាពលើអាកាសបានដោយជោគជ័យ
សង្គម September 27, 2021 Khmernote Media

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sinet Sem បានឲ្យដឹងថា “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលាE2STEMយើងបានបង្ហោះនៅថ្ងៃនេះ”

ទំព័រហ្វេសប៊ុក Team Cambodia First Global Challenge បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើគំរូកូនផ្កាយរណប Cubesat ហើយអស់រយៈពេលជាច្រើនសប្តាហ៍ ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ហើយត្រូវចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច ធ្លាក់នៅទឹកដី សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែលជាម៉ោង១:០០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ហើយការបង្ហោះនេះគឺជាការបង្ហោះនូវគម្រូកូនផ្កាយរណបចូលទៅលើមេឃ លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាយើង ហើយពួកយើងសង្ឃឹមថាការបង្ហោះនេះនឹងទទួលបានជោគជ័យ ហើយក៏អាចជួយលើកទឹកចិត្តដល់យុវជនកម្ពុជាផងដែរ៕