- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 816នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 554នាក់ និងមានអ្នកបាត់បង់ជីវិត 21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 108,257នាក់, ករណីជាសះស្បើយសរុប 100,182នាក់ និងស្លាប់សរុប 2,218នាក់៕
September 25, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី នៅថ្ងៃទី២២-២៣-២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ។ ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ទំនិញមិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការតាមនីតិវិធីផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
September 25, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការប្រកាសថា នៅវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ក្រុមគ្រូពេទ្យបានរកឃើញមានករណី មានព្រះសង្ឃ វិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលធ្លាប់ទៅ វត្តកំពង់ត្រាច និងសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ,
September 25, 2021 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សហការជាមួយអាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ជ្រៃតា និងផ្ទះលក់ដូរទំនិញ ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ដោយបានដកហូតអាល់កុលមានសារធាតុមេតាណុលចំនួន ៣.៥ប៊ីដុង ស្មើនឹង ១០០លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៦២.៤៤ គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំនីតិវិធីកម្ទេចចោល និងបានចាត់វិធានការចំពោះអាជីវករប្រព្រឹត្តល្មើសទៅតាមច្បាប់ជាធរមាន ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
September 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួនមានការផ្ទុះជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការនេះមានក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាលជាង១០០នាក់ សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅយកសំណាកតាមវត្តអារាមចំនួន ១៥១នាក់ ដោយក្នុងនោះ ខាងមន្ទីរសុខាភិបាលជាង៧០វត្ត និងក្រុមគ្រូពេទ្យ TYDA ជាង៧០វត្ត។ យុទ្ធនាការចុះយកសំណាកតាមវត្តអារាមនេះផងដែរមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន
September 25, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការបង្ហាញពី «ផ្សារក្រមួនទី២» នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍។ បណ្តោះអាសន្នតែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែប្រសើរជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។ លោកបានបញ្ជាក់ទៀតថា អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕
September 25, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨ៈ០០នាទីព្រឹក រហូតដល់ពេលរសៀល អាជ្ញាធរខណ្ឌឫស្សីកែវ និង អាជ្ញាធរសង្កាត់ដែលមានវត្ត បានចុះសហការជាមួយក្រុមគ្រូពេទ្យ TYDA យកសំណាកព្រះសង្ឃគង់នៅវត្តទាំង ៥ និងយាយជី តាជី ក្មេងវត្តទាំងអស់ ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្ត : – បានយកសំណាក ព្រះសង្ឃ ចំនួន ២០២អង្គ – បានយកសំណាកអាចារ្យ យាយជី តាជី អ្នកស្នាក់នៅវត្ត ចំនួន ១៣៦នាក់
September 25, 2021 - កូវីដ-១៩
នៅថ្ងៃទី24 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 822នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 494នាក់ និងមានអ្នកបាត់បង់ជីវិត 21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 107,441នាក់, ករណីជាសះស្បើយសរុប 99,628នាក់ និងស្លាប់សរុប 2,197នាក់៕
September 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ថ្លែងក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងកូវីដ-១៩ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់បានដឹងថា ថ្ងៃនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូស ហើយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩
September 24, 2021 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយដោយធ្វើការផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈពេលដែលរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ រកឃើញករណីវិជ្ជមាននៅតាមវត្តអារាមនានាមួយចំនួន។ នៅក្នុងសេចក្តីសម្រេចនេះដែរសម្តេចតេជោ បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ធ្វើការសម្របសម្រួលដើម្បីរៀបចំចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃ និងរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃដដែល សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៕
September 23, 2021









