Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់មិនឲ្យមានការចេញ-ចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាមព្រះថេរៈដីការរបស់ សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ៕

    September 23, 2021
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចូនសារពិសេសពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ តាមរយៈសារសម្លេងនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា បានរកឃើញមានការឆ្លងជំងឺកូវីដ-១៩ នៅវត្តចំពុះក្អែកចំនួន៤៥ករណី ហើយតម្រូវឲ្យបិទវត្តភ្លាមៗតែម្តង។ ក្នុងនោះផងដែរ សាលាខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រញាប់ទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្ រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

    September 23, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចកំណត់ជា “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់នានា ក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានកំណត់ និងបិទខ្ទប់ជា “តំបន់លឿងទុំ” បណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រសង្កាត់នានានៃក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា

    September 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។ សូមចូលរួមពាក់ម៉ាស រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

    September 23, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ទីតាំងតូបលក់បណ្តោះអាសន្នថ្មីសម្រាប់បន្លែត្រីសាច់ និងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀត នឹងត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានផ្អាកដំណើរការរយៈពេល២សប្តាហ៍។ ទីកន្លែងថ្មីនេះ ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូលេខ៦៧ ត្រង់ចំណុចច្រមុះជ្រូកនៃ«សួនច្បារត្រីកោណ»ទល់មុខនឹងភោជនីយដ្ឋានស្រីគូលែន ដែលមានចំងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់នៃផ្សារបន្ទាយស្រី។ ក្រុមការងារបានរៀបចំផ្លូវវាងបណ្តោះអាសន្នដូចដែលមានបង្ហាញនៅក្នុងផែនទីគំនូសបង្ហាញខាងក្រោម ដើម្បីធានាឱ្យបានថា ចរាចរណ៍នៅលើផ្លូវជាតិលេខ៦៧នេះនៅតែអាចដំណើរការបានជាធម្មតាក្នុងអំឡុងពេល២សប្តាហ៍នេះ។ ដើម្បីធានាសុវត្ថិភាពឱ្យបានទាំងស្រុង តូបលក់បណ្តោះអាសន្នទាំងនេះត្រូវបានរៀបចំដោយមានគម្លាតសុវត្ថិភាពត្រឹមត្រូវ ហើយស្ថិតនៅលើទីវាលមានទីធ្លាធំទូលាយ ដោយលក់បានតែពេលព្រឹក និងតម្រូវឱ្យរុះរើចេញវិញនាពេលថ្ងៃត្រង់ តាមទម្រង់ផ្សារក្រមួន ដូចដែលធ្លាប់បានរៀបចំនៅក្នុងភូមិព្រះដាក់រួចមកហើយ។ តូបនីមួយៗមិនត្រូវមានអ្នកលក់លើសពីពីរនាក់ ហើយអ្នកលក់នីមួយៗត្រូវពាក់ម៉ាស់ ពាក់របាំងមុខ ពាក់ស្លាកសម្គាល់ពីអត្តសញ្ញាណ និងត្រូវធ្វើតេស្តយកសំណាកបង្ហាញលទ្ធផលអវិជ្ជមានជាមុនសិន

    September 23, 2021
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 638នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 479នាក់ និងមានអ្នកបាត់បង់ជីវិត 22នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 106,619នាក់, ករណីជាសះស្បើយសរុប 99,134នាក់ និងស្លាប់សរុប 2,176នាក់៕

    September 23, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងនៅព្រឹកថ្ងៃ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយសារតែទឹកជំនន់នៅស្រុកអារញ្ញ ខេត្តស្រះ កែវ ប្រទេសថៃ កំពុងហក់ឡើងខ្លាំងនោះអាចនឹងហូរមកបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យឆាប់ៗនេះ ធ្វើឱ្យមានការជន់លិចតំបន់ជាច្រើនទៀតនោះ។ ឯកឧត្តមបានឱ្យដឹងទៀតថា នៅក្រុងប៉ោយប៉ែត បានជម្លៀសប្រជាពលរដ្ឋដែររស់នៅ តាមមាត់អូរព្រំដែនចំនួន ៩៧គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។ ទឹកស្ទឹងមង្គលបូរី មានការហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន

    September 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅ (ភូមិត្រពាំងថ្មកណ្តាល ភូមិត្រពាំងថ្មត្បូង ភូមិត្រពាំងថ្មជើង និង ភូមិប៉ោយស្នួល) នៅចំណុចមុខវត្តត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន១១៧នាក់ ស្រី៥៧នាក់ ។ លទ្ធផលមានប្រជាពលរដ្ឋមានផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ ស្រី០៩នាក់ ដូចមានឈ្មោះខាងក្រោម: ១.មឿន

    September 23, 2021
  • ព័ត៌មានជាតិ

    រាជធនីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង(ស៊ីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាស អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម

    September 23, 2021
  • ព័ត៌មានជាតិ

    យោងតាមបញ្ជាក់របស់ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖ + ចំពោះមន្ត្រីរាជការថ្នាក់ជាតិ ដែលព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ចើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ + ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដែលស្ថិតនៅក្រោមឪវាទរដ្ឋបាលរាជធានីភ្នំពេញ-ខេត្ត ដែលព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ចើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់។

    September 23, 2021